ស្តាំ​អាច់ (The Non-rational Right)

Different Perspective

ស្តាំអាច់

ទោះ​​មនុស្ស​មាន​ខួរ​ក្បាល​ម្នាក់មួយ​

ជា​អ្នក​ជំនួយ​ដល់​ការគិត​

ក៏​ពុំ​​សុទ្ធ​តែ​មាន​គំនិត​

ច្រើន​តែ​ប្រព្រឹត្ត​តាម​ៗគ្នា​។

ទោះ​មាន​មាន​តែ​មិន​សូវ​ប្រើ​

ពុំ​ទាន់​ចេះ​ដើរ​បាន​ត្រឹម​វារ​

មើល​គេ​ធ្វើអាចត្រូវ​​ច្រើន​គ្រា​

បើ​ខុស​ក៏​ជា​កំហុស​រួម​។

ធ្វើ​អ្វី​ចេះ​តែ​ធ្វើ​តាម​គេ​​​

កុំ​ឱយ​គេ​ជេរ​សម្រួល​ព្រម​

បើ​ខុស​ក៏​ខុស​កំរិត​ល្មម​

ល្មម​ព្រោះ​យល់​ព្រម​ខុស​ដូច​គ្នា​។

បើ​មាន​អ្នក​គិត​គំនិត​ផ្សេង​

ប្រឆាំង​បែក​ឆ្វេង​រិះ​គន់​វា​

លាប​ពណ៌​ថា​ខ្មៅ​ពាក្យ​ល្អ​ជា​​

ឱយ​សម​ឫក​ពា​មិន​​បែនបត់​​។

សម្រប​សម្រួល​បត់​តាម​ស្ទឹង​

ធ្វើ​មនុស្ស​បែប​ហ្នឹង​ល្អ​ប្រាកដ​

កាលៈ​ទេសៈ​ស្គាល់​ម៉ត់​ចត់​

ទើប​ត្រូវ​បាន​​កត់​ចូល​សង្គម​។

ភាគ​ច្រើន​ច្បាស់​ត្រូវ​ភាគ​តិច​ខុស​

គ្រប់​មនុស្ស​ស្រួល​ស្រុះ​ជឿ​និយម

ជា​សច្ចភាព​ត្រូវ​គ្រប់​មុំ​

បើ​ខុស​រលំ​យូរ​ណាស់​ហើយ​។

ពេល​មួយ​មនុស្ស​ឆ្វេង​ដែល​ខ្លួន​ជេរ​

ស្រាប់​តែ​រិះ​រេ​បាន​ដល់​ត្រើយ​

ជីក​ធ្វើ​ផ្លូវ​កាត់​កុំ​កន្តើយ​

ប្រញាប់​កៀក​កើយ​ក្រែង​បាន​ខ្លះ​។

ខំ​ថា​ឱយ​គេ​មិន​បែន​បត់​

ឥឡូវ​សន្មត​ថា​ត្រូវ​ណាស់​

ក្រែង​បាន​ប្រយោជន៍​មិន​ខាត​ខ្វះ​

បែប​នេះ​កុំ​​ខ្មាស​គេ​ថា​ឆ្លាត​។

បើ​គេ​​​សម្រេច​គាំ​ទ្រ​គេ​

ក្រែង​លោ​គេ​ផ្ទេរ​ផល​ក្រោម​បាត​

បើ​បរាជ័យ​បក​អាក្រាត​

ធ្វើ​ស្គាល់​នាំ​ខាត​ជាប់​ជាតិ​ឆ្វេង​៕

—S. TAY,

​មាន​គំនិត​សរសេរ​ Sat, 10/11/2012

 Fri, 11:44-12:16, 21/12/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s