​ចុង​បុណ្យ​សង្សារ​

521593_489607257767424_1664574678_n

៙ជិត​ផុត​ថ្ងៃ ១៤ កុម្ភៈ​ហើយ​

ទទួល​សារ​ ត្រាណ​ត្រើយ​ ពាក្យ​អរគុណ​

មើល​ទូរសព្ទ​ មិន​ស្មាន​ ស្រស់​តូច​តន់​

តប​សារ​បង​ ចៃ​ដន់​ បង​ផ្អើល​ភ្ញាក់​។

មិន​អស់​ចិត្ត​ ក៏​ផ្ញើ​ សារ​មួយ​ទៀត​

ទោះ​អធ្រាត្រ​ ក៏​ផ្ញើ​ ឥត​ទាល់​ទាក់​

កំណាព្យ​ស្នេហ​ ធ្លាប់​ជូន​ ​ស្រស់​​វរលក្ខណ៍

បង​រំឭក​ ជឿ​ជាក់​ ថា​អូនចាំ​។

តែ​អូន​តប​ ថា​អូន​ ភ្លេច​បាត់​ហើយ​

ល្អ​ត្រាណ​ត្រើយ​ កំណាព្យ​ ផុត​យូរ​ឆ្នាំ​

អូន​ភ្លេច​បាត់​ ភ្លេច​ដូច​ ស្នេហ​យើង​ដាំ​

ផើម​​ប្រេះ​ស្រាំ​ នៅ​សល់​ តែ​អ្នក​​ថែ​។

​សារ​ផ្ញើ​ហើយ​ មិន​ស្មាន​ អូន​ទទួល​

ចិត្ត​ក៏​ស្រួល​ បាន​អាន​ ពាក្យ​មាស​ស្នេហ​

ហើយក៏​ឈឺ​ ពាក្យ​អូន​ បាញ់​ឥត​ល្អែ​

ចង់​ឱយ​តែ​ ស្នេហ​បង​ ស្លាប់​ថ្ងៃ​នេះ​។

អរគុណ​អូន​ បំភ្លេច​ កំណាព្យ​បង​

ជូន​នួន​ល្អង​ ថ្ងៃ​បុណ្យ​ សង្សារចេះ​

សម្តែង​ដូច​ កំណាព្យ​ បង​ដូច្នេះ

តែ​ចចេស​ ថា​ភ្លេច​ កំណាព្យ​បង​។

មួយ​ម៉ាត់​ណា​ ក៏​សុទ្ធ​ ពាក្យ​កុហក​

មិន​អាក្រក់​ ក៏​អូន​ មិន​សា​សង​

ជូន​ពរ​អូន​ រីករាយ​ ប្រុស​នួន​ល្អង​

​​ឆ្ងាយ​ស្នេហ​ស្នង​ ឯកា​ ដូច​បង​ដែរ​។៚

ដោយ តៃ សុវណ្ណារុណ, ២៣:២៥-២៣:៤៥, ១៤/កុម្ភៈ/២០១៣​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s