ផ្នូរ​កវី​

tumblr_mcinxcgdk31qm9cg2o1_500

ផ្នូរកវី

៙រស់​សរសេរ​ ស្លាប់​ទៅ​ សល់​តែ​ពាក្យ​

ព្រលឹង​ងាក​ មើល​កាយ​ ក្រោយ​ចាក​ប្រាណ

ចង់​ចារ​ត​ តែ​ស្លាប់​ ចៀស​មិន​បាន​

ត្រឹម​ក្លាហាន​ សរសេរ​ ពេល​នៅ​រស់​។

មិន​ដឹង​ស្លាប់​ កំណាព្យ​ ខ្លួន​រស់​ទេ​

ក្រែង​សរសេរ ប៉ះ​ពាល់​ មិន​ពិរោះ​

ប្រឹង​​សរសេរ​ បើ​ខុស​ អាស្រូវ​ឈ្មោះ​

បើ​ត្រូវ​ជួស​ ដោយ​ត្រឹម​ ពាក្យ​ថា​ត្រូវ​។

គ្មាន​អ្វី​ល្បី​ លុះ​ស្លាប់​ ទើប​គេ​ស្គាល់​

គេ​​សម្គាល់​ ល្បី​ដោយ​ ក្តី​ស្លាប់កូវ​? (ឬ)

បើ​ដូច្នេះ​ ល្បី​ល្បាញ​ ឯ​ណា​ទៅ​

បើ​តម្រូវ​ ជូន​ទៅ​ តែ​អ្នក​ស្លាប់​។

នាំ​អ្នក​រស់​ គ្មាន​ចិត្ត​ សង្ឃឹម​ឡើយ​

ព្រោះ​មិន​ស្បើយ​ មិន​អាច​ បាន​ឮ​ស្តាប់​

គេ​បក​ប្រែ​ ន័យ​កាព្យ​ ដែល​ដៃ​ក្តាប់​

កាន់​ប៊ិច​ចាប់​ សរសេរ​ មិន​នឿយ​ណាយ​។

ណាយ​​គំនិត​​ សំខាន់​ ជាង​ហត្ថា​

គ្មាន​អ្វី​ចារ​ បើ​ក្បាល​ គិត​មិន​ឆ្ងាយ​

ចារ​តែ​រឿង​ ដដែល​ មិន​រសាយ​

អ្នក​ដែល​ចាយ​ ពេល​អាន​ ទើប​ណាយ​ពិត​។

ចារតែ​រឿង​ វិជ្ជមាន​ ហាក់​មិន​ខ្វល់

អ្នក​សេស​សល់​ ដែល​រង​ ទុក្ខ​ជីវិត​

ចារ​តែ​រឿង​ អាក្រក់​ រំខាន​ចិត្ត​

ឱយ​គំនិត​ គិត​រក​ តែ​មួយ​ផ្លូវ​។

ចារ​រឿង​អ្វី​ សំខាន់​ ចំ​ចំណុច​

ប្រើ​ចិត្ត​ច្បុច​ យក​រឿង​ កែ​តម្រូវ​

មិន​សំងំ​ ឃើញ​ខុស​ នៅ​ថា​ត្រូវ​

ខុស​ៗ​ទៅ​ ហ៊ាន​ខុស​ ត្រូវ​ហ៊ាន​​កែ​។

នៅ​រស់​រាន​ ចេះ​តែ​ សរសេរ​ទៅ​

ស្លាប់​គ្មាន​ផ្លូវ​ បញ្ជូន​ សារ​ដដែល​

ឋាន​នរក​ គ្មាន​អ្នក​ អានមក​ហែរ​

បាន​ត្រឹម​តែ​ ចារ​ទាន់​ ជីវិត​នៅ​។

ដល់រស់​​គ្មាន អ្នក​ណា​ ចាប់​អារម្ម

ចារ​ក្រៀម​ក្រំ រស់​ស្លាប់​ កាព្យ​ជា​ផ្លូវ​

ន័យ​កំណាព្យ​ ធ្វើ​ផ្នូរ ​​កើយ​រៀង​ទៅ​​

ស្នារដៃ​ត្រូវ ចង​ចាំ​ ខុស​កុំ​ត្រាប់​។៚​​ ​

មាន​គំនិត​សរសេរ អាទិត្យ, ១០/០៣/២០១៣

ចន្រ្ទ, ២៣:២៧-២៣:៥៥, ១១/០៣/២១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s