ស្រឡាញ់​បង​ ធ្វើ​ឱយ​បង​ខូច​ចិត្ត​

hate_me_hit_me_hurt_me_destroy_me_but_never_say_that_you_love_me-217156

ស្រឡាញ់បង ធ្វើឱយបងខូចចិត្ត

ចាំ​អារម្ម​ស្នេហ​ក្នុង​ចិត្ត​ទេ​?

បង​ឬ​មាស​មេ​ជា​អ្នក​ភ្លេច​

ពេល​ចួប​បង​ហេតុ​អ្វី​អូន​គេច?​

បង​ធ្វើ​ដូច​ម្តេច​ទើប​ដូច​ដើម​?។

អារម្ម​ស្រឡាញ់​ប្រាប់​បង​ថា​

តាម​លួង​ជីវា​ជា​ដង្ហើម​

តែ​មិន​ស្រួល​ដូច​កាល​ចាប់​ផ្តើម​

មាស​ស្រស់​ថ្លៃ​ថ្លើម​មិន​ខ្វល់​ខ្វាយ។

ឬ​អូន​ភ្លេច​ថា​អូន​ស្នេហ​បង​?

ឬ​ភ្លេច​ចំណង​យើង​ពីរ​កាយ?​

អនុស្សាវរីយ​យើង​ទាំង​ឡាយ​

ធ្លាប់​សើច​សប្បាយ​ម្តេច​បាត់បង់​។

អូន​ដឹង​ថា​អូន​ធ្វើ​អ្វី​ទេ​?

បង​ដឹង​មាស​មេ​ក៏​មិន​ចង់​

បើ​មាន​ឆ្គាំ​ឆ្គង​ប្រាប់​តាម​ត្រង់​

កុំ​ចាំ​ក្រៀម​ខ្ញង់​ទើប​ស្រោច​ទឹក​។

ធ្វើ​អ្វីឱយ​បង​សប្បាយ​ចិត្ត​

បាន​​ទេ​វរមិត្រ? ​បើមិន​នឹក​

ស្រឡាញ់​គ្នា​ចប់​លែង​រំឭក​

បង​ផ្សង​សូមផឹក​ទឹក​នេត្រា​។

អូន​លែង​ស្រឡាញ់​ជួស​ដោយ​ស្អប់​

ទើប​ត្រូវ​បញ្ចប់​ដោយខ្លោច​ផ្សា​

មិន​អាច​ឱយ​បង​សុខ​ចិន្តា​

ខ្លាច​នៅ​ស្នេហា​មិន​អាច​ចប់​៕

សៅរ, ២៣:០០២៣:២១, ០៥/០៤/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s