ផ្លូវ​ដែល​គ្មាន​អ្នក​ដើរ​

Way No One walk through


ផ្លូវដែល​គ្មាន​អ្នក​ដើរ​

៙ផ្លូវ​មួយ​ដែល​គ្មាន​មនុស្ស​ដើរ

អាក្រក់​ប្រសើរ​គ្មាន​អ្នក​ដឹង​

ដោយ​គ្មាន​មនុស្ស​ដើរ​បែប​ហ្នឹង​

គេ​ម៉ៃ​ដាច់​ភឹង​ថា​មិន​ល្អ​។

ទោះ​ល្អ​ក៏​គ្មាន​អ្វី​សម្គាល់​​

មិន​ដែល​ទៅ​ផ្ទាល់​ត្រឹម​កើត​ក​

ឬ​ឮ​តាម​គេ​សម្គាល់​ត​

បើល្អ​​ម្តេច​ក្រ​គ្មាន​គេ​ដើរ​។

ផ្លូវ​ស្ងាត់​ជ្រងំ​នៅ​ឆ្វេង​ដៃ​

អ្នក​ជាប់​ចង្រៃ​ធ្វើ​ដំណើរ​

ដើរ​តែ​ម្នាក់​ឯង​ធ្វើ​គ្រាន់​បើ​

ដ្បិត​ចង់​ប្រសើរដាច់​ពី​គេ​។

មនុស្ស​បែប​នេះ​សមហៅ​ឆ្វេង​​​

ប្រាជ្ញា​កូន​ក្មេង​មិន​រិះ​រេ​

មើល​គេ​មើល​ឯង​ខួរ​ទទេ​

ត្រូវ​តែ​ហៅ​ជេរ​បែកឬ​ឆ្កួត​​។

​តែ​ឯង​អាច​សម្រេច​អ្វី​បាន​?

គេ​គ្នា​ច្រើន​ប្រាណ​ចេះ​មិន​អួត​

នៅ​មិន​សម្រេច​ឯង​អំនួត​

ប្រជែង​ប្រកួត​មិន​ប្រមាណ​។

ត្រូវតែ​​ចាក់​រុក​គ្រប់​វេលា​

ជោគជ័យ​វា​ជា​ការ​រំខាន​

ប្រយោជន៍​​យើង​​មិន​ទទួល​បាន​

បើ​អ្នក​គ្រប់​ប្រាណ​លែង​ជឿ​ទៀត​។

ទេ​បើ​ប្រយោជន៍​យើង​បាន​ដែរ​

ត្រូវ​តែ​បង្វែរ​ទិសខ្មី​​ឃ្មាត

ចេះ​​បត់​បែន​តាម​ផ្លូវ​ចង្អៀត​

គេ​ដើរ​ព្រោង​ព្រាត​ឆ្វេង​ក្លាយ​ស្តាំ​។៚

២២:៤១-២៣:០៣​

អាទិត្យ​, ២៧/០១/២០១៣

ភាព​ឆ្កួត​លីលា​របស់​មនុស្ស​ស្តាំ​ គឺ​ពួក​គេ​គិត​ថា​ពួក​គេ​អាច​រក​ឃើញ​ចួប​អ្វី​ថ្មី​នៅ​លើ​ផ្លូវដដែល​ៗ​ដែល​ពួក​តែង​តែ​ឆ្លង​កាត់​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s