៙ស្តាប់ឮហាក់អូនចិត្តល្អណាស់
ស្នេហដើរបញ្ច្រាសចូលដល់ស្អប់
ចង់ឱយបងសុខពេលស្នេហចប់
ទាំងមិនត្រលប់រកបងវិញ។
ស្នេហចប់ទាំងបងមិនបានដឹង
សំខាន់ព្រលឹងកំហឹងពេញ
ហេតុផលបងលើកអូនច្រានចេញ
អ្នកដែលទោម្នេញគឺរូបបង។
ទាប់ក្បដវាយបានក្រុងអូនហើយ
ទាប់បងម្តេចឡើយឈ្នះស្នេហស្នង
មានតែសោកស្តាយក្រៃកន្លង
ស្រឡាញ់នួនល្អងធ្វើមិនដឹង។
ហោចណាស់ស្នេហយើងសាងពីរឆ្នាំ
មិនសមប្រេះស្រាំងាយដល់ម្លឹង?
ស្នេហយើងស្លាប់ហើយក៏ព្រលឹង
នៅមិនបាត់ខឹងបងដដែល។
ព្រោះបើកំហឹងមិនគ្របមុខ
ស្នេហច្បាស់ផុតទុក្ខអូនមិនប្រែ
ដូច្នេះអូនគ្មានថ្ងៃអាចកែ
ព្រោះអូនស្តាប់តែកំហឹងខ្លួន។
ទង្វើធ្លាប់ជាក់បញ្ជាក់ស្នេហ
អូនក៏កែប្រែភ្លាមនឹមនួន
ថាមិនដែលស្នេហ ឱ!មាសស្ងួន
ស្តីទាំងបំពួនលាក់ការពិត។
តែចង់ឱយបងជឿពាក្យស្រី
ថែមមានប្រុសថ្មីបញ្ឈឺចិត្ត
ដើម្បីឱយបងជឿវរមិត្រ
បងនៅតែគិតមិនពិតឡើយ។
ព្រោះមិនមែនតែអូនម្នាក់ឡើយ
ស្រីណាក៏ដោយឱយតែគេ
ខឹងប្រុសគេស្នេហច្បាស់រិះរេ
រកប្រុសថ្មីផ្ទេរស្នេហាឱយ។
ហើយប្រាប់ប្រុសនោះដូចជាគេ
មានស្នេហយូរពេលណាស់មកហើយ
ថាមិនដែលមានចិត្តស្នេហឡើយ
រឿងអ្វីក៏ដោយត្រឹមជាមិត្រ។
‘‘ខ្ញុំមានគូហើយអ្នកឃើញទេ?
ខ្ញុំស្រឡាញ់គេស្មោះស្មគ្រពិត
កុំយល់ច្រលំសូម្បីគិត
កុំឡើយខូចចិត្តឈឺចាប់ថ្វី។
ខ្ញុំមិនសក្តិសមនឹងអ្នកឡើយ
បន្ធូរឱយស្បើយសាងស្នេហថ្មី
ស្រីមានគគោកលើផែដី
ខ្ញុំមិនមែនស្រីល្អនោះទេ។’’
បើធ្វើឱយអ្នកយល់ច្រលំ
ពាក្យសូមទោសដំបន្ថែមទ្វេ
ល្អន័យតែចិត្តបានវៀចវេរ
មិនវេរម្តេចរេភ្លេចគ្រប់យ៉ាង។
អនុស្សាវរីយ៍អារម្មស្នេហ
ដែលមិនអាចកែបងត្រដាង
អូនបដិសេធគ្រប់ភស្តុតាង
អូនមិនបានសាងខ្លាចធ្វើអី?។
ហាមមិនឱយបងលើកនិយាយ
ភ័យខ្លាចបែកធ្លាយឬពិសី?
អាចដឹងដល់ប្រុសស្នេហមាសមៃ
កើតចិត្តពីរបីសង្ស័យថ្លៃ។
បើស្នេហថ្មីអូនមានរឿងអ្វី
ប្រាកដមាសមៃថាចង្រៃ
ព្រោះបងហើយមែនទេចរណៃ?
ស្នេហអស់និស្ស័យនៅក៏ផ្តាច់។
និស្ស័យស្នេហយើងនៅសល់ទេ!
ទើបចួបមាសមេមិនទាន់ដាច់
ទាំងអូនចង់ឱយចប់ដាច់ស្រេច
សាច់នៅជាប់សាច់ក៏អូនកាត់។
ហាមមិនឱយបងសោយទុក្ខា
ស្តាប់ពាក្យជីវាល្អពេគក្តាត់
ហាក់ចង់ឱយបងផុតវិបត្តិ
ទាំងអូនអ្នកស្កាត់សម្លាប់ស្នេហ។
ផ្លូវស្នេហដើរមិនបានប៉ុន្មាន
ស្រាប់តែកល្យាណចរិតប្រែ
ផ្លូវយើងឆ្លងកាត់បានឆ្ងាយដែរ
តែស្រស់មាសស្នេហមិនមើលក្រោយ។
សម្លាប់ស្នេហបងហើយជីវា
សាកសពស្នេហាក៏ត្រាណត្រើយ
មិនឱយធ្វើបុណ្យកើតទុក្ខឡើយ
ចិត្តល្អឥតស្បើយល្អតែន័យ។៚
ដោយ តៃ សុវណ្ណារុណ
សុក្រ, ២៣:១៨-២៤:៤២, ០១/០៣/២០១៣