បទ​ពិសោធ​ស្នេហ​ដែល​បង​ជូន​អូន​

 

 A-person-who-has-lots-of-anger-inside-definitely-loves-people-more-than-anyone-else-can.-Because-if-red-colour-indicates-anger-then-it-indicates-love-too.

បទពិសោធស្នេហដែលបងជូនអូន

បទ​ពិសោធ​​ក្រោយ​ស្នេហ​យើង​ស្លាប់​

យក​ការ​ឈឺ​ចាប់​មក​ផ្តោះ​ប្តូរ​

​​ឈាម​បេះដូង​បង​មិន​ឈប់​​ហូរ​

អូន​មិន​អាសូរ​ភ្លាម​មាន​ថ្មី​។

មិន​ទុក​ឱកាស​ឱយ​ប៉ះ​ប៉ូវ​

ខុស​ម្តង​តម្រូវ​ឱយ​ពិសី​

សម្លាប់​ស្នេហ​បង​គ្មាន​ប្រណី?​

​ឥឡូវ​ពិសី​អូន​សុខ​ហើយ​!។

បង​ត្រូវ​ចេញ​​ពី​ជីវិត​អូន​

ស្នេហ​ចាស់​លុប​សូន្យ​មិន​សល់​ឡើយ​

ទោះ​បង​ស្រឡាញ់​មាស​ត្រាណ​ត្រើយ​

អូន​ត្រឹម​តប​ឆ្លើយ​ថា​អរគុណ​។

អរគុណ​ម្តេច​អូន​ទៅ​មាន​ថ្មី​

អរគុណ​មាស​មៃ​មិន​ដូច​មុន​

អរគុណ​យក​គួរ​អត្ថន័យ​ទន់​

តែ​សង្កត់​ធ្ងន់​មិន​ទទួល​។

វិបត្តិ​ស្នេហ​អូន​បាន​ស្គាល់​ហើយ​

ឥឡូវ​ត្រាណ​ត្រើយ​បាន​ទទួល​

លើ​លោក​នេះ​អ្វី​មិន​ប្រែ​ប្រួល​

ស្នេហ​ស្រណុខ​ស្រួល​ក៏​ប្រែ​ទុក្ខ​។

បទ​ពិសោធ​ស្នេហ​ជួយ​ឱយ​ស្រី​

យល់​ខ្លឹម​អត្ថន័យ​ពេញ​បន្ទុក​

មាន​ស្រឡាញ់ស្អប់​ចង់​ចួប​​មុខ

អាច​ឆ្កើស​ចាក់​រុកឱយ​ឈឺ​​​បាន​។

ក្រោយ​អូន​ស្គាល់​ហើយ​យល់​ជាង​មុន​

ស្នេហា​តូច​តន់​​​អាច​សុខ​សាន្ត​

មិន​ខឹង​ផ្តេស​ផ្តាស​ប្រកាន់​ប្រាណ​

ស្នេហ​ថ្មី​កល្យាណ​ច្បាស់​ឋិត​ថេរ​។

មិន​ថេរ​តែ​ស្នេហ​របស់​បង​

អ្នក​ឱប​សៅ​ហ្មង​នរណា​គេ​?

បង​ត្រូវ​ចំណាយ​ពេល​ប៉ះ​ដេរ​

ភ្ជិត​ស្នាម​មាស​មេ​បន្សល់​ស្លាក​​។

អូន​ច្បាស់​ប្រកែក​មិន​ទទួល​

ស្នេហ​បង​ជូន​ស្រួល​យក​លំបាក​

ល្ខោន​ស្នេហ​សម្តែង​ត្រូវ​បិត​ឆាក​

អ្នក​មើល​ចេញ​ចាក​មិន​ងាក​ក្រោយ​៕

 

—S. TAY, ២២:០៧-២២:៣២, ២១/០៣/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s