ភ្លៀងល្អ​ (The Enlightened Rain)

អ្នក​ដឹក​នាំ​ដែល​យល់​ពី​ប្រជារាស្រ្ត​ មិន​បារម្ភ​ខ្លាច​រាស្ត្រ​មិន​ស្គាល់​ទេ​ ខ្លាច​តែ​មិន​ស្គាល់​រាស្ត្រ​។ ជូកឺ លាង

អ្នក​ដឹក​នាំ​ដែល​យល់​ពីសុខ​ទុក្ខ​​ប្រជារាស្រ្ត​ មិន​បារម្ភ​ខ្លាច​រាស្ត្រ​មិន​ស្គាល់​ទេ​ ខ្លាច​តែ​មិន​ស្គាល់​រាស្ត្រ​។
ជូកឺ លាង

ភ្លៀងល្អ​ (The Enlightened Rain)

៙មេឃ​តែ​មួយ​ ទឹក​​ភ្លៀង ភ្លៀង​ខុស​​គ្នា​

ភ្លៀង​ល្អ​ជា​ ខុស​ពី​ ភ្លៀង​ធម្មតា​

ទឹក​ភ្លៀង​តែង ​តែ​ធ្លាក់​ ខែ​វស្សា​

តែ​យ៉ាង​ណា​ ក៏​មាន​ ភ្លៀង​កក់​ខែ​។

ទោះ​ខែ​ប្រាំង​ ក៏​អាច​ មាន​ភ្លៀង​បាន

ភ្លៀង​ប្រមាណ​ ដឹង​ដី​ ក្រៀម​ក្រោះ​ដែរ​

​​ដឹង​ថា​មនុស្ស​ គ្មាន​ទឹក​ ទុក្ខ​ឥត​ល្ហែ​

ទើប​ត្រូវ​តែ​ ភ្លៀង​ខុស​ រដូវ​ម្តង​។

ទោះ​ភ្លៀង​ខុស​ ទម្លាប់​ គាប់​កសិករ​

ជា​​ភ្លៀង​ល្អ យល់​ដឹង​ ទុក្ខ​សៅ​ហ្មង​

ភ្លៀង​នេះ​ជា​ សំណាង​ ទឹក​ដី​ផង​

រាស្ត្រ​ក៏​ចង​ ចាំ​ដឹង​ គុណ​ភ្លៀង​ល្អ​។

ទី​ទាំង​អស់​ មិន​មែន​ សុទ្ធ​ដូច​គ្នា​

ភ្លៀង​ល្អ​ជា​ ធ្លាក់​​ចំ​ ត្រូវ​ទី​ល្អ​

ខុស​​កន្លែង​ ខុស​​ពេល​ ចាក​អំណរ​​​

​ជា​គុណ​ក៏​ ​អាចប្រែ​​ ក្លាយ​​ជា​ទោស​។

ទី​ត្រូវ​ភ្លៀង​ បែរ​ជា​ មិន​ភ្លៀង​សោះ​

ដី​ស្ងួត​អស់​ គឹ​ភ្លៀង​ កន្លែង​ខុស​​

ដល់​ពេល​ភ្លៀង​ ភ្លៀង​មិន​ អាច​ដាំ​ដុះ​

លើស​ចំណុះ​ ហ៊ាន​ដល់​ ទឹក​ជំនន់​។

​តែ​បើ​ជន់​ ក៏​ពុំ​ ខុស​តែ​ភ្លៀង​

មនុស្ស​មិន​ទៀង​ កាប់​ឈើ​ ទោស​សង​គុណ​

ទើបទឹក​​ភ្លៀង ប្រមាន​ តាម​ទម្ងន់​

ទឹក​ជោរ​ជន់​ តាម​ឈើ​ ដែល​បាន​កាប់​។

តែ​ភ្លៀង​ល្អ​ ត្រូវ​តែ​ ដាក់​ទោស​ត្រូវ​

​​​ក្រែង​ខុស​ផ្លូវ​ មិន​ត្រូវ​ ជន់​មនុស្ស​ស្លាប់​

តែ​អ្នក​រង​ អ្នក​ធ្វើ​ មិន​សម្លាប់​

ជា​តម្រាប់​ ប្រាប់​ឱយ​ គេ​កាប់​ទៀត​។

ទីក្រុង​និង​ ជន​បទ​ មិន​ដូច​គ្នា​

មនុស្ស​ទាម​ទារ​ ចាំ​ធ្លាក់​ ល្អ​​មិន​ឃ្លាត​

ភ្លៀង​ត្រូវ​ទី​ ភ្លៀង​មិន​ ចេះ​ចោល​ម្សៀត​

សត្វ​រុក្ខជាតិ​ ទាំង​មនុស្ស​ គោរព​ក្រៃ​។

ភ្លៀង​ល្អ​​ជួយ​ មនុស្ស​មាន​ ប្រាជ្ញា​ប្រើ​

​គ្មាន​ដំណើរ​​​ ​ទឹក​ភ្លៀង​ មិន​ឱប​ដៃ​

មិនបន់​ស្រន់​ ចេះ​ស្តុក​ ទុក​កែ​ខៃ​​

ភ្លៀង​​អាស្រ័យ​ មនុស្ស​ប្រាជ្ញ​ អាច​ចេះ​ប្រើ​។៚

ដោយ តៃ​ សុវណ្ណារុណ,

ពុធ, ២៣:២៣-២៤:០១, ២០/០២/២០១៣

កែ​សម្រួល ព្រហស្បតិ, ២៣:៥៥, ២១/០២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s