មាន​ថ្មី​ ចាំ​បាច់​ស្អប់​បង​

 382192_571366776209325_783530618_n

មានថ្មី​ ចាំ​បាច់ស្អប់​​បង​ 

៙អូន​មាន​ថ្មី​ហើយ​អូន​ដឹង​ទេ?​ (២០:៣៣)

ប្រាកដ​មាស​មេ​អូន​ដឹង​ច្បាស់​

មិន​ចាំ​បាច់​ឱយ​បង​តឿន​ដាស់​

អូន​អ្នក​ក្រលាស់​ម្តេច​មិន​ដឹង​!។ (២០:៣៤)

អូន​មាន​ចេតនា​មាន​ថ្មី​គឺ​ (២២:២៧)

បំណង​បញ្ឈឺ​ដោយ​កំហឹង​

ចង់​ឱយ​បង​ដាច់​ពី​ព្រលឹង​

អូន​ធ្វើ​បែប​ហ្នឹង​ជឿ​ជាក់​ទេ​?។

មិន​មែន​អូន​ទេ​ជា​អ្នក​ធ្វើ​

គឺ​ជា​អំពើ​ខឹង​មាស​មេ​

បញ្ជា​ឱយ​មាន​ចិត្ត​រៀច​វេរ​

ឱយ​ចិត្ត​អូន​រេ​ងាក​​មាន​ថ្មី​។

បង​ស្ទើរ​មិន​ជឿ​ពេល​បាន​ដឹង​

ឱ!​ មាស​ព្រលឹង​បង​ខុស​អ្វី?​

ទើប​អូន​ប្រហារ​គ្មាន​ប្រណី​

តើ​អូន​កាត់​ក្តី​យុទ្ធ​ធម៌​ទេ​?។

ខឹង​បង​ស្អប់​បងគួរ​ស្រដី​

តែ​មាស​ពិសី​អូន​​រិះរេ​

​គេច​វេះពី​​បង​មិន​ទុក​ពេល

ហាក់​ដូច​មាស​មេ​មាន​ចេតនា​។

ជា​ប្រតិ​កម្ម​អូន​មាន​ថ្មី​

ហ៊ាន​ទាំង​ស្រដី​ប្រាប់​រៀម​រ៉ា​

ធ្វើ​ដូច​យើង​មិន​មែន​សង្សារ​

ទាំង​ចិត្ត​ស្នេហា​ស្រឡាញ់​​គ្នា​។

ក្រោយ​​អូន​មាន​ថ្មីដូច​បំណង​

ក៏​មាស​ស្នេហ​ស្នង​មិន​សន្ទនា​

នៅ​តែ​ខឹង​បង​គ្រប់​វេលា​

ស្គាល់​បង​ពំងា​អូន​ស្តាយ​ក្រោយ។

នៅ​ស្អប់​នៅ​ខឹង​មាន​ន័យ​អ្វី?​

បើ​មាស​ពិសី​មាន​ថ្មី​ហើយ​!

មិន​គួរ​នៅ​តែ​សោះ​កន្តើយ​

បង​មិន​បាន​ស្បើយ​ទោះ​ត្រឹម​មិត្រ​។

ធ្វើ​មិត្រ​ជា​ពាក្យ​របស់​ស្ងួន​

តែ​ស្រស់​នឹម​នួន​ពោល​មិន​ពិត​

ថា​ហើយ​មិន​ធ្វើ​ក៏​យល់​ចិត្ត​

ថា​ស្រស់​មាស​ស្និទ្ធិ​កុហក​បង​។

អូន​អើយ​គួរទុក​ពេល​ចុង​ក្រោយ!​

ឱយ​បង​បាន​ស្បើយ​ក្បែរ​នួន​ល្អង​

ជា​មិត្រ​ក៏​ដោយ​ក៏​បង​ផ្សង​

ទាំង​ចិត្ត​ចាំ​ចង​នៅ​ស្នេហា​។

និយាយ​ដោយ​ត្រង់​បង​មិន​អាច​

បញ្ឈប់​អំនាច​ស្នេហ​ជីវា​

ទោះ​បី​ធ្វើ​មិត្រ​នឹង​កនិដ្ឋា​

ក៏​គ្មាន​ពេល​ណា​ស្នេហា​ក្ស័យ​។

ប្រហែល​អូន​ដឹង​ទើប​វរលក្ខណ៍​

មិន​ធ្វើ​មិត្រ​ភក្តិ​​បង​ឡើយ​ថ្លៃ

ល្បិច​អូន​​ល្អ​​ណាស់​មាន​ថ្វី​ដៃ​

ស្នេហថ្មី​ចរណៃ​ច្បាស់​សុខ​សាន្ត​។

ទោះ​បី​មាន​ថ្មី​ក៏​នៅ​ស្អប់​

​​​​ឱយ​ស្រី​សំណប់​ស្អប់​ក៏​បាន​

តែ​មិន​គួរ​មាន​ថ្មីទាំង​ដាន​

ស្នេហ​យើង​ប៉ុន្មាន​នៅ​ថ្មី​ដែរ​។​​

ទេ​មិន​មែន​មាន​ថ្មី​ទើប​ស្អប់​

គឺ​មាស​សំណប់​ស្អប់​ទើប​ប្រែ​

មាន​ថ្មី​បំផ្លាញ​រាល់​ស្នាម​ស្នេហ​

ដោយ​រឿង​គ្រាន់​តែ​តិច​តួច​សោះ​។

ស្នេហ​បង​ម្តេច​ឈ្នះ​កំហឹង​អូន​

ទី​បំផុត​សូន្យ​សែន​ស្រណោះ​

ចាំ​តែ​ថ្ងៃ​ដែល​មាស​ឆោម​ស្រស់​

រៀប​ការ​ក្រៀម​ក្រោះ​ទុក្ខ​តែ​បង​។៚ (២៣:០២)

ដោយ​ តៃ​ សុវណ្ណារុណ​

មាន​គំនិត​សរសេរ សៅរ ១៧/១១/២០១២​

ថ្ងៃ​សរសេរ ពុធ, ២០/០២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s