អ្នក​ឆ្វេង​ខុស​ផ្លូវ​ (The Irrational Left)

Non-conformist

អ្នកឆ្វេង​ខុស​ផ្លូវ​

៙ផ្លូវ​ស្តាំ​គេ​ដើរ​ច្រើន​ស្អេក​ស្កះ​

បែរ​ទៅ​ឆ្កួត​ផ្តាស់​ឆ្វេង​តែ​ឯង

បើ​មិន​ចេះ​ដើរ​គួរ​ប្រឹង​ប្រែង​

សួរ​គេ​ស្វះ​ស្វែង​ឱយ​គេ​ដឹក​​។

បែរ​ជា​ជ្រើស​ផ្លូវ​គ្មាន​គេ​ឆ្លង​

ល្ងង់​ក្រៃ​កន្លង​​គេ​ដើរ​សឹក​

មាន​ការ​ពិសោធ​ច្រើន​ពន្លឹក​

ទោះ​គ្រោះ​ពស់​ចឹក​គេ​ស្លាប់​មុន​។

បើ​គេត្រាយ​ឃើញ​ផល​បាន​ដែរ

​ទោះ​មិន​ប្រឹង​តែ​ចេះ​ដាក់​ទុន​

គេ​ហៅ​ថា​ឆ្លាតមិន​ដែល​កុន​

កុំ​បោល​ទៅ​ស៊ុន​មុន​គេ​ឯង​។

ព្រោះ​បើ​ផ្លូវ​នោះ​ជា​ផ្លូវខុស​

គុណ​ប្រែ​ជា​ទោស​​ទុក្ខ​ចំបែង​

គេ​ចោទ​ថា​ឆ្វេង​ខុស​កន្លែង​

ហើយ​ថែម​ស្វះ​ស្វែង​ទាញ​គេ​ទៀត​។

យល់​ល្អ​កុំ​នាំ​គេ​ដើរ​តាម​

សុខ​ចិត្ត​រហាម​ឆ្វេង​ចោល​ម្សៀត​

ម្នាក់​ឯង​មិន​នាំ​ទុក្ខ​ស៊ក​សៀត​

ដល់​អ្នក​ឯ​ទៀត​មិន​ដឹង​អី​។

តែ​ត្រូវ​​ប្រយត្ន​ដើរ​​តែ​ឯង​

មាន​គ្រោះ​ចំបែង​​​ដូច​ម្តេច​ក្តី​​

គ្មាន​គេ​​ទ្រ​ត្រូវ​​តែ​​ធ្លាក់​​ដី

ហេតុ​ចង់​ប្រពៃ​តែ​ឯង​ឯក។

ល្អ​កុំ​​​ឱយ​គេ​ស៊ី​ពល​កម្ម​

ដើម​យើង​អ្នក​ដាំ​ផល​ថ្ងៃ​ស្អែក​

យើង​អ្នក​ទទួល​មិន​បាច់​ចែក​

មុនថា​យើង​បែក​ស្អែក​សរសើរ​។

ទេ​បើ​រក​ឃើញ​មិន​ចែក​ចាយ​

ការ​ប្រឹង​ចំណាយ​អ្វី​គ្រាន់​បើ​​

មនុស្ស​ជាតិ​មិន​ចំរើន​ដើរ​

ពាក្យ​ឆ្វេងគេ​ប្រើ​អាច់​ដដែល​។

សម​កុំ​សង​សឹក​ពួក​ស្តាំ​អាច់​

ពេល​យើង​សម្រេច​វា​គង់តែ​

ដឹង​​​ខុសខ្លួន​ឯង​​លែង​ត្អូញ​ត្អែរ

ចេញ​ចរិត​ឆ្កែ​មាត់​ជាប់​អាច់​។៚​

ចន្ទ្រ, ៨:៣៣-៩:០០, ២៨/០១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s