សូម​ទោស​ឬ​សូម​ស្នេហ​

sorry,love,never,apologize,photo,ilike,true,hurts-8031856377bf70d4335971da45c0a38d_h_large_large

សូមទោសឬសូមស្នេហ

ពាក្យ​សូម​ទោស ​ពេល​ប្រើ​ប្រាស់​ ដាក់​គូ​ស្នេហ​

ន័យ​ហាក់​ប្រែ​ ក្លាយ​ទៅ​ជា​​ សូម​ស្នេហ​វិញ​

ពេល​គូ​ស្នេហ​ ងរង៉ក់​​ខឹង ឱយ​តាម​ដេញ​

លួង​លោមចេញ​ វាចា​ពោល​ បក​ស្រាយ​ប្រាប់​។

អូន​យល់​ន័យ​ ខាង​លើ​នេះ​ ទើប​ថ្លើម​ថ្លៃ​

អធ្យាស្រ័យ​ ចំពោះ​បង​ ​លុះបង​​ស្លាប់​

ពាក្យ​សូម​ទោស​ បើ​ទទួល​ ឬ​ព្រម​ស្តាប់​

ជា​បំរាប់​ ប្រាប់​ដល់​បង​ អូន​​ស្នេហា។

ស្នេហ​អូន​មាន​ តែ​ជូន​គេ​ មិន​មែន​បង​

ស្រប​ពេល​ផង​ ចំណង​ស្នេហ​ យើង​ប្រេះ​ឆា​

ផ្តាច់​ខ្សែ​បង​ នៅ​ទាន់​ពេល​ ​ ​​យក​សង្សារ​

ថ្មី​មក​ហា​ អួត​ប្រាប់​បង​ ឱយ​កាត់​ចិត្ត​។

មិន​អភ័យ​ មិន​មែន​ស្រី​ មិន​​ស្នេហ​បង​

ទោះ​នួន​ល្អង​ ដឹង​ថា​បង​ ស្នេហ​អូន​ពិត​

កំហឹង​អូន​ ធំ​ជាង​ស្នេហ​ ចង​មិន​ស្អិត​

អាច​ប្រតិដ្ឋ​ ហេតុ​ផល​តាម​ ភ្លើង​កំហឹង​។​

​អូន​គិត​ថា​ ហេតុ​ផល​អូន​ ត្រឹម​ត្រូវ​ណាស់​
មិន​ដឹង​ច្បាស់​ ថា​ខ្លួន​គិត​ ក្នុង​ពេល​ខឹង​

ទោះ​អ្វី​ដែល​ អូន​បាន​រៀន​ បញ្ជាក់​ផ្សឹង​
ថា​កំហឹង​ មិន​មែន​ជា​ ដំណោះ​ស្រាយ​។

ក៏​អូន​ធ្វើ​ តាម​គំនាប​ ចិត្ត​ខ្លួនឯង​

ទំនាស់​ស្តែង​ ​បងខុស​អ្វី​​ មិន​បក​ស្រាយ​

មាន​រឿង​ភ្លាម​​ បង​ផ្សះ​ផ្សារ អូន​នឿយ​​ណាយ

មិន​សោក​ស្តាយ​ ស្នេហ​ធ្លាប់​សាង​ ពាក្យ​​ធ្លាប់​ស្តី។​

ភស្តុ​តាង​អូន​ មាន​សង្សារ​ ហាក់​មុន​បង​

តាម​ពិត​ចង​ ហេតុ​ផល​បោក មែន​ទេ​ស្រី​?

គឺ​ស្នេហ​ប្រេះ​ ទើប​អូន​ក្បដ​ លេស​ពិសី​

កំហឹង​ថ្មី​ បង្ក​ជា​ ហេតុ​ប្តូរ​ស្នេហ​។

ហើយ​យក​គេ​ មក​អួត​បង ជា​តឹក​តាង​

ពោល​ក្អេង​ក្អាង​ ថា​ស្នេហ​គេ​ មិន​ប្រួល​ប្រែ​

ធ្វើ​ដូច​ស្មោះ​ ស្រី​ដូច​អូន​ ចេះ​ស្មោះ​ដែរ!?​

បើ​ទើប​តែ​ ក្បដ​ស្នេហ​បង​ នៅ​ថ្មីៗ​​។

កុំ​ភ្លេច​ថា​ បើ​អូន​ស្នេហ​ បង​ក្រោយ​​គេ​

គឺ​មាស​មេ​ បាន​ក្បដ​បង​ ឱយ​រីង​រៃ​

ទោះ​គេ​មើល​ ឃើញ​រូប​អូន​ ល្អ​ប្រពៃ​

កុំ​ភ្លេច​ស្រី​ ពេល​ស្នេហ​បង​ ថា​គ្មាន​គូ​។

លេស​អូន​ពោល ជាន់​ខ្លួនឯង​ ​បងគ្រាន់​លើក​

ទ្វារ​បង​បើក​ ចាំ​ស្នេហ​អូន​​​ ទោះ​ឆាប់​យូរ​

ជឿអូន​ស្មោះ​ ទើប​ស្នេហអូន​ ទាំង​តស៊ូ​

ទោះ​គំរូ​ អូន​មាន​ថ្មី​ បង​ឃើញ​ច្បាស់​។

មិន​ដឹង​ថា​ មាន​វាសនា​ បាន​អូន​ទេ​

ឬ​មើល​គេ​ ការ​នឹង​អូន​ ឈឺ​ចាប់​ណាស់​

មិន​ហ៊ាន​គិត​ នៅ​សង្ឃឹម​ ប្រឹង​បោក​ប្រាស់​

បេះដូង​ខ្មាស​ ហេតុ​ស្នេហ​ស្លាប់​ ក៏ព្រោះ​បង​៕

​—S. TAY,

ព្រហស្បតិ, ១៩:៥៥-២០:៤៤, ១៥/១១/២០១២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s