បងស្រឡាញ់អូន តែអូនមិនស្រឡាញ់បង

To Love A Flower

បងស្រឡាញ់​អូន​តែ​អូន​មិន​ស្រឡាញ់បង​

៙ស្រឡាញ់​អូន​តែ​អូន​មិន​តប​

បង​មិន​ចង់​ស្រប​តែ​ត្រូវ​ព្រម​

ទាន់​ការ​ឈឺ​ចាប់​កំរិត​​ល្មម​

បេះដូង​បង​ស្គម​ជាង​រាង​កាយ​។

ចិត្ត​ដែល​រង​គ្រោះ​ប៉ះ​ពាល់​ក្រៃ​

រាង​កាយ​ជើង​ដៃ​ហាក់​នៅ​ឆ្ងាយ​

ចិត្ត​មិន​បាន​សុខ​ព្រោះ​នៅ​ស្តាយ​

ហេតុ​អ្វី​ឆោម​ឆាយ​ពោល​មិន​ស្នេហ​?។

ទាំង​អនុស្សា​អូន​នៅ​ចាំ​

ផ្កា​បង​ថែ​ដាំ​ចរិត​ប្រែ​

អូន​មិន​មែន​អូនទេ​មាស​ស្នេហ​!

នរណា​គេ​កែ​ប្រែ​ចិត្ត​ស្រី​។

មិន​ដឹង​ពេល​អូន​ថា​មិន​ស្នេហ​

ពោល​លេង​គ្រាន់​តែលេស​មាន​ថ្មី​

ឬ​អូន​ពិតជា​​មិន​បេតី​​?

ដូច​ដែល​ពិសី​ឱយ​ជឿ​ជាក់​។

ជឿ​អូន​យ៉ាង​ម៉េច​បើ​​ពិសី​

ដក​​ចិត្ត​ភក្តី​យក​ទៅ​លាក់​

ធ្លាប់​បង្ហាញ​បង​ឥឡូវ​ធ្លាក់​

ក្នុង​ដៃ​នៃ​អ្នក​ដទៃ​ហើយ​។

ទោះ​អារម្ម​ស្នេហ​សល់​ក្នុង​ចិត្ត​

ក៏​ស្រស់​វរមិត្រ​ធ្វើ​កន្តើយ​

មិន​ឱយ​បង​ស្តាប់​ឮឱយ​​ស្បើយ​

សូម្បី​ត្រាណ​ត្រើយ​បាន​គេ​ផ្សេង​។

មាន​ថ្មី​ហើយ​គួរ​រាប់​ជា​មិត្រ​

រាប់​ទាំង​ការ​ពិត​រាប់​លេងៗ​

ធ្វើ​ឱយ​ល្អ​មើល​បោក​កូន​ក្មេង​

បង​ធ្វើ​វង្វេង​ជឿ​ក៏​បាន​។

ពាក្យ​ថា​មិន​ស្នេហ​តាម​ពិត​ទៅ​

គ្មានចិត្ត​​ឃោរ​ឃៅគ្រាន់់​ចង់​ក្សាន្ត​

ដោយ​ការ​បែក​គ្នា​ទាំង​ចិត្ត​ប្រាណ​

កំហឹង​រុញ​ច្រាន​ឱយ​ណាយ​ទេ​។

មិនមែន​​ស្នេហស្លាប់​ដោយ​សារ​ស្នេហ​

តែ​ព្រោះ​ស្នេហ​ដែល​មិន​ឋិត​ថេរ​

សាង​យូរ​តែចប់ត្រឹម​មួយ​ពេល​

ពេល​ដែល​រិះ​រេគិត​ឃើញ​ខុស​។

មិន​ស្រឡាញ់​​​​ហ៊ាន​ពោល​តាម​សារ​

មិន​មាន​រអា​ព្រោះ​កំហុស​

ទម្លាក់​លើ​បង​ខុស​ទាំង​អស់​

ត្រូវ​ទើប​មាស​ស្រស់​ហ៊ាន​មាន​ថ្មី​។

អូន​ហ៊ាន​ព្រោះ​មិន​ចួប​គ្នា​ផ្ទាល់​

គ្មាន​អល់​អែក​ទាល់​អស់​ភក្តី​

ចំពោះ​មុខ​បង​ហ៊ាន​ទេ​ស្រី?​

ស្តី​មុខ​សាក្សី​នៃ​ស្នេហា​។

ចួប​បង​ឱន​មុខ​ព្រោះ​មិន​ស្មោះ​

ម្តេច​ឡើយ​មាស​ស្រស់​​អាច​ចរចា​

ថា​មិន​ស្រឡាញ់​មុខ​រៀម​រ៉ា​

បាន​ត្រឹម​តាម​សារ​នៅ​ក្រោយ​ខ្នង​។

បើ​មិន​ស្រឡាញ់​អ្វី​គួរ​ខ្លាច?​

ស្នេហ​យើង​មិន​អាច​ឃាត់​អូន​ផង​

ទំរាំ​ប្រុស​អូន​ស្អប់​កន្លង​

ម្តេច​អាច​​ភ្ជាប់​ចង​បេះដូង​នៅ​។

បង​ត្រូវ​ទះ​ក្បាល​ចាំ​មួយ​ជាតិ​

បង​ភ្លើ​ចោល​ម្សៀត​ទើប​ជឿ​ពៅ​

​ស្រឡាញ់​គេ​ក៏​ស្រឡាញ់​​​ទៅ​

តែ​កុំរុះ​ផ្លូវ​មិន​ស្នេហ​បង​។៚​

មាន​គំនិតសរសេរ ចន្ទ្រ, ១៨/០៣/២០១៣

១១:៣៧១២:១៦

ថ្ងៃ​សរសេរ ពុធ, ២០/០៣/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s