កើត​ដោយ​បេះដូង​ ស្លាប់​ដោយ​បេះ​ដូង​

brain-drawing-heart-heart-and-brain-painting-Favim.com-284926 ៙ស្នេហា​មួយ​កើត​ដោយ​បេះដូង​ពីរ​

គ្រប់​នាទី​ឆ្លង​​គ្នា​ទាក់​​ទង​បាន​

គ្រាន់​ប្រើ​ប្រាស់​​អារម្ម​មាន​គ្រប់​ប្រាណ​

សែន​សុខ​សាន្ត​លើស​ពី​សុខ​ដទៃ​។

ពេល​ចួប​គ្នា​រីករាយ​ខុស​ធម្មតា​

ចិត្ត​ស្នេហា​យល់​គ្នា​ជាង​សម្តី​

គ្រាន់​តែ​មើល​ក៏​ដឹង​យល់​អត្ថន័យ​

មិន​ស្រដី​ក៏​ឃើញ​ដល់​ចិន្តា​។

ស្នេហា​ពិត​កើត​​ពី​ការ​ទាក់់​ទង​

តែ​បំព្រង​បើ​យល់​មិន​វាចា

ព្រោះ​ចិត្ត​ស្នេហ​បង្កើត​បាន​ភាសា​

គូ​ស្នេហា​ទើប​អាច​បក​ប្រែ​បាន​។

ការ​ទាក់​ទង​ដំបូង​ដោយ​ស្រដី​

លុះ​យូរ​ថ្ងៃ​ចេញ​កាយ​វិការ​ប្រាណ​

ហើយ​នេត្រា​ក៏​ប្រែ​យល់​ហួស​ស្មាន​

បេះដូង​ក្សាន្ត​ដោយ​ត្រឹម​មើល​ភ្នែក​គ្នា​។

ពេល​ក្បែរ​គ្នា​មិន​ដូច​អ្នក​ដទៃ​

ហាក់​មាន​អ្វី​ចង​គ្នា​គ្រប់​វេលា​

ទោះ​ពេល​ខ្លី​ក៏​សុខ​លើស​គណនា​

បែក​ពី​គ្នា​នាំ​ចិត្ត​នឹក​ពេល​ក្បែរ​។
អាច​ធ្វើ​ឱយ​គូ​ស្នេហ​ញញឹម​បាន​

សែន​សុខ​សាន្ត​ដោយ​គ្រាន់​នឹក​ដល់​ស្នេហ​

ទោះ​កាយ​ឃ្លាត​បេះដូង​ចង​ជា​ខ្សែ​

ឱយ​តែង​តែ​ស្រមៃ​នឹក​គ្រប់​គ្រា​

ស្នេហ​កើត​ដោយ​បេះដូង​ពីរ​យ៉ាង​ណា​

ក៏​មរណា​ដោយ​បេះដូង​ដូច​គ្នា​

ក្នុង​ស្រឡាញ់​មាន​ស្អប់​ចាំ​ផ្តន្ទា​

មិន​ជានា​ទោះ​កំហុស​តូច​ក្តី​។

បេះដូង​លុប​លើការ​ពិចារណា​

អាច​ប្រហារ​ស្នេហា​គ្មាន​ប្រណី​

ស្នេហ​កើត​ពី​បេះដូង​ជា​ប្រក្រតី​

ទើប​គ្មាន​អ្វី​រារាំង​បេះដូង​បាន​។

ទោះ​រឿង​ល្អ​នៅ​ចាំ​តែ​បំភ្លេច​

ប្រឹងកែ​គេច​ទាំង​ចិត្ត​ជាប់​ដើម​ដាន​

វិបត្តិ​ស្នេហ​ពោល​ពាក្យ​ស្អប់​ហួស​ស្មាន​

ទាំង​មិន​បាន​ប្រាកដ​ចិត្ត​ខ្លួន​ឯង​។

ចុង​ក្រោយ​ត្រូវ​ឈឺ​ចាប់​ទាំង​អស់​គ្នា​

បាន​ត្រឹម​ជា​មេរៀន​ស្នេហ​ចំបែង​

បេះដូង​សាង​បេះដូង​អ្នកប្រឹង​​ប្រែង​

សម្លាប់​ស្តែង​ស្នេហ​ធ្លាប់​សាង​រួម​គ្នា​។៚
សៅរ, ២២:៤៧-២៣:៣៧, ១៥/១២/២០១២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s