ក្បដ​ឆ្លង​ជាតិ​

betrayal

ក្បដ​ឆ្លង​ជាតិ​

ពេល​និយាយ​ នឹងបង​ អូន​វាចា​

អូន​ស្នេហា​ តែ​គេ​ មិន​ស្នេហ​បង​

លើក​ណា​ក៏​ ក្នុង​សារ​​​ ចារ​​រាល់​ដង​

ន័យ​នួន​ល្អង​ ចង់​ឱយ​ ដាច់​ពី​ស្រី​។

ប្រហែល​អូន​ មិន​ស្តី​ ពី​បង​ទេ​

ពេល​មាស​មេ​ នៅ​ក្បែរ​ ប្រុស​ស្នេហ​ថ្មី​

គ្មាន​តម្លៃ​ ឱយ​អូន​ លើក​មក​ស្តី​

ពេល​ពិសី​ និង​គេ​ ថ្លៃ​ខ្លាំង​ណាស់​។

មិត្រ​បង​ថា​ សូម្បី​ ឈ្មោះ​រៀម​រ៉ា​

ក៏​ជីវា​ មិន​ស្តី​ គួរ​អាម៉ាស​

ប្រហោង​ស្នេហ​ ធ្លុះ​ហើយ​ មិន​អាច​ប៉ះ​

បង្ហាញ​ច្បាស់​ ចេតនា​ អូន​ចង់​ក្បដ​។

កំហុស​បង​ គ្រាន់​ជា​ លេស​ក្បដ​ស្រី​

បើ​ពិសី​ ស្មោះ​ត្រង់​ ច្បាស់​ប្រាកដ​

ទុក​ឱកាស​ ឱយ​បង​ ដូច​ឱយ​ស្បថ​

តែ​កំសត់​ បេះដូង ​ខ្សត់​រស​​ស្នេហ។

​មាន​ថ្មី​ហើយ​ សប្បាយ​ ចិត្ត​ឬ​ទេ​?

បង​និង​គេ​ ប្រៀប​គ្នា​ យ៉ាង​ណា​ដែរ​

ឬ​ប្រដូច​ ទន្សាយ​ និង​ព្រះ​ខែ​

ឬ​សត្វ​ឆ្កែ​ ប្រៀប​នឹង​ សត្វ​រាជសីហ។

ប្រៀប​យ៉ាង​ម៉េច​ ក៏​បាន​ ស្រេច​តែ​អូន​

ស្នេហ​សោះ​សូន្យ​ ទោះ​បង​ គឺ​ជា​អ្វី​

ទោះ​បង​ល្អ​ លើស​គេ​ លើ​ផែន​ដី​

ក៏ពិសី​ ​អូនថា​ មិន​គ្រប់​គ្រាន់​។

តែ​បើ​អូន​ នៅ​ស្នេហ​ ខុស​យ៉ាង​ណា​

ក៏​ជីវា​​ មិនខ្វល់​ ទោះ​រាប់​ពាន់​

អូន​ឈ្នះ​ហើយ​ កំហុស​ បង​ជា​ឈ្នាន់​

ពេល​អូន​ជាន់​ កុំ​ភ្លេច​ ពេល​កសាង​។

​មិន​ដឹង​ថា​ ថ្ងៃ​ណា​ បង​ត្រូវ​ស្លាប់​

អូន​សម្លាប់​ ស្នេហ​បង​ មាន​ភស្តុតាង​

តែ​ប្រហែល​ គ្មាន​ថ្ងៃ​ អូន​ត្រដាង​

រឿង​គ្រប់​យ៉ាង​ បង​ខុស​ ​ពិសី​​ត្រូវ​។

ពេល​បង​ស្លាប់​ អាច​ចួប​ អូន​ម្តង​ទៀត​

កុំ​ពិឃាដ​ ស្នេហ​បង​ ដែល​ស្លាប់​ទៅ​

វា​ស្លាប់​ហើយ​ ទោះ​បី​ កំហឹង​នៅ​

ល្មម​ពាល​ពៅ​ អធ្យាស្រ័យ​​ ឱយ​បាន​។

បើ​អូន​ចង់ ​ខឹង​ទៀត​ ចាំ​ជាតិ​ក្រោយ​

បង​នឹង​ឱយ​ អូន​ក្បដ​ ទៀត​ក៏​បាន​

ជាតិ​នេះអូន​ គួរ​ត្រៀម​ លេស​ប៉ុន្មាន​

កុំ​​ខក​ខាន​ ជាតិ​ក្រោយ​ យក​មក​ប្រើ​៕

—     S. TAY, ២២:៤៧-២៣:១៤, ១៩/០៣/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s