រៀន​ផឹក​កាហ្វេ (The Art of Drinking Coffee)​

An Architect's Need

រៀនផឹក​កាហ្វេ​ (The Art of Drinking Coffee)

ផឹក​កាហ្វេ​ មាន​សិល្បៈ​ នៃ​ការ​ផឹក​

ដូច​ធ្វើ​សឹក​ មាន​យុទ្ធ​សាស្ត្រ​ ប្រយុទ្ធ​ដែរ​

ដ្បិត​រស​ជាតិ​ ល្វីង​មែន​ពិត​ តែ​អាច​ប្រែ​

ដោយ​គ្រាន់​តែ​ ថែម​ជាតិ​ស្ករ​ លៃ​តាម​ចង់​។

បើ​ជ្រុល​ជា​​ ផឹក​ទៅ​ហើយ​ ទោះ​​ល្វីង​ក្តី

​ត្រូវ​ឃ្មាត​ខ្មី​ លៃ​រក​ស្ករ​ ទើប​ត្រូវ​ត្រង់​

គេច​មិន​ផឹក​ មាន​​លើ​ក​ក្រោយ​ នៅ​តែ​ខ្ញង់​

ចង់​មិន​ចង់​ រៀន​ក្រេប​ភ្លក់​ តាម​រស​ជាតិ​។

ផ្អែម​តាម​ផ្អែម​ ល្វីង​តាម​ល្វីង​ ឆ្ងាញ់​ម្យ៉ាង​ម្នាក់​

លាយ​គ្នា​ជាក់​ ឱជា​រស​ ឆ្ងាញ់​មិន​ឃ្លាត​

ផ្អែម​ឬ​ល្វីង​ អាស្រ័យ​លើ​ យើង​ចេះ​ឆ្លៀត​

ផ្សំ​រស​ជាតិ​ រៀន​ផឹក​តាម​ ទើប​ថ្លា​ថ្លៃ​។

ពេល​ល្វីង​ខ្លាំង ចេះ​ថែម​ស្ករ​ កុំ​ទ្រាំ​ផឹក​

លៃ​លាយ​ទឹក​ កាហ្វេ​ថែម​ ពេល​ផ្អែម​ក្រៃ​

ផ្អែម​ទទេ​ ល្វីង​ទទេ​ គ្មាន​តម្លៃ​

គ្មាន​ថ្វី​ដៃ​ ចេះ​បត់​បែន​ ចាក​សិល្បៈ។

កុំ​ប៉ះ​​ល្វីង ក៏​ឈប់​ផឹក​ គ្មាន​ពិចារណា​

ត្រូវ​គិត​ថា​ ល្វីង​តែង​តែ​ មាន​ជៀង​ជាក់​

សំខាន់​រក​ ស្ករ​លៃ​ថែម​ ​​ច្បាស់​ផ្អើល​ភ្ញាក់​

ល្វីង​ពឹង​ពាក់​ លើ​ស្ករ​ថែម​ ល្មម​ប្រពៃ​។

កុំ​ផឹក​ផ្អែម​ ហួស​ក្រៃ​ពេគ​ គ្មាន​ល្វីងសោះ​​

ផឹក​ដូច្នោះ​ ផឹក​ធ្វើ​អ្វី ផឹក​គ្មាន​ន័យ​

បើ​ជ្រុល​ជា​ ផឹក​ទៅ​ហើយ​ ផ្សំ​លក​លៃ​

នឹង​យល់​​អ្វី​ ជា​កាហ្វេ​ ក្នុង​ជីវិត​។

ផឹក​ដំបូង​ មិន​ឆ្ញាញ់​ដល់​ ពេល​ជិត​អស់​

ដល់​ត្រើយ​កោះ​ ឆ្ងាញ់​អស់​ពី​ រស​ជាតិ​ពិត​

ផឹក​កាហ្វេ​ ត្រូវ​ទាម​ទារ​ ភ្ជាប់​ការ​គិត​

ទាំង​ចរិត​ នៃ​អ្នក​ផឹក​ យល់​ដល់​ណា​៕

សៅរ, ២៣:៣៣២៤:០៦, ០២/០២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s