ចិញ្ចៀន​ដែល​អូនចង់​​ទុក​

love_quote_key_ring_silver_-_he_who_holds_the_key_can_unlock_my_heart_de1411c7

ចិញ្ចៀនដែល​អូនចង់​​ទុក​

ចិញ្ចៀន​បេះដូង​ជូន​អូន​ទុក​

មិន​ដឹង​ទឹក​មុខ​អូន​យ៉ាង​ណា​?

ពេល​អូន​បើក​ឃើញ​ផ្ទាល់​នេត្រា​

អារម្ម​ធម្មតា​ឬ​ផ្អើល​ភ្ញាក់?​។

ចិញ្ចៀន​ជូន​មុន​ថ្ងៃ​ត្រូវ​ជូន​

ដូច​ស្នេហ​ជូន​អូន​សាង​ពីរ​នាក់​

ចំពោះ​បង​អូន​លើសមិត្តភក្តិ​

បើ​អាច​ចង់​ពាក់​ឱយ​ជីវា។

តែ​ចង់​ឱយ​អូន​ភ្ញាក់​ផ្អើល​ជាង

សូម​ផ្ញើ​ចិញ្ចៀន​មុន​រៀ​ប​ការ

សង្ឃឹម​អូន​ពាក់​ផ្ទាល់​ហត្ថា​

តែ​ចួបកនិដ្ឋា​ឃើញ​ដៃ​ស្រី​។

មិន​ជាប់​ចិញ្ចៀន​របស់​បង

យូរ​ខែ​កន្លង​ខាន​ចួប​ថ្លៃ​

មិន​អន់​ចិត្ត​ទេ​សួរ​ចរណៃ​

អូន​អឹម​អៀន​ក្រៃ​ថា​ចង់​ទុក​។

មិន​មែន​អូនមិន​​ស្រឡាញ់​បង​

តែអៀន​កន្លង​ពេល​ចួប​មុខ​

ទើប​ខ្លាច​គេ​ដឹង​ប្រឹង​លាក់​ទុក​

ក៏​មាន​ក្តី​សុខ​ព្រោះ​​ដឹង​ច្បាស់​។

អូន​អៀន​ព្រោះ​អូន​ស្រឡាញ់​បង​

មិន​ប្រាថ្នា​ប៉ង​ឱយ​អូន​ខ្មាស​

ចិញ្ចៀន​ជាប់​ចិត្ត​មិន​ប្តូរ​ផ្លាស់​

ជាង​ពាក់​ឃើញ​ច្បាស់​ផ្ទាល់​នេត្រា​។

ប្រហែល​អូន​ត្រៀម​ផ្លូវ​ក្រោយហើយ​​

ពេល​បែក​ត្រាណ​ត្រើយ​គ្មាន​នរណា​

ឃើញ​ចិញ្ចៀន​យើង​តាង​ស្នេហា​

អាច​ឱយ​ជីវា​ដោះ​ដៃ​ងាយ​។

បង​នឹក​ចិញ្ចៀន​ស្នេហ​យើង​ណាស់!​

មិន​ស្មាន​អូន​ផ្លាស់​ទោះ​​​ធ្លាប់​ទាយ​

អូន​បាន​ស្នេហ​ថ្មី​ឱប​រីករាយ​

កុំ​ចាំ​ទ្រង់​ទ្រាយ​ចិញ្ចៀន​ស្នេហ​៕

—S. TAY, Sun, ១៣:០៨-១៣:៤៣, 20/01/2013

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s