ទន្សាយ​ក្រៅ​ចន្ទ្រ​ (A Blue Rabbit Outside The Moon)

RabbitMoon

ទន្សាយក្រៅ​ចន្ទ្រ​

ទន្សាយ​ពេល​រស់​សម្លឹង​ចន្ទ្រ​                    ទុក​ខែ​សំខាន់​ស្មើ​រូប​កាយ​

ហ៊ាន​ប្តូរ​ជីវិត​ស្លាប់​មិន​ស្តាយ​                    ពេល​រស់ឃ្លាត​ឆ្ងាយ​ស្លាប់​សូម​​ក្បែរ។

ពុំ​​ប្រាថ្នា​ចន្ទ្រ​លំអោន​ខ្លួន​                 មើល​ចន្ទ្រ​សម​សួន​ក៏​បាន​ល្ហែ​

ពី​ចម្ងាយ​ក៏​អស់​ចិត្ត​ដែរ​                  នេះ​ហើយ​ជាស្នេហ​ពី​ទី​ឆ្ងាយ​​។

ទោះ​ថ្ងៃ​ពេញ​បោរ​មិន​ឋិត​ថេរ​                   អ្វី​ដែល​មិន​​រេគឺ​​ទន្សាយ​

នៅ​​ទន្ទឹង​ចន្ទ្រ​ឥត​នឿយ​ណាយ​             មិន​អាច​ក្បែរ​កាយ​អាច​ក្បែរ​ចិត្ត​។

ក្រោយ​ស្លាប់​ទន្សាយ​មិន​ប៉ង​អ្វី​             ក្រៅ​ពី​សុំ​ក្តី​សន្តោស​ពិត​

ពី​ចន្ទ្រ​សូម​តែ​ឱយ​នៅ​ឋិត​                អស់​មួយ​ជីវិត​នៃ​ក្តី​ស្លាប់​។

ស្រាប់​តែ​ក្ស័យ​ហើយ​ចន្ទ្រ​ភ្លេច​អស់​               មិន​មាន​ស្រណោះ​ចន្ទ្រ​ក្រលាប់​

ទន្សាយ​ចោល​ឆ្អឹង​ជាប់​ឈឺ​ចាប់​             គ្មាន​ទី​សម្រាប់​ទន្សោយ​ជ្រក​។

ចង់​រស់​រួម​ទុក្ខ​នឹង​ចន្ទ្រា​                  សូន្យ​ទាំង​ទី​ធ្លា​ធ្លាប់​ទៅ​មក​

ផែន​ដី​ចាក​ហើយ​ចន្ទ្រ​ពន្លក​                    មិន​ទទួល​យក​សែន​កំសត់​។

ទន្សាយ​ក្នុង​ខែ​ប្រែ​ក្រៅ​ចន្ទ្រ​                    សូន្យ​វិញ្ញាណក្ខន្ធ​ចាំ​ចិត្ត​ក្បដ​

ចន្ទ្រា​ភ្លឺ​ថ្លា​មិន​ប្រាកដ​                    ទន្សាយ​សូម​ស្បថ​នៅ​​ក្រៅ​ចន្ទ្រ​។

ដោយ​ តៃ សុវណ្ណារុណ​

សុក្រ, ១២:២៣១២:៤៦, ០១/០២/២០១៣

4 thoughts on “ទន្សាយ​ក្រៅ​ចន្ទ្រ​ (A Blue Rabbit Outside The Moon)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s