Facebook ​គ្មាន​អូន (Your Facebook World I Don’t Exist)

Blocked Facebook

Facebook គ្មាន​អូន​

៙ធ្លាប់​បើក​​ Facebook មើល​រូប​អូន​

បង្កើត​ Account add មុន​គេ​

ទោះ​ដឹង​អូន​មិន​ accept ទេ​

ក៏​នៅ​រិះ​រេ​ add ទៅ​ស្រី​។

ផ្ញើ​សារ​ទូរសព្ទ​មិន​អស់​ចិត្ត​

រំខាន​វរ​មិត្រ​ប្រើ​សម្តី​

ស្នេហ​តាម​ Facebook លុះ​​ពិសី​

ធុញ​ទ្រាន់​ហឫទ័យ​ Block បង​ចោល។

ធ្លាប់​មាន​គំនិត​  Block អូន​ដែរ​

តែ​ចិត្ត​នៅ​តែ​ប៉ង​ដេញ​ដោល​

មិន​ដាច់​ចិត្ត​ធ្វើ​ទាំង​កំរោល​

ឥឡូវ​តែល​តោល​អូន​ Block វិញ​។

ម្យ៉ាង​កាល​នោះ​បង​មិន​សូវ​ស្ទាត់​

ក្រែង​ធ្វើ​ភ្លាំង​ភ្លាត់​កើត​ទោម្នេញ​

លែង​បាន​ឃើញ​អូន​ទុក្ខ​ពោរ​ពេញ​

វាចា​លែង​ចេញ​បន្ទោស​ខ្លួន​។

ទី​បំផុត​បង​ត្រូវ​អូន​ Block

ចិត្ត​ដាច់​អាក្រក់​មាស​នឹម​នួន​

បង​យល់​ច្បាស់​ហើយ​កំហឹង​ស្ងួន​

ពី​ក្រោយ​បំពួន​ជំរុញ​ថ្លៃ​។

បើ​ជា​អូន​មិន​ប្រព្រឹត្ត​ឡើយ

Facebook ត្រាណ​ត្រើយ​សប្បាយក្រៃ​

គ្មាន​បង​រំខាន​ឡើយ​ចរណៃ​

សល់​តែ​និស្ស័យ​ក្រៅ​ Facebook ។

ពេល​បើក​ Facebook រក​ឈ្មោះ​អូន​

ស្រាប់តែ​​សោះ​សូន្យ​បង​កើត​ទុក្ខ​

ទើប​ដឹង​ថា​អូន​ចាប់​ដាក់​គុក​

បង​ដួល​ផ្កាប់​មុខ​ចាញ់​ដៃ​ស្រី​។

Facebook អូន​លែង​មាន​បង​ហើយ​

រូប​ថត​ត្រាណ​ត្រើយ​ក៏​ពិសី​

មិន​ឱយ​បង​មើល​ទាំង​មាស​មៃ​

ឱយ​អ្នក​ដទៃ​ចូល​មើល​បាន​។

ពេល​ Block បង​ច្បាស់​អូន​ជ្រើស​យក​

ពាក្យ​ដែល​ពន្លកថា​រំខាន​

ប្រហែល​គ្មាន​ថ្ងៃដែល​​កល្យាណ​

ដក​ Block ពី​ប្រាណ​បង​នោះ​ឡើយ​។

បាត់​បង់​អូន​នៅ​តែ​ Facebook

​នៅ​តែ​កើត​ទុក្ខ​មិន​ធូរ​ស្បើយ​

អូន​សម្លាប់​ស្នេហា​បង​ហើយ​

ឥឡូវ​ត្រាណ​ត្រើយ​ Facebook ទៀត​។

នៅ​សល់​តែ​លេខ​គំរាម​ប្តូរ​

អូន​កុំ​អាសូរ​ឆាប់​ពិឃាដ​

ឱយ​ក្ស័យ​ទាំង​អស់​​ទុក​​ចោល​ម្សៀត​

កុំ​​យក​ខ្លួន​បៀត​ជាប់​ចង្រៃ​។

តាំង​ពី​ពេល​នោះ​ Facebook បង​

កំសត់​កន្លង​រៀង​រាល់​ថ្ងៃ​

ស្ងៀម​ស្ងាត់​​​គ្មាន​អ្វី​លេង​ឡើយ​ថ្លៃ​

ឱ!​មាស​ចរណៃ​សែន​ដាច់​ចិត្ត​។

ការ​ Block ​បង​នេះ​ប្រហែល​ពេញ​

គ្មាន​ថ្ងៃ​ដក​ចេញ​មួយ​ជីវិត​

ដូចអូន​ស្អប់​បង​គ្មាន​ដក​ពិត​

Facebook បងបិត​គ្រាន់​តំណាង​។

​​បើក​ដោះ​ Block ​ចេញ​មាន​ន័យ​ថា

​លែង​ខឹង​រៀម​រ៉ា​​គ្រប់​បែប​យ៉ាង​

ហេតុ​នេះគ្មាន​ថ្ងៃ​បាន​សំណាង​

អូន​ច្បាស់​​កសាង​ស្នេហា​ថ្មី​។

មិន​ត្រលប់​ក្រោយ​ទោះ​ដឹង​ថា​

បង​នៅ​ស្នេហា​ដូច​ម្តេច​ក្តី​

នៅ​តែ​ជឿ​បង​គ្មាន​ភក្តី​

លួង​ពិសី​អ្វី​ក៏​មិន​ស្តាប់​។

មិន​ Confirm Friend ក៏​ហី​ចុះ​

គួរ​ទុក​ឱយ​ប្រុស​ស្បើយ​ឈឺ​ចាប់​

បាន​​មើល​ Profile ស្រី​ចំណាប់​

អាច​ញញឹម​ប្រាប់​បេះដូង​ដែរ​។

ឥឡូវ​ Facebook​ គ្មាន​ន័យ​ឡើយ​

គ្មាន​ស្រស់​ត្រាណ​ត្រើយ​តើ​សល់​អ្វី​

មានតែ​ Account ចិត្ត​ភក្តី​

ដែល​ស្រស់​មាស​មៃ​ Block វា​ចោល​។៚

ដោយ តៃ​ សុវណ្ណារុណ​

សៅរ, ១២:១២-១២:៥៨, ០២/០២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s