អារម្ម​ក្បែរ​អូន​

x05NL

អារម្មក្បែរ​អូន​

៙ទោះ​ពេលនេះ​អូន​មិន​នៅ​ក្បែរ​

អារម្ម​នៅ​តែ​ចាំ​ស្រី​ម្នាក់​

ដែល​ធ្លាប់​ក្បែរ​បង​រីក​វង់​ភក្ត្រ​

ចួប​គ្នា​រាក់​ទាក់​លើស​ពី​មិត្រ​។

ក្បែរ​អូន​មិន​ដូច​នារី​ផ្សេង​

បេះដូង​បង​រែង​សប្បាយ​ចិត្ត​

ទោះ​មាន​ទុក្ខ​អ្វី​រសាយ​ពិត​

អូន​ជា​ជីវិត​របស់​បង​។

ក្បែរ​អូន​មិន​ចាប់​អារម្ម​អ្វី​

ក្រៅ​ពីមាស​មៃ​បង​ស្នេហ​ស្នង​

ចាំ​ស្នាម​ញញឹម​សើច​លាយ​ផង​

តើ​មាស​នួន​ល្អង​អូន​ចាំ​ទេ​?។​

អូន​អើយ​បំភ្លេច​មិន​បាន​ឡើយ​​

បិត​ភ្នែក​ត្រាណ​ត្រើយ​ក្បែរ​គ្រប់​ពេល​

ឱយ​តែ​ខួរ​ក្បាល​នៅ​ទំនេ​

នឹក​ឃើញ​មាស​មេ​ចន្ទ្រ​ក្នុង​ចិត្ត​។

អារម្ម​ក្បែរ​ចាំ​បាន​ត្រឹម​ចាំ​

ស្នេហ​បាន​ប្រេះ​ស្រាំ​ក៏​មែន​ពិត​

ក៏​អារម្ម​ក្បែរ​ហាក់​កៀក​កិត​

ទាំង​ស្រស់​វរមិត្រ​ក្បែរ​គេ​ផ្សេង​។

ស្នេហ​ចប់​នៅ​សល់​តែ​អារម្ម​

ទោះ​រង​ក្រៀម​ក្រំ​ទាំង​ពេល​គេង​

ក៏​មិន​ខឹង​អូន​ចាំ​សម្លេង

កាល​ស្នេហ​នៅ​ក្មេង​មិនទាន់​​ស្លាប់​។

មិន​ដឹង​ពេល​ណា​អូន​វិល​ក្បែរ​

ចង់​ឱយ​ថ្ងៃ​ខែ​វិល​ក្រឡាប់​

ចង់​ក្បែរ​ម្តង​ទៀត​បាន​ហើយ​ក្តាប់​

វេលា​សាសព្ទ​ប្រាប់​ពាក្យ​ស្នេហ​។

ឱយ​អស់​ពី​បេះដូង​ដែល​មាន​​

សូម​អូន​ដាក់​ទាន​ឱយ​រស់​ក្បែរ​

បង្កក​វេលា​រក្សា​ថែ​

ស៊ូ​ស្លាប់​ក្បែរ​ខែ​ចន្ទ្រា​អើយ​!​។៚

ដោយ​ តៃ​ សុវណ្ណារុណ​, ២៣:១៩-២៣:៤៥, ០៩/០១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s