បុណ្យ​គ្មាន​សង្សារ​ (No-love Day)

បុណ្យគ្មាន​សង្សារ​ (No-Love Day)

Sad Flower

៙ធ្មេច​បើក​ៗ​ថ្ងៃ​ដប់​បួន​

កុម្ភៈ​ចួប​ចួន​ដាស់​ចិត្ត​បង​

នឹក​សារធ្លាប់​ផ្ញើ​ជូន​នួន​ល្អង​

នឹក​កំណាព្យ​ចង​ចិត្ត​ស្នេហា​។

កាល​ស្គាល់​ដំបូង​ជូន​ពំងា​

ជា​ចំណង​គ្រា​បុណ្យ​សង្សារ​

មាន​តែ​កំណាព្យ​ពី​ឱរា​

ជូន​ផ្ទាល់​ហត្ថា​រួច​ចាក​ចេញ​។

ចួប​គ្នា​លើក​ក្រោយ​អូន​ស្រដី​​

បង​មិន​គួរ​ស្តី​គួរ​ដក​ចេញ​

ភាសាអង្លេស​មិន​ល្អ​ពេញ​

ស្តាប់​ហើយ​ទោ​ម្នេញ​អន់​ចិត្ត​ដែរ​។

ខុសទាំង​​វៃយាករណ៍​គួរ​ខ្មាស​គេ​

អូន​​ក៏មិន​​រេ​រិះ​គន់​កែ​

មិន​គួរ​ប្រើ​លាយ​កំណាព្យ​ខ្មែរ​

យ៉ាង​ណា​នៅ​តែ​បង្ហាញ​ថា​។

លាយ​អង្លេស​ព្រោះ​កំណាព្យ​នេះ​

ន័យ​វា​ដូច្នេះ​គឺ​ស្នេហា​

ឆ្កួត​តាមបរទេស​បុណ្យ​សង្សារ​

ទើប​ពាក្យ​ភាសា​ក៏​ឆ្កួត​ដែរ​។

អូន​ក៏​ស្ងាត់​មាត់​អស់​ពាក្យ​​​ស្តី​

តែ​​ស្រស់​មាស​មៃ​ក៏​បង្វែរ​

សរសើរ​បង​ថា​ប៉ិន​ពូកែ​

រូបារម្មណ៍ស្នេហប្រើ​ក្នុង​​កាព្យ​។

អូន​ច្បាស់​អាន​ដូច​បាន​​ឃើញ​ស្តែង​

​សមត្ថភាព​បង​តែង​មិន​ដុន​ដាប​

នាំ​អូន​ស្រមៃ​តាម​កំណាព្យ​

ឡើងចុះ​ដរាប​អូន​អាន​ចប់​។

ឥឡូវបង​ដូច​ក្នុង​កាព្យ​ខ្លួន​

នៅ​ថ្ងៃ​១៤ ​កុម្ភៈ​ថប់​

ស្រឡាញ់​ជូន​បង​អូន​ប្រែ​ស្អប់​

ទៅ​មិន​ត្រលប់​មិន​ងាក​ក្រោយ​។

សារ​បង​ផ្ញើ​ជូនអូន​​រាល់​ឆ្នាំ​

ឥឡូវ​រកាំ​ស្រស់​ត្រាណ​ត្រើយ​

មិន​បាន​ទទួល​សារ​បង​ឡើយ​

ក៏​ផ្ញើ​ឥត​ស្បើយ​បង្គ្រប់​កិច្ច​។

បុណ្យ​សង្សារ​បង​គ្មាន​សង្សារ​

គ្មាន​ទាំង​ចិន្តា​ប៉ង​បំភ្លេច​

មាន​តែ​ចង​ចាំ​ជាប់​ជា​និច្ច​

ឱយ​ភ្លេច​ដូច​ម្តេច​បើ​ស្នេហា​។

សល់​តែ​​ដៃ​ស្តាំ​អាច​សរសេរ​

កំណាព្យ​មិន​រេ​ស្មោះ​វាចា​

នៅ​តែ​​ហៅ​អូន​ថាសង្សារ​

ទាំង​ស្រស់​ជីវា​គ្មាន​ក្តី​ស្នេហ​​។

អូន​មិន​ដែល​ទទួល​ស្គាល់​ឡើយ

ទោះ​បី​ត្រាណ​ត្រើយ​ស្នេហ​បង​ដែរ​​

​ព្រោះ​ស្នេហ​បង​អូន​ផ្ទេរ​បង្វែរ​

ឱយ​គេ​មិន​ប្រែស្នេហបង​ស្លាប់​។

ឆ្នាំ​នេះ​ស្នេហ​​ថ្មីអូន​ទើប​សាង​

តែ​គ្មាន​សំណាង​ក៏​ឈឺ​ចាប់​

ឆ្ងាយ​ប្រុស​ថ្មី​អូន​ដូច​បង​ស្រាប់​

គេ​ច្បាស់​រ៉ាយ​រាប់ប្រើ​ពាក្យ​​ស្តាយ​។

​១៤កុម្ភៈ​ស្នេហ​ថ្មី​ស្ងួន​

មិន​បាន​ចួប​ចួន​ឆ្ងាយ​តែ​កាយ​

តែ​ចិត្ត​គិត​គ្នា​ឥត​ជិន​ណាយ​

ឯ​បង​ឆោម​ឆាយ​ឆ្ងាយ​ទាំង​ពីរ​។៚​​​​

ដោយ តៃ​ សុវណ្ណារុណ​

មាន​គំនិត​សរសេរ ព្រហស្បតិ ០៧/០២/២០១៣

ថ្ងៃ​សរសេរ អង្គារ, ១១:៣៩-១២:១៧, ១២/០២/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s