ហាម​មិន​ឱយ​ឈឺ​ចាប់​

It-hurts-that-you-dont-love-me

ហាមមិន​ឱយ​ឈឺ​ចាប់​

៙ស្តាប់​ឮ​ហាក់​អូន​ចិត្ត​ល្អ​ណាស់​

ស្នេហ​ដើរ​បញ្ច្រាស​ចូល​ដល់​ស្អប់​

ចង់​ឱយ​បង​សុខ​ពេល​ស្នេហ​ចប់​

ទាំង​​មិន​ត្រលប់​រក​បង​​វិញ​។

ស្នេហ​ចប់​ទាំង​បង​មិន​បាន​ដឹង

សំខាន់​ព្រលឹង​កំហឹង​ពេញ​

ហេតុ​ផល​បង​លើក​អូន​ច្រាន​ចេញ​

អ្នក​ដែល​ទោម្នេញ​គឺ​រូប​បង​។

ទាប់​ក្បដ​វាយ​បាន​ក្រុង​អូន​ហើយ​

ទាប់​បង​ម្តេច​ឡើយ​ឈ្នះ​ស្នេហ​ស្នង​

មាន​តែ​សោក​ស្តាយ​ក្រៃ​កន្លង​

ស្រឡាញ់​នួន​ល្អងធ្វើ​មិន​ដឹង​​។

ហោច​ណាស់​ស្នេហ​យើង​សាង​ពីរ​ឆ្នាំ​

មិន​សម​ប្រេះ​ស្រាំ​ងាយ​ដល់​ម្លឹង​?

ស្នេហ​យើង​ស្លាប់ហើយ​ក៏​​ព្រលឹង​

នៅ​មិន​បាត់​ខឹង​បង​ដដែល​។

ព្រោះ​បើ​កំហឹង​មិន​គ្រប​មុខ​

ស្នេហ​ច្បាស់​ផុត​ទុក្ខ​អូន​មិន​ប្រែ​

ដូច្នេះ​អូន​គ្មាន​ថ្ងៃ​អាច​កែ​

ព្រោះ​អូន​ស្តាប់​តែ​កំហឹង​ខ្លួន​។

ទង្វើ​ធ្លាប់​ជាក់​បញ្ជាក់​ស្នេហ​

អូន​ក៏​កែ​ប្រែ​ភ្លាម​នឹម​នួន​

​ថា​មិន​ដែល​ស្នេហ ​ឱ​!​មាស​ស្ងួន​

ស្តី​ទាំង​បំពួន​លាក់​ការ​ពិត​។

តែ​ចង់​ឱយ​បង​ជឿ​ពាក្យ​ស្រី​

ថែម​មាន​ប្រុស​ថ្មី​បញ្ឈឺ​ចិត្ត​

ដើម្បី​ឱយ​បង​ជឿ​វរមិត្រ

បង​នៅ​តែគិតមិន​ពិត​ឡើយ​។

​ព្រោះ​មិន​មែន​តែ​អូន​ម្នាក់​ឡើយ​​

ស្រី​ណា​ក៏​ដោយ​ឱយ​តែ​គេ​

ខឹង​ប្រុស​គេ​ស្នេហ​ច្បាស់​រិះ​រេ​

រក​ប្រុស​ថ្មី​ផ្ទេរ​ស្នេហា​ឱយ​។

ហើយ​ប្រាប់​ប្រុស​នោះ​ដូច​ជា​គេ​

មាន​ស្នេហ​យូរ​ពេល​ណាស់​មក​ហើយ​​

ថា​មិន​ដែល​មាន​ចិត្ត​ស្នេហ​ឡើយ​

រឿង​អ្វី​ក៏​ដោយ​ត្រឹម​ជា​មិត្រ​។

‘‘ខ្ញុំ​មាន​គូ​ហើយ​អ្នក​ឃើញ​ទេ​?

ខ្ញុំ​ស្រឡាញ់​គេ​ស្មោះ​ស្មគ្រ​ពិត​

កុំ​យល់​ច្រលំ​សូម្បី​គិត​

កុំ​ឡើយ​ខូចចិត្ត​​​​ឈឺ​ចាប់​ថ្វី​។

ខ្ញុំ​មិន​សក្តិ​សម​នឹង​អ្នក​ឡើយ​​

បន្ធូរ​ឱយ​ស្បើយ​សាង​ស្នេហ​ថ្មី​

ស្រី​មាន​គគោក​លើ​ផែ​ដី​

ខ្ញុំមិន​មែន​ស្រី​ល្អ​នោះ​ទេ​។’’

បើ​ធ្វើ​ឱយ​អ្នក​យល់​ច្រលំ​

ពាក្យ​សូម​ទោស​ដំបន្ថែម​ទ្វេ​

ល្អ​ន័យ​តែ​ចិត្ត​បាន​វៀច​វេរ​

មិន​វេរ​ម្តេច​រេ​ភ្លេច​គ្រប់​យ៉ាង​។

អនុស្សាវរីយ៍​អារម្ម​ស្នេហ​

ដែល​មិន​អាច​កែ​បង​ត្រដាង​

អូន​បដិសេធ​គ្រប់​ភស្តុតាង​

អូន​មិន​បាន​សាង​ខ្លាច​ធ្វើ​អី?។​

ហាម​មិន​ឱយ​បង​លើក​និយាយ​

​ភ័យ​ខ្លាច​បែក​ធ្លាយ​ឬ​ពិសី​?

អាច​ដឹង​ដល់​ប្រុស​ស្នេហ​មាស​មៃ​

កើត​ចិត្ត​ពីរ​បី​សង្ស័យ​ថ្លៃ​។​

បើ​ស្នេហ​ថ្មី​អូន​មាន​រឿង​អ្វី

ប្រាកដ​មាស​មៃ​ថា​ចង្រៃ​

ព្រោះ​បង​ហើយមែន​ទេ​ចរណៃ​?

ស្នេហ​អស់​និស្ស័យ​នៅ​ក៏​ផ្តាច់​។

និស្ស័យ​ស្នេហ​យើង​នៅ​សល់ទេ​!​

ទើប​ចួប​មាស​មេ​មិន​ទាន់​ដាច់​

ទាំង​អូន​ចង់​ឱយ​ចប់​ដាច់​ស្រេច​

សាច់​នៅ​ជាប់​សាច់​ក៏​អូន​កាត់​។

​ហាម​មិន​ឱយ​បង​សោយ​​ទុក្ខា​

ស្តាប់​ពាក្យ​ជីវា​ល្អ​ពេគ​ក្តាត់​

ហាក់​ចង់​ឱយ​បង​ផុត​វិបត្តិ​

ទាំង​អូន​អ្នក​ស្កាត់​សម្លាប់​ស្នេហ​។

ផ្លូវ​ស្នេហ​ដើរ​មិន​បាន​ប៉ុន្មាន​

ស្រាប់​តែ​កល្យាណ​ចរិត​​ប្រែ​

ផ្លូវ​យើង​ឆ្លង​កាត់​បាន​ឆ្ងាយ​ដែរ​

តែ​ស្រស់​មាស​ស្នេហ​មិន​មើល​ក្រោយ​។

សម្លាប់​ស្នេហ​បង​ហើយ​ជីវា​

សាក​សព​ស្នេហា​ក៏​ត្រាណ​ត្រើយ​

មិន​ឱយ​ធ្វើ​បុណ្យ​កើត​ទុក្ខ​ឡើយ​

ចិត្ត​ល្អឥត​ស្បើយ​ល្អ​តែ​ន័យ​។៚​

ដោយ តៃ​ សុវណ្ណារុណ

សុក្រ, ២៣:១៨-២៤:៤២, ០១/០៣/២០១៣​

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s