ស្អប់​បង​ ចាំ​បាច់​មាន​ថ្មី​!

trust issue

ស្អប់​បង​ចាំ​បាច់​មាន​ថ្មី​

ក្រោយ​អូន​ខឹង​បង​អូន​ប្រែ​ស្អប់

ប្រឹង​ប្រែង​បញ្ចប់​ការ​ទាក់​ទង​

បង​​ស្មាន​មិន​អាច​ចួប​នួន​ល្អង​

ទៀត​ឡើយ​ស្នេហ​ស្នង​បង​សែន​ស្តាយ!​។

តែ​និស្ស័យ​យើង​មិន​ទាន់​អស់​

នៅ​ចួប​មាស​ស្រស់​សែន​សប្បាយ​

​ទោះ​បី​ពេល​នេះ​ចិត្ត​អូន​ណាយ​

បាន​ឃើញ​ឆោម​ឆាយ​ក៏​​បង​សុខ​។

មិន​បាន​និយាយ​រក​គ្នា​ពិត​

ក៏​សល់​ដួង​ចិត្ត​លើ​ទឹក​មុខ​

នៅ​តែ​ផ្ញើសារ​ជូន​​អូន​ទុក​​

ស្នេហ​បង​ជាប់​គុក​ក៏​បង​ចាំ​។

លុះ​អូន​ដោះ​សោរ​យក​បង​ចេញ​

ស្នេហ​ចាក​ទោ​ម្នេញ​លែង​រកាំ​

ទោះ​បី​ជាប់​គុក​ប៉ុន្មាន​ឆ្នាំ​

ចិត្ត​ស្នេហ​ដែល​ចាំ​មិន​ខ្លាច​យូរ​។

សូម​ឱយ​តែ​អូន​ព្រម​អភ័យ​

ខុស​ទាស់​ម្តេច​ក្តី​យើង​ជា​គូ​

អធ្យាស្រ័យ​គ្នាទើប​អាចធូរ​

ស្នេហ​យើង​អាច​ស៊ូ​ឈ្នះ​ឧបសគ្គ។​

តែ​អកុសល​ស្នេហអស់​ផ្លូវ​

សារ​មាស​​ពាល​ពៅ​ឈាម​ប្រលាក់​

ចារ​អូន​មាន​ថ្មី​គ្មាន​អួល​អាក់​

យក​ចិត្ត​ទុក​ដាក់​តែ​រូប​គេ​។

ហាក់​​គ្មាន​គិត​បង​បន្តិចណា​

មិន​ខ្វល់​ស្នេហា​​សាង​យូរ​ពេល​

អនុស្សា​សើម​ថ្មី​ៗទេ​

កោត​តែ​មាស​មេ​អូន​ដាច់​ចិត្ត​។

បើ​ចង់​ស្អប់​បង​ក៏​ស្អប់​ចុះ​

បើ​បង​អ្នក​ខុស​សារ​ភាព​ពិត​

សំខាន់​អភ័យ​ស្នេហ​អាច​ស្និទ្ធិ​

តែ​ស្រស់​វរមិត្រ​អូន​គិត​ផ្សេង​។

កំហុស​មួយ​ពួយ​វាត់​ទាំង​អស់​

ភ្លាម​ៗ​មាស​ស្រស់​អូន​បែក​ឆ្វេង​

រក​បាន​ប្រុស​ថ្មី​អួត​មិន​រែង​

ស្នេហ​គេ​ប្រជែង​ដណ្តើម​បាត់​។

កំហឹង​ក្លាយ​ស្អប់​ស្អប់​ជួស​​ថ្មី​

ស្នេហ​ដល់​វិថី​ចួប​វិបត្តិ​

ឃាត់​អូន​មិន​បាន​មើល​ស្ងាត់​ៗ​

ស្រមោល​រសាត់​ពី​នេត្រា​។

ស្អប់​បង​ហេតុ​អ្វី​ត្រូវ​មាន​ថ្មី?​

ឬ​មួយ​ពិសី​ត្រៀម​ប្រេះ​ឆា​

ចាំ​តែ​មាន​លេស​វាយ​ប្រហារ​

បង​ចាញ់​ជីវា​មិន​បាន​ត្រៀម​៕

​​ដោយ​ តៃ​ សុវណ្ណារុណ,

មាន​គំនិត​សរសេរ សៅរ ១៧ ១១ ២០១២​

​​ថ្ងៃ​សរសេរ ចន្ទ្រ​, ២៣:២៩-២៣:៥៧, ១៨/០២/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s