បង្អែម​ប្រែ​ន័យ​

បង្អែម​មួយ​ចាន​បង្អែមប្រែ​ន័យ​

បង្អែម​ដដែល​

ពេល​បាត់​គូ​ស្នេហ​

មាន​ន័យ​ខុស​គ្នា​

អារម្ម​នៅ​ចាំ​

ស្រឡាញ់​វេលា​

ទោះ​ត្រឹម​មួយ​គ្រា​

ចាំ​មួយ​ជីវិត​។

បើ​ញ៉ាំ​មាន​គ្នា​

បេះដូង​រងា​

ស្បើយ​មួយ​កំរិត​

បើ​ញ៉ាំ​តែ​ឯង​

ចំបែង​ដួង​ចិត្ត​

ព្រោះ​នឹក​វរមិត្រ​

ស្តាយ​អនុស្សា​។

ញញឹម​ម្នាក់​ឯង​

រឿង​ល្អ​ចាំង​ចែង​

នាំ​សុខ​ចិន្តា​

ពេល​អាក្រក់​ជ្រែក​

អាណិត​នេត្រា​

មិន​ឃើញ​ជីវា​

ចិត្ត​បាត់​អំណរ​។

ពេល​សម្រេច​ចិត្ត​

បើ​អូន​បាន​គិត​

ពី​រឿង​ល្អ​ៗ

អូន​នឹង​អភ័យ​

យល់​ចិត្ត​ស្មោះ​ស​

ស្នេហ​រឹង​ដូច​ថ្ម​

មិន​ងាយ​បំបែក​។

តែ​អូន​ធ្វើ​ផ្សេង​

ស្នេហ​យើង​សូន្យ​ធេង​

មិន​ចាំ​ថ្ងៃ​ស្អែក​

អូន​មាន​ប្រុស​ថ្មី​

ប្រាប់​មិន​អល់​អែក​

មិន​ឮ​សម្រែក​

ស្នេហ​មិន​ទាន់​ស្លាប់​។

រឿង​ល្អ​ច្រើន​ដែរ​

ស្រាប់​តែ​មាស​ស្នេហ​

កំហឹង​ក្តោប​ក្តាប់

មិន​មាន​នឹក​ឃើញ​

ត្រចៀក​ស​ស្តាប់​

ពាក្យ​កំហឹង​ប្រាប់​

ឱយ​សម្លាប់​ស្នេហ​។

ឥឡូវ​រឿង​ល្អ​

ធ្លាក់​ជាប់​ចាន​ថ្ម​

បង្អែម​ន័យ​ប្រែ​

ថេរ​តែ​បេះដូង​

រង​ទុក្ខ​ឥត​ល្ហែ​

យ៉ាង​ណា​នៅ​តែ​

ពោល​ពាក្យ​ស្រឡាញ់​៕

—S. TAY, Thurs, 22:49-23:12, 13/12/2012​

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s