ស្រឡាញ់តែ​មិន​ឱយហៅ​​សង្សារ​​

il_fullxfull.344892528

ស្រឡាញ់តែ​មិន​ឱយហៅ​​សង្សារ​

៙ស្រឡាញ់​កើត​ហើយ​គូ​ស្នេហា

ហៅ​គ្នា​សង្សារ​ធម្មតា​ទេ​

តែ​មិន​សម្តែងចេញ​​គ្រប់​ពេល​

សំខាន់​ឋិត​ថេរ​ក្នុង​បេះដូង​។

ទោះ​ចិត្ត​និង​ចិត្ត​សុទ្ធ​យល់​គ្នា​

ពាក្យ​ស្នេហ​ទាម​ទារ​ពី​ដំបូង​

ជា​សម្តី​អណ្តែត​អណ្តូង​

ឮ​ចេញ​ពី​ទ្រូង​ទើប​ប្រាកដ​។

ក្រោយ​អូន​ទទួល​ស្នេហា​បង​

មាស​ស្រស់​នួន​ល្អង​ឱយ​បង​ស្បថ​

ទោះ​បង​ពន្យល់​ហេតុ​បែប​បទ​

​​កុំ​ជឿសម្បថ​​គ្រាន់​ជា​លេស​។

ប្រហែល​ព្រោះ​មិន​បាន​ស្បថ​ហើយ​

ទើប​មាស​ត្រាណ​ត្រើយ​ក្បដ​ដូច្នេះ​

មិន​ជឿ​ចិត្ត​បង​ឆ្ងាយ​របេះ​

ឥឡូវ​អូន​ចេះ​ស្គាល់​ស្នេហា​។

​ឮពី​​ពាក្យ​អូន​ថា​ស្អប់​បង​

បងហៅ​នួន​ល្អង​ថា​សង្សារ

អូន​ប្រកែក​ជំទាស់​តវ៉ា​

តែ​មុខ​រៀម​រ៉ា​ហាក់​មិន​ខឹង​។

យើង​ស្រឡាញ់​គ្នា​ចិត្ត​ដឹង​ចិត្ត​

ហេតុ​អ្វី​វរមិត្រ​ខ្លាច​គេ​ដឹង​?

សង្សារ​អាក្រក់​ឬ​ព្រលឹង​

មាន​ស្នេហា​ហ្នឹង​មិន​ល្អ​ឬ​?។

ពេល​បង​និយាយ​នៅ​មុខ​ស្ងួន​

ឱយ​មាស​នឹម​នួន​បាន​ស្តាប់​ឮ​

អូន​ជា​សង្សារ​តែ​មួយ​គឺ​

មិន​មែន​ស្តី​ឌឺ​ចង់​ឈ្នះ​ស្រី​។

ពី​ខ្នង​ក្រោយ​បង​សម្តែង​ខឹង​

ចាំ​បាច់​​ព្រលឹងលាក់​​​គេ​ថ្វី?

នរណា​ក៏គេ​​ជឿ​​មាស​មៃ​

​មិត្រ​ស្និទ្ធិ​បង​ក្តី​ក៏​ដូច​គ្នា​។

អូន​ពូកែ​ណាស់​សូម​សរសើរ!​

ចរិត​​គ្រាន់​បើ​សក្តិ​សម​ជា​

ស្រី​ក្រមុំ​ចិត្ត​ម្អួយ​មាយា​

សូម​ខ្មាស​ពំងា​បង​ចាញ់​ហើយ​។

ចំពោះ​មុខ​បង​អូន​ធ្វើ​ផ្សេង​

ម្ញ៉េក​ម្ញ៉ក់​សម្លេង​មិន​ប្តូរ​ឡើយ​

អូន​អៀន​ញញឹម​សើច​មិន​ស្បើយ​

គឺ​ជា​ចម្លើយ​​អូន​ស្នេហ​បង​។

ពេល​កំហឹង​អូន​ដល់​កំពូល​

អូន​ប្រឹង​ប្រមូល​រឿង​កន្លង​

បូក​ផ្សំ​រឿង​អ្វី​ក៏​ស្នេហ​ស្នង​

ចោទ​ចំ​ៗ​​បង​មិន​ស្នេហ​ពិត​។

លេស​ក្នុង​ចំណោម​លេស​ទាំង​អស់​

មួយ​គឺ​មាស​ស្រស់​ថា​មិន​គិត​

ពី​អូន​ឱយ​បងវិល​វល់​ចិត្ត​

ពេល​នោះ​វរមិត្រ​ប្រែ​ប្រួល​ហើយ​។

ខឹង​បង​ចេះ​តែ​ហៅ​សង្សារ​

ធ្វើ​ដូច​​ស្នេហា​គ្មាន​សោះ​ឡើយ​

​បេះដូង​ខ្លួន​​ឯង​ក៏​ត្រាណ​ត្រើយ​

កុហក​មិន​ស្បើយ​ពូកែ​ណាស់​។

ស្រឡាញ់​បង​សោះ​ហៅ​មិន​បាន​

ឥឡូវ​កល្យាណ​ពោល​ឥត​ខ្មាស​

ហៅ​ប្រុស​ថ្មីអូន​​សង្សារ​ច្បាស់​

បំណង​បញ្រ្ចាស​បញ្ឈឺ​បង​។

ស្ទើរ​ភ្លេច​ស្រី​អូន​​របៀប​ណា​!

ក្មេង​ខ្ចី​ចិន្តា​ពេគ​កន្លង​

នៅ​​ក្នុង​ពិភព​លោកនួន​ល្អង

គ្មានភាព​​សៅ​ហ្មង​បន្តិច​ឡើយ​។​

ក្រមុំ​ទាំង​កាយ​ទាំង​ចិន្តា​

​ធ្លាប់​គិត​ស្នេហា​គេ​មិន​ឆ្លើយ​

បទ​ពិសោធ​ស្នេហ​អូន​គ្មាន​ឡើយ​!

ម្តេច​ឡើយ​ត្រាណ​ត្រើយ​អាច​ស៊ូ​បាន​។

ស្នេហ​មាន​ថ្ងៃ​នេះ​បង​ទាយ​​ដឹង​

តែ​លឿន​ដល់​ម្លឹង​ម្តេច​អាច​ស្មាន​!

អូន​អាច​ក្បដ​បង​យ៉ាង​ក្លាហាន​

ស្នេហ​យើង​ប៉ុន្មាន​សូន្យ​ទាំង​អស់​។

សម្បក​ក្រៅ​អូន​ហាក់​មាំ​ណាស់​

អាច​ត្រឹម​បោក​ប្រាស់​គេ​ប៉ុណ្ណោះ​!

រឿង​ខឹង​បញ្ជាក់ចិត្ត​មាស​ស្រស់​

ថា​អូន​ចិត្ត​ស្មោះ​តែ​ស្នេហ​ក្បដ​។​

ក្បដ​ព្រោះ​អូន​គិត​ថា​រូប​បង​

ខុស​គ្នា​កន្លង​អូន​សន្មត​

ថា​មិន​មែន​គូ​អូន​ប្រាកដ​

ទឹក​ហូរ​មិន​ហត់​ស្បថ​មាន​ថ្មី​។

បង​ត្រូវ​ក្អួត​ឈាម​ចាញ់​កល​ថ្លៃ​

ចិញ្ចៀន​ជាប់​ដៃ​ក្បដ​ដូច​ស្រី​

អួត​ប្រុ​ស​រួច​​កុំ​ភ្លេច​ស្មារតី​

ចិញ្ចៀន​ភក្តី​ត្រូវ​បោះ​ចោល​។៚

ដោយ តៃ សុវណ្ណារុណ

សៅរ, ២២:២៣២៣:១៥, ០២/០៣/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s