កុហក…! (Shy Lie)

dont love a liar and lie to your lover

កុហក

ពាក្យ​កុហក​ចេញ​ពី​មាត់​អូន​

ជា​ពាក្យ​ដែ​ល​ស្ងួន​ពោល​ខុស​ចិត្ត​

ពេលបង​​ប្រកាស​ប្រាប់​ស្នេហ​ពិត​

ហាក់​ដូច​វរមិត្រ​មិន​ជឿ​ជាក់​។

ទាំង​អូន​បាន​ដឹង​ចម្លើយ​បង​

ស្រឡាញ់​ស្នេហ​ស្នង​មិន​អាច​លាក់​

ដឹង​តែ​ធ្វើ​ពើចិត្ត​វរលក្ខណ៍​

ចង់​ឱយ​បញ្ជាក់​ពាក្យ​ប្រាប់​ផ្ទាល់​។

បង​ក៏​ឱន​ខ្សឹប​ដាក់​ក្រចៀក​

បន្លឺ​ពេចន៍​ពាក្យ​ស្នេហ​និម្មល​

ស្រី​ណា​ក៏​ដោយ​ក៏​ចង់​យល់​

ហាក់​សែន​អំពល់​បើ​មិន​ឮ។

ចាំ​សម្លេង​អូន​ថា​កុហក​

ចាក់​ជាប់​ដាម​ដក់​នៅ​តែ​​ភ្លឺ​

ឱយ​ស្នេហ​រិត​តែ​មាន​ពន្លឺ​

ស្រី​ដូច​អូន​គឺ​គ្មាន​ទី​ពីរ​។

សម្លេង​នេះ​នៅ​តែ​ឋិត​ថេរ​

ប្រែ​តែ​មាស​មេទេ​ឆវី​!

បង​ចាំ​រាល់​អនុស្សាវរីយ​

តែ​មាស​ទេពី​ប្រឹង​បំភ្លេច​។

គួរ​ប្រាប់​វិធី​បំភ្លេច​ផង​

នៅ​ពេល​នួន​ល្អង​អូន​កំទេច​

ស្នេហ​បង​ដែល​អូន​ប៉ង​កែ​គេច​

បង​​ចាំ​ជា​និច្ច​ភ្លេច​ម្តេច​បាន​។

បើ​ភ្លេច​បាន​មិន​មែន​ស្នេហា​

គឺ​ចិត្ត​សាវា​​អ្នក​ប្រែ​ប្រាណ​

បើ​សិន​អូន​អាច​គឺ​កល្យាណ​

ជា​មនុស្ស​សាមាន្យ​គ្មាន​ចិត្ត​ស្មោះ​។

បើ​ស្មោះ​ម្តេច​អូន​អាច​មាន​ថ្មី​​

បង​ល្ងង់ជឿ​ស្រី​ខុស​ទាំង​អស់​

ស្នេហ​ជ្រុល​ជា​ជូន​ទៅ​សូន្យ​សោះ​

សុំ​ត្រឹម​ស្រណោះ​​ថា​អូន​ល្អ​​៕

​ពុធ, ២២:២២២២:៤២, ១៣/០៣/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s