ឃើញ​ផ្កា​នឹក​អូន (Missing Sakura)

sakura

ឃើញផ្កា​នឹក​អូន​

៙ផ្កា​ស្រស់​ញញឹម​មិន​ស្រពោន​

ដូច​ជា​រូប​អូន​បង​ស្នេហា​

ឱយ​តែ​ឃើញ​វា​នឹក​ជីវា​

មិន​ដឹង​ពេល​ណា​អាច​ភ្លេច​បាន​។

ឱយ​ភ្លេច​ដូច​ម្តេច​បើ​ស្រឡាញ់​

មិន​ព្រម​ចុះ​ចាញ់​ទោះ​កល្យាណ​

មាន​អ្នក​ថ្មី​ហើយ​បាន​សុខ​សាន្ត​

នៅ​រំពឹង​ដាន​ស្នាម​មិន​សល់​។

អូន​អាច​ដឹង​បាន​ថា​ផ្កា​អ្វី​

ផ្កា​ស្អាត​ដូច​ស្រី​បង​គិត​ដល់​

ផ្កា​រីក​រួស​រាយ​គ្មាន​កង្វល់​

ឥឡូវ​មិន​សល់​សំរាប់​បង​។

អូន​ជូន​អ្នក​ផ្សេង​បែរ​ខ្នង​ដាក់​

ព្រោះ​តែ​ថ្នម​ថ្នាក់​ចិត្ត​ស្នេហ​ស្នង​

មិន​ដល់​ទើប​អូន​ខឹង​កន្លង​

ចោទ​ថា​រូប​បង​មើល​ងាយ​ស្រី។

ផ្កា​នៅ​ដដែល​ប្រែ​ចរិត​

សម្លាប់​ជីវិត​ស្នេហ​ភក្តី​

ពាក្យ​ស្នេហ​មិន​សល់​ពី​ពិសី​

ជូន​ប្រុស​ស្នេហ​ថ្មី​អូន​ទាំង​អស់​។

មិន​ទុក​បន្តិច​សំរាប់​បង​

ស្នេហ​បាន​ចង​ក្រង​មិន​សល់​សោះ​

សូម្បី​ពាក្យ​ស្នេហ​ទោះ​មិន​ស្មោះ​

មិន​ពោល​រំដោះ​ទុក្ខបង​ចេញ​។

ឱយ​ស្នេហ​ស្លាប់​ទៅ​មិន​អស់​ចិត្ត​

មិន​ជឿ​វរមិត្រ​មិន​ទោម្នេញ​

អាល័យ​ស្នេហ​ធ្លាប់​សុខ​ពោរ​ពេញ​

ទោះ​មិន​វិល​វិញ​សល់​ស្រមោល​។

ផ្កា​យើង​ខំ​ដាំ​ទាំង​ពីរ​នាក់​

តែ​បង​តែ​ម្នាក់​អ្នក​តែល​តោល​

ចាំ​ផ្កា​ធ្លាប់​ថែ​ប្រែ​ចាក​ចោល​

នៅ​តែ​ដេញ​ដោល​ទាំង​គ្មាន​សិទ្ធិ​។

សុក្រ​, ២២:៤០-២៣:១០, ២៨/១២/២០១៣​

១១:០៦AM

ផ្កា​បង​បាត់​បង់​​ឱយ​បងសុខ​​

ពាក្យ​ស្នេហ​មិន​ទុក​ទាំង​មាន​ចិត្ត​

ទោះ​បី​បង​មិន​ចង់​បាន​ពិត​

តែ​ចិត្ត​តែង​គិត​ពី​ចិត្ត​ស្រី​។

ទោះ​អូន​ដឹង​ថា​វា​អាច​ឱយ​

ទុក្ខ​បង​ស្បើយ​ខ្សោយ​ដូច​ម្តេច​ក្តី​

ក៏​អូន​ស៊ូ​ស្លាប់​មិន​ស្រដី​

ហើយ​មាស​ពិសី​ឱយ​រីករាយ​។

ផ្កា​បាត់​ទាំង​កិ្លន​ជាប់​ច្រមុះ​

បង​បាន​ធ្វើ​ខុស​ស្នេហ​សូន្យ​ងាយ​

ផ្កា​ជាប់​ដួង​ចិត្ត​ស្នេហ​​ធ្លុះ​ធ្លាយ​

ដែល​អូន​ទម្លាយ​មិន​មែន​បង​​​។៚

១១:១៣AM

ដោយ តៃ​ សុវណ្ណារុណ​

ព្រហស្បតិ​, ១៧/០១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s