ផ្អែម​ទាំង​រស​ ផ្អែម​ទាំង​ចិត្ត (A Love-Gift)

223570_348740888574144_429857449_n

ផ្អែមទាំង​រស​ ផ្អែម​ទាំង​ចិត្ត​

៙ចាំ​ថ្ងៃ​ដែលបង​​ក្បែរអូន​ទេ?​

ច្រើន​ណាស់​មាស​មេ​រាប់​មិន​អស់​

នៅ​ស្រឡាញ់​គ្នា​សុខ​ៗ​សោះ​​

ពេល​មួយ​មាស​ស្រស់​លែង​ចង​ចាំ​។

អូន​ចង់​បំភ្លេច​ក៏​ភ្លេច​ចុះ​

តែ​សូម​ឆោម​ស្រស់​ចាំ​ពាក្យ​ផ្តាំ​

ចិញ្ចៀន​រក្សា​មក​យូរ​ឆ្នាំ​

ក្រោយ​ស្នេហ​ប្រេះ​ស្រាំ​ឈប់​ទុកទៅ​។

បង​ពោល​ជំរុញ​តែ​ចង់​ឱយ​

អូន​កុំ​បណ្តោយ​ឱយ​ឃ្លាត​ពៅ​

កុំ​ឱយ​ដូច​បង​ធ្វេស​ធ្លាក់​ផ្លូវ​

ចិញ្ចៀន​ក៏​ត្រូវ​បាត់​បង់​ដែរ​។

ឃាត់​អូន​មិន​បាន​បាន​ត្រឹម​ថែម​

ពី​រស​ជាតិ​ផ្អែមលុះ​ប្រួល​ប្រែ​

សល់​តែ​អណ្តាត​មិន​ទាន់​ល្ហែ​

ឥលូវ​ស្រាប់​តែ​លែង​បាន​ញ៉ាំ​។

អង្គុយ​លើ​​បង់​សាសង​គ្នា​

យូរ​ពេល​វេលា​​តែ​មិន​ស៊ាំ​

បាន​ក្បែរ​អូនទោះ​មួយ​រយ​ឆ្នាំ​

ក៏​ខ្លី​ចង​ចាំ​មួយ​ជីវិត​។

អូន​ចង់​​ចួប​បង​ប៉ង​អរគុណ​

ទាំង​ក្រោយ​ទាំង​មុន​អស់​ពី​ចិត្ត

ទទួល​ការ​ណាត់​ពី​វរមិត្រ​

មិន​ដឹង​ការ​ពិត​ចាញ់​បោក​ថ្លៃ​។

អូន​ថា​នាំ​បង​ទៅ​ញ៉ាំអី​

ពេល​ចួប​ស្រដី​ដល់​ពេល​ថ្ងៃ​

ហួស​ម៉ោង​បាយ​ធ្វើ​បាប​ចរណៃ​

​ជាប់​ទាំង​និស្ស័យ​អត់​ដូច​គ្នា​។

ទី​បំផុត​អ្វី​អូន​សន្យា​

បាន​ត្រឹម​តែ​ថា​មិន​ចេញ​ជា​

ទង្វើ​ឱយ​បង​គិត​នឹក​នា​

ញ៉ាំ​ក្បែរ​ពំងា​សុខ​ប៉ុន្មាន​។

តែ​អូន​លួង​បង​ដោយ​នាំ​យក​

នំដែល​ពន្លក​ដាក់​ជាប់​ប្រាណ​

ឱយ​បង​ញ៉ាំ​ជំនួស​បាយ​បាន​

បង​យល់​កល្យាណអូន​​មិន​ចង់​។

ជា​អ្នក​មិន​គោរព​សន្យា​

យល់​ចិត្ត​ជីវា​ត្រឹម​ចំណង់​

ឱយ​តែ​បាន​ក្បែរ​មិន​បាត់​បង់​​

​គ្មាន​អ្វី​ផូរ​ផង់​ជាង​នេះ​ឡើយ​។

ជាង​បី​ម៉ោង​យើង​សន្ទនា​

នៅ​ដណ្តើម​គ្នាតើ​ត្រាណ​ត្រើយ​

ឬ​បង​និយាយ​ច្រើន​ឥត​ស្បើយ?​

​មិន​អស់​មិន​ហើយ​សល់​សម្តី​។

ក្រោយ​អូន​លា​បង​ពោល​អរគុណ​

មិន​មែន​ព្រោះ​គុណ​ទេ​ពិសី​

គឺ​ព្រោះ​ស្រឡាញ់​គិត​ដល់​ស្រី​

ទើប​ជួយ​មាស​មៃ​អស់​ពី​ចិត្ត​។

ដូច​នំ​អូន​ជូន​បង​នោះ​ដែរ​

ពី​ចិត្ត​មាស​ស្នេហ​ជាប់​ពោះ​ពិត​

បង​នៅ​ចាំ​ជាតិ​ផ្អែម​វរ​មិត្រ​

ផ្អែម​ល្ហែម​ស្នាល​ស្និទ្ធិ​ពេញ​ស្រឡាញ់​។

ចាំ​ពេល​នោះ​បង​ទៅ​ជិត​ស្រី​

ឱ!​ស្រស់​មាស​មៃ​គួរ​ឱយ​ខ្នាញ់​

អូ​ន​អៀន​ខ្លាំង​ណាស់​ហាក់​ចុះ​ចាញ់​

សេចក្តី​ស្រឡាញ់​បង​ជូន​អូន។​

ឥលូវ​​អូន​បំ​ភ្លេច​ទាំង​អស់

សល់​តែ​របស់​មិន​ទាន់​សូន្យ​

គឺ​ចិញ្ចៀន​ស្នេហ​បង​ជូន​អូន​

និង​សព​តាម​ក្បូននៃ​​​ស្នេហបង​។៚

ដោយ​ តៃ​ សុវណ្ណារុណ

ព្រហស្បតិ, ២៣:២៥-២៤:១៤, ០៧/០២/២០១៣​

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s