អូន​សូម​ទោស​តែ​អូនមិន​​ខុស

Sorry-Quotes

អូនសូម​ទោស​តែ​អូន​មិន​ខុស​

៙អូនសូម​​ទោស​ បងទាំង​ បង​អ្នក​ខុស​

បង​ជា​ប្រុស​ គ្មានទំ នួល​ខុស​ត្រូវ

ទោះ​កំហុស​ មិន​សម​ ឱយ​ពាល​ពៅ​

ពុះ​ផ្តាច់​ផ្លូវ​ ក៏​បង​ ត្រូវ​សារភាព​។

នរណា​គេ​ ឱយ​បង​ ធ្វើ​ឱយ​ស្រី​

ខឹង​ធ្វើ​អ្វី?​ ស្នេហ​បង​ អូន​ជាន់​រាប​

ក៏​គ្មាន​សិទ្ធ​ ខឹង​អូន​ បង​ម្តេច​ប្រៀប​

ទន្សាយ​ទាប​ ចាប់​ចន្ទ្រ​ ម្តេចអាច​ដល់​។

ទង្វើ​បង​ គួរ​ខឹង​ អូន​ផ្តាច់​ស្នេហ​​

ក៏​​សម​ដែរ​ ឥឡូវ​ អូន​លែង​ខ្វល់​

រក​បាន​ប្រុស​ ល្អ​សម​ ស្នេហ​អូន​ផ្តល់​

បង​មិន​ឆ្ងល់​ បង​ល្អ​ មិន​ដល់​គេ​។

អូន​ជ្រើស​រើស​ ត្រឹម​ត្រូវ​ បងគាំទ្រ​

អូន​អា​ច​រក៍ បាន​លឿន​ ភព្យ​មាស​មេ​

ជា​គូ​អូន​ ហើយ​ណា​ គួរ​រិះ​រេ​

ការ​នឹង​គេ​ ក្រោយ​ពេល​ អូន​រៀន​ចប់​។

ដើម្បី​ស្នេហ​ បង​ស្លាប់​ បិត​ភ្នែក​ជិត​

នៅ​ជីវិត​ ម្ចាស់​វា​ ដែល​អូន​ស្អប់​

មិន​យូរ​បង ​ក៏លា​ មិន​ត្រលប់​​

​​អូន​ធុញ​ថប់​ បង​ក៏​ មិន​រំខាន​។

បង​ស្លាប់​ទៅ​ គ្មាន​អ្នក​ ណា​សរសេរ​

ទៅ​មាស​មេ​ ទៀត​ឡើយ​ ណា​កល្យាណ​!

សម​បំណង​ អូន​ហើយ​ អាច​សុខ​សាន្ត​

ដោយ​មិនបាន​ ទទួល​ សារ​ស្នេហ​បង​។

ជូន​ទាំង​ចិត្ត​ បេះដូង​ និង​ស្នេហា​

ព្រម​ទាំង​សារ អាន​ហើយ​ លុប​ចោល​ផង​

កុំ​ឱយ​មាន​ ភស្តុតាង​ រឿង​កន្លង​

ស្នេហ​បង​ចង​ ស្លាប់​ព្រោះ​ អូនក៏​សុខ​។៚​​

​ដោយ​ តៃ សុវណ្ណារុណ ​

សៅរ, ២៣:០១ ២៣:១៩, ២៣/០៣/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s