រវាង ភាពឈ្លាសវៃ និង សេចក្តីឆ្កួត

រវាងភាព​ឈ្លាស​វៃ​និង​សេចក្តី​ឆ្កួត​

៙មនុស្ស​មាន​ខួរក្បាលមួយ​​ដូច​គ្នា​

ពុំ​មែន​ធានា​សុទ្ធ​ចេះ​ប្រើ​

អ្នក​មិន​ចេះ​គិត​ខួរ​​មិន​ដើរ​

ទោះ​ល្អ​ប្រសើ​រពី​កំណើត​។

តែ​ទោះ​គេ​ប្រើ​បាន​ល្អ​ក្តី​

ពី​កំណើត​លៃ​រួម​បង្កើត​

កត្តា​ពី​ររួម​ទើប​ល្អ​ឆើត​

ភាព​ឈ្លាស​វៃ​អើត​តាម​ខួ​រក្បាល​។

John Forbes Nash's Quotation about Mathematics and Madness

ដូច្នេះ​ទើប​មនុស្ស​មិន​ឈ្លាស​វៃ​

ប្រាជ្ញា​ស្មារតី​ការ​ដុះ​ដាល​

មិន​ដូច​គ្នា​ទេ​ទោះ​ទីកាល​

កើត​ឡើង​ដំណាល​គ្នា​យ៉ាង​ណា​។

តែ​ល្អ​ព្យាយាម​តាម​ដែល​អាច​

កុំ​ភ័យ​ព្រួយ​ខ្លាច​អប្រាជ្ញា​

ត្រូវ​ខំ​ប្រឹង​កុំ​​ជឿ​វាសនា​

គ្មាន​ការ​សិក្សា​ណា​ចេះ​ឯង​។

តែ​អ្នក​សិក្សា​មួយ​ចំនួន​

ស្រាប់​តែ​ចួប​ចួន​ទុក្ខ​ចំបែង​

មាន​ជំងឺ​ខួរ​ក្បាល​តឹង​តែង​

មាក់​ងាយជាក់​​ស្តែងឆ្កួត​ព្រោះ​រៀន​។

មិន​ដឹង​អ្នក​ឆ្កួត​ប៉ុន្មាន​នាក់​

ម្តេច​ក៏​ជឿ​ជាក់​ភស្តុតាង​គ្មាន​

ការ​ឆ្កួត​បែប​នេះ​អត្ថន័យ​មាន

ទោះ​គេ​ទិតៀន​ដូច​ម្តេច​ក្តី​។

​​ព្រោះ​ខួរ​ក្បាល​ប្រើ​អស់​ចិត្ត​ហើយ​

បើ​ឆ្កួត​ក៏​ស្បើយ​ដោយ​មាន​ន័យ​

ឱយ​តែ​ស្នារដៃ​បាន​​ជោគ​ជ័យ​

ទោះ​លះ​បង់​អ្វី​ក៏​មាន​ផល​។

មិន​ទុក​ខួរ​ក្បាល​ចោល​ទំនេ​

ដើរ​លាប​ពណ៌​គេ​មិន​ចេះ​ឆ្ងល់​

ខួរ​មាន​មិន​ប្រើ​ទុក​លុះ​ដល់​

ជរា​តើ​សល់​អ្វី​ប្រយោជន៍​។

ខួរ​គិត​តែ​​​ពោល​បំភ័យ​គ្នា​

​​ពិត​ឆ្កួត​លីលា​ស្អុយ​អសោចន៍​

មិន​ទាន់​ដាំ​បាយ​ភ័យ​ខ្លាចខ្លោច​

នៅ​ហ៊ាន​ដើរ​បោច​ផ្កាត្រៀម​ដុះ​។

​មនុស្ស​បែប​នោះ​ឆ្កួត​មុន​សិក្សា​

មនុស្ស​មាន​ប្រាជ្ញា​ឆ្កួត​មិន​ខុស​

ប្រើ​ខួរ​ក្បាល​លុះ​អស់​ចំណុះ​

ឆ្កួត​ក៏​ឆ្កួត​ចុះ​ឱយ​តែ​ជា​។៚

ដោយ តៃ សុវណ្ណារុណ

អាទិត្យ, ២៣:០២-​២៣:៣៦, ៣១/០៣/២០១៣

s

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s