ស្វា​ដែល​មិន​មែន​ជា​ស្វា​ (Homo sapiens)

Who so would be a man, must be nonconformist.. — Ralph Waldo Emerson

Who so would be a man, must be a nonconformist. — Ralph Waldo Emerson

ស្វាដែលមិនមែនជាស្វា

៙ស្វា​ទាំង​អស់​ពុំ​សុទ្ធដូច​គ្នា​

ទោះ​សុទ្ធ​នៅ​នា​ដើម​តែ​មួយ​

ទោះ​មាន​ដើម​ឈើ​ជា​ជំនួយ​

ក៏​នៅ​ចួប​ព្រួយ​ពេល​គ្មាន​ផ្លែ​។

អស់​ពី​ដើម​មួយ​សល់​ដើម​មួយ​

អាច​ជួយ​លើក​ស្ទួយ​ជីវភាព​ដែរ​

ខ្ពស់​ផុត​ពី​ដី​អាច​បាន​ល្ហែ​

ចុះ​ដី​តែង​តែ​មាន​សត្រូវ​។

ចំណោមសត្វ​​ស្វា​ដែល​កំសាក​

មិន​ហ៊ាន​ចុះ​ចាក​ទី​លំនៅ​

សុទ្ធ​រស់​លើ​ដើម​ឈើ​រៀង​ទៅ​

មក​ដល់ឥឡូវ​នៅ​តែ​ស្វា​។

តែ​នៅ​តែ​មាន​ស្វា​ចុះ​ដី​

ចំនួន​តិច​ក្តី​ក៏​ហាន​ក្លា​

ហ៊ាន​ពុះ​ជំនះ​​រាល់​បញ្ហា​

ហេតុ​ចង់​យាត្រា​រក​ទី​ថ្មី​។

មិន​ចង់​នៅ​ទ្រឹង​ពឹង​ដើម​ឈើ​

ទោះ​ពឹង​ផ្លែ​ឈើ​ក៏​​រស់​ក្តី​

​​​សត្រូវ​ពេញ​ពាស​នៅលើ​​​ដី

ក៏​នៅ​ឃ្មាត​ខ្មី​ទោះ​លំបាក​។

ខ្លះ​ស្លាប់​ខ្លះ​រស់​បន្ត​ផ្លូវ​

នៅ​តែ​ដើរ​ទៅ​ឥតស្រាន​​ស្រាក

លុះឆ្អឹង​ខ្នង​ត្រង់​​កាយឃ្លាត​​ចាក​

ពី​ស្វា​កំសាក​មក​មនុស្សា។

សត្វ​ស្វា​ដែល​មិន​ហ៊ាន​ចុះ​ដី​

ច្បាស់​សើច​ជេរ​ស្តី​រាល់​សត្វ​ស្វា​

ដែល​ចុះ​ដី​ហើយ​ក្ស័យ​សង្ខារ​​

ហៅ​​ស្វា​នោះ​ថា​ជា​ស្វា​ឆ្វេង​។

តែ​ពុំ​ស្រដី​ដល់​ស្វា​​រស់​

ក៏​រក​ដាក់​​ឈ្មោះ​ដទៃ​ផ្សេង​

ព្រោះ​​ស្វា​នេះ​ឈរ​មាន​​ជើង​វែង​​

រោម​រូប​សម្លេង​ផ្សេង​ពី​ស្វា​។

មិន​ស្មាន​សត្វ​នោះ​ជា​ស្វា​ដែរ​

ខ្លួន​គិត​ស្មាន​តែ​បាន​​មរណា​

មិន​រំពឹង​គេ​អាច​អស្ចារ្យ

ជាង​ខ្លួន​ឡើយ​ណា​ជាប់​ជា​និច្ច​​។

ឥឡូវ​ស្វា​ឆ្វេង​ក្លាយ​ជា​មនុស្ស​

មិន​ទាន់​ជំរុះ​ជាតិ​ស្វា​ម្តេច?​

ក៏​ហៅ​គ្នា​ឆ្វេង​មិន​ទាន់​ភ្លេច​

ថា​ឆ្វេង​មាន​តិច​ប៉ប៉ុន្មាន​។

ភ្លេច​ទាំង​ឆ្វេង​នេះ​ថា​ជា​មេ​​​​

ជា​អ្នក​រិះ​រេ​កែ​ប្រែ​ប្រាណ​

ពី​ស្វា​ឱយ​ក្លាយជា​​មនុស្ស​បាន​

​បើ​ពុំ​សុខ​សាន្ត​អាច​ត្រលប់​។

ទៅ​ធ្វើ​ជា​ស្វាវិញ​ក៏​បាន​

បើ​សិន​គិត​ស្មាន​មនុស្ស​​គួរ​ស្អប់​

គ្មាន​អ្នក​​ឃាត់​ទេ​ស្តាំ​សំណប់

ឆ្វេង​ក៏​មិន​ចប់​ទោះ​​ស្តាំច្រើន​។៚

មាន​គំនិត​សរសេរ​យូរ​ឆ្នាំ​ហើយ​ ចេះ​តែ​ពុំ​បាន​សរសេរ

ដោយ តៃ សុវណ្ណារុណ

អាទិត្យ, ២២:៣៥-២៣:៤២, ១៧/០៣/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s