ពាក្យ​ដដែល​

12089_217276111740492_1315945934_n

ពាក្យដដែល​

៙ស្មាន​មិន​ដល់​អូន​ចូល​ប្លក​បង​

ថែម ​Comment ផង​មិន​គួរ​ឡើយ​

បើ​ជ្រល់​ជា​អូន​ដាច់​ចិត្ត​ហើយ​

កុំ​ឡើយ​ត្រាណត្រើយ​​ពោល​ពាក្យ​ល្អ​។

ពាក្យ​ថ្ងៃ​បែក​គ្នា​អូន​ចាំ​ច្បាស់​

បើចង់​បោក​ប្រាស់​​បង​បន្ត​

គួរ​ប្រើ​ពាក្យ​ថ្មី​ស្រី​បវរ​

ក្រែង​អាច​កំដរ​ស្នេហ​មុន​ស្លាប់​។

ប្រើ​ពាក្យ​ដដែល​ដូច​ចិត្ត​អូន​​

មិន​ប្រែ​លុះ​សូន្យ​ទោះ​បង​ប្រាប់​

អស់​ពាក្យ​ក្នុង​ចិត្ត​បង​ត្រឹម​ស្តាប់​

ពាក្យ​អូន​រ៉ាយ​រាប់​ថា​សូម​ទោស​។

ពាក្យ​នេះ​អូន​ប្រើ​ច្រើន​ដង​ហើយ​

កុំ​ល្ងង់​ត្រាណ​ត្រើយ​អូន​មិន​ខុស!​

អ្នក​ខុស​គឺ​បង​បង​​ជា​ប្រុស​

ទទួល​កំហុស​ដែល​អូន​សាង​។

ពាក្យសូម​ទោស​​ប្រើ​តែ​អត្ថន័យ​

មិន​សម​ចិត្ត​ស្រី​ធ្លាប់​អះ​អាង​

ថា​បង​មើល​ងាយ​អូន​គ្រប់​យ៉ាង​

​ពាក្យ​ធ្លាប់​ត្រដាង​ខុស​តែ​បង​។

ឥឡូវ​កុំ​លេង​ស្នៀត​នេះ​ទៀត​

ស្នេហ​ដែល​ចាក​ឃ្លាត​កុំ​សៅហ្មង

ខ្វល់​នឹង​ស្នេហ​ថ្មី​​ដែល​ទើប​ចង​

កុំ​ភ្លេច​ហៅ​បង​ពេល​អូន​ការ​។

ពោល​ពាក្យ​ទាំង​នេះ​បាន​ការ​អី​

បង​ទេ​​មាសមៃ​ត្រូវ​វាចា​

សូម​ទោស​ព្រោះ​បង​បាន​តែង​ចារ​

ពី​រឿង​ស្នេហា​យើង​ទាំង​ពីរ​។

ទាំង​អូន​មិន​ដែល​ស្នេហ​បង​ផង​

ទាំង​ស្រស់​ស្នេហ​ស្នង​ស្អប់​ពេញ​ទី​​

បងម្នាក់​​នៅ​ឆ្កួត​ស្នេហ​ឆវី​

ទាំង​គ្រប់​នាទី​អូន​នឹក​គេ​។

បងល្ងង់​ណាស់​នៅ​ចាំ​រឿង​ចប់​

នៅ​ឱប​ទុក្ខ​ថប់​ទាំង​មាស​មេ​

សប្បាយ​ស្នេហ​ថ្មី​គ្មាន​ទំនេ​

នៅ​តែ​រិះ​រេ​ចារ​មិន​ឈប់​។

ស្រឡាញ់​ប៉ុនណា​ចារ​ប៉ុន​នោះ​

ទាំង​ចិត្ត​ធ្លាយ​ធ្លុះ​ទោះ​ថ្ងៃ​យប់​

ស្នេហ​ផង​ស្អប់​ផង​បើ​ប្រឹង​ទប់​

នាំ​ទុក្ខ​សន្ធប់​រិត​តែ​ខ្លាំង​។

ស៊ូ​បញ្ចេញ​ឱយ​អស់​ពី​ទ្រូង​

ទុក​តែ​បេះដូង​ដែល​ប្រឆាំង​

ជឿ​អូន​ស្នេហ​បង​ប្រឹង​ត​តាំង​

ដៃ​មាន​កម្លាំង​ត្រូវ​តែ​ចារ​។

អូន​ភ្ញាក់​ផ្អើល​ណាស់​តើ​មែន​ទេ?​

ខឹង​ក៏​ខ្លាំង​ទ្វេ​មិន​វាចា​

បង​ចង់​ឱយ​អូន​យល់​បែប​ណា​

ស្រេច​តែ​ហត្ថា​ចារ​បង្វែរ។

ដល់​ថ្ងៃ​នេះ​ហើយ​លែង​ទ្រ​ស្រី​

អូន​ខឹង​ម្តេច​ក្តី​ក៏​ក្តី​ស្នេហ​

អូន​មិន​ឱយ​បង​ដូច​ដើម​​ដែរ​

ថ្នម​ដួង​ព្រះ​ខែ​លុះ​ខែ​ក្បដ​។

ទន្សាយ​ស្លាប់​ហើយ​សុំ​ត្រឹម​ជាប់​

ក្នុង​ខែ​ក៏​ងាប់​ទាំង​កំសត់​

ខែ​មាន​ផ្កាយ​ហើយ​សុខ​ប្រាកដ​

ទន្សាយ​អំណត់​ទ្រាំ​ក្រៅ​ចន្ទ្រ​៕

ដោយ តៃ​ សុវណ្ណារុណ​

អង្គារ,​ ២២:២០-​២៣:០២, ១៥/០១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s