ធ្លាប់​ស្រឡាញ់​ (Love In The Past)

Present love

ធ្លាប់ស្រឡាញ់​

ពេល​អូន​ថា​មិន​ដែល​ស្នេហ​បង​

អារម្ម​នួន​ល្អង​បែប​ណា​ដែរ​

សម្លាប់​បេះដូង​ប្រុស​អូន​ស្នេហ

ដោយ​ប្រើ​គ្រាន់​តែ​ប៉ុន្មាន​ម៉ាត់​។

​ពេល​ស្តី​ហើយ​អូន​មាន​គិត​ទេ?

​អារម្មមាស​មេ​ស្រងូត​ស្ងាត់​

ជា​អារម្ម​ពេល​ស្នេហ​វិប​ត្តិ

​ម្នាក់​ៗ​ហាក់​ខ្ចាត់​បាត់​បេះ​ដូង​។

អូន​មិន​ដែល​ខឹង​នរណា​ស្មើ​

ខឹង​រូប​បង​តើ​មែន​ទេ​អូន​!

ទោះ​អូន​ប្រឹង​ធ្វើ​មិន​ស្រពោន​

ក៏​ពេល​ខ្លះ​ស្ងួន​គិត​ដល់​វា​។

ទោះ​បី​អូន​ស្អប់​ឬ​ស្នេហា​

ក៏​ជាប់​ចិន្តា​ដូច​តែ​គ្នា​

ឧស្សាហ​ខឹង​បង​គ្រប់​ៗគ្រា​

ក៏​ដូច​ពំងា​នឹក​បង​ដែរ​។

អូន​ដែល​ចោទ​សួរ​ខ្លួន​ឯង​ទេ​

ថា​បង​ឬ​គេ​ពិត​អូន​ស្នេហ​

មិន​បាច់​ឆ្លើយ​ទេអូន​​គ្រាន់​តែ​

ចាំ​​នរណា​ដែល​ឃើញ​មុន​គេ​។​

ប្រុស​នោះ​ហើយ​គឺ​ប្រុស​អូន​ស្នេហ!​

អាច​លេច​ចេញ​ក្បែរ​ស្រស់​មាស​មេ​

ដោយ​ធម្មជាតិ​ភ្លាម​ឥត​រួញ​រា​

សង្ឃឹម​គឺ​ជា​រូប​បង​ចុះ​។

តែ​ទោះ​គឺ​ជា​រូប​បង​ពិត​

ក៏​មាស​វរមិត្រ​ពោល​បង្ខុស​

តាំង​ពី​ស្អប់​បង​កុហក​សុះ​

ទុក​បង​ជា​ប្រុស​ល្ងង់​ខ្លៅ​​ម្នាក់​។

បង​ជឿ​ថា​បង​មក​មុន​គេ!​

ជឿ​ថា​មាស​មេ​ស្នេហ​បង​ជាក់​

តាម​ពិត​អូន​ដឹងតែ​​ប្រឹង​លាក់​

ព្រោះ​អូន​មាន​អ្នក​ដទៃ​ហើយ​។

មិន​អាល័យ​ស្នេហ​ចាស់​ធ្លាប់​សាង​

ក៏មិន​ត្រដាង​ស្នេហ​ត្រាណ​ត្រើយ​

មិន​ដែល​ប្រាប់​បង​ស្រឡាញ់​ឡើយ​

ទាំង​ឈឺ​ឥត​ស្បើយ​ធ្លាប់​ស្រឡាញ់​៕

ចន្ទ្រ​, ២០:០៦២០:៣៥, ២៦/១១/២០១២

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s