ក្បែរ​កាយ​ក្បែរ​ចិត្ត​

missing someone

ពីមុន​យូរ​ៗ​ចួប​គ្នា​ម្តង​

តែ​ចួប​ស្នេហ​ស្នង​សែន​រីករាយ​

ហាក់​ប្រទះ​ផ្កា​ស្រស់​ពព្រាយ​

បេះដូង​ទន់​ជ្រាយ​ពេល​ក្បែរ​ថ្លៃ​។

ទោះ​ក្រោយ​មក​ពុំ​សូវ​ចួប​គ្នា​

ក៏​ចិត្តពំងា​​​តែង​​ស្រមៃ​

នៅ​ក្បែរ​ចិត្ត​បង​រៀង​រាល់​ថ្ងៃ​

ទោះ​កាយ​ចរណៃ​មិន​ក្បែរ​បង​។

រាល់​ពេល​ចួប​គ្នា​ហេតុ​បង​ដឹង​

បេះដូង​ព្រលឹង​បាន​ឆ្លើយ​ឆ្លង​

នឹង​បេះដូង​បងយល់​នួន​ល្អង​

ដឹង​ថា​ស្នេហ​ស្នង​ពិត​ស្នេហា​។

មិន​ដឹង​អូន​បាន​គិត​អ្វី​ខ្លះ​?

គិត​ឆ្ងាយ​លឿន​ណាស់​ដល់​រៀប​ការ​

មាន​កូន​នឹង​គ្នា​ទាំង​ចិន្តា​

ដឹង​ថា​ស្នេហា​ទើប​បាន​សាង​។

កាល​នោះ​ក្បែរ​អូន​ទាំង​ចិត្ត​កាយ​

ចាយ​ពេល​មិន​ស្តាយ​គ្រប់​បែប​យ៉ាង​

ស្រឡាញ់អូន​ណាស់​ហ៊ាន​ត្រដាង​

ឥឡូវ​ភស្តុ​តាង​សូន្យ​តាម​ខ្យល់​។

ចិត្ត្​អូន​លែង​នឹក​រឭក​បង​

រឿង​រ៉ាវ​កន្លង​អូន​លែង​ខ្វល់​

​គិត​ផ្លូវ​អាក្រក់មិន​គិត​ផល​

ស្នេហ​សាង​លែង​សល់​សល់​តែ​ទុក្ខ​។

ចិត្ត​អូន​ណាយ​ហើយ​កាយ​ដូច​គ្នា​

ពេល​នេះ​ពំងា​​​លែង​មើល​មុខ​

ទាំង​ចិត្ត​នៅ​ស្គាល់​ចាំ​ក្តី​សុខ​

ដួង​ចិត្ត​កើត​ទុក្ខ​កាយ​វៀច​វេរ​​។

អូន​លែង​និយាយ​រក​បង​ហើយ​

ពុំ​ដឹង​ត្រាណ​ត្រើយ​គិត​ឬ​ទេ​?

ឬ​មិន​ស្តី​ហើយ​ចិត្ត​រិះ​រេ​

ពុំ​ទុក​ទំនេ​ឱយ​បង​ខ្លះ​។

ទោះ​បី​មិន​អាច​បាន​ក្បែរ​កាយ​

សង្ឃឹម​ឆោម​ឆាយ​អូន​មិន​ខ្វះ​

កន្លែង​ក្នុង​ចិត្ត​ក៏​បង​ច្បាស់​

អរគុណ​អូន​ណាស់​មិន​ប៉ង​ហួស​។

ឱយ​តែ​ចិត្ត​អូន​នៅ​មាន​បង​

ថ្ងៃ​មួយ​នួន​ល្អង​ស្នេហ​យើង​រស់​

កាយ​ចិត្ត​ក្បែរគ្នា​សូន្យ​ជម្លោះ​

ក្តី​ស្អប់​ខឹង​ជួស​ដោយ​ស្រឡាញ់​៕

— S. TAY, Tue, 22:41-23:12, 19/02/2013​

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s