ស្នេហ​អូន​ស្មើ​​អូន​ស្នេហ​គេ​

quotes-goodbye-death-lose-loss-love-wallpaper-loneliness-sad-sadness-sorrow-pain-life-fanzwave-net-5

ស្នេហ-អូន-ស្មើ-អូន-ស្នេហ-គេ

ក្រោយ​ពេល​យក​គេ​ជំនួស​បង​

ជីវិត​នួន​ល្អង​ផ្លាស់​ប្តូរ​ទេ?​

ស្នេហ​ទើប​ចាប់​ផ្តើម​តែ​មាស​មេ

ចាក​ចេញ​ពី​គេ​មួយ​រយៈ​។

ស្រឡាញ់​គ្នា​ណាស់​តើ​មែន​ទេ​?

មើល​ទៅ​រូប​គេ​ស្នេហ​អូន​ជាក់​

អាច​ចាំ​អូន​បានឥត​ទើរ​ទាក់​

ប្រហែល​គេ​ម្នាក់​ដែល​ចាំ​ស្រី​​?។

​​បង​មិន​ហ៊ាន​ចាំ​អូន​ដូច​គេ

ចួប​បង​មាស​មេ​​ថប់​ហឫទ័យ​

មិន​ចង់​​​ឃើញ​គេ​និង​មាស​មៃ​

ឃើញ​តែ​ពិសី​បង​ពេញ​ចិត្ត​។

មិន​ចង់​ត្រូវ​ឈឺ​មើល​អូន​ក្បដ

​មួយ​ជីវិត​កត់​ឈ្មោះ​វរ​មិត្រ​

ចាំ​នយោបាយ​អូនប្រើ​បិត​

ចាំ​ស្នេហ​ស្មោះ​ពិត​អូន​ជាន់​ឈ្លី​។

ស្រឡាញ់​គេ​ណាស់​តើ​មែន​ទេ​?

ដូច​ដែល​​មាស​មេ​អួត​សម្តី​

ហាក់​គ្មាន​បង​សោះ​ក្នុង​ហឫទ័យ​

ជូន​ពរ​ពិសី​បាន​ប្រុស​ល្អ​។

មិន​ដូច​បង​ទេ​មនុស្ស​ឆ្វេង​

ទៅ​ណា​តែ​ឯង​មិត្រ​កំរ​

សមត្ថភាព​ក៏​ខ្សត់​ក្រី​ក្រ​

ទោះ​ស្រី​ណា​ក៏​មិន​ស្នេហា​។

ចរិត​ក៏​គ្មាន​អំណោយ​ទាន​

រូប​សម្បត្តិគ្មានអ្វី​សង្ហា​

ធ្វើ​ម្តេច​អាច​ប្រៀបនឹង​​​ជីវា​

ឬ​គូ​សង្សារ​ថ្មី​អូន​មាន​​។

តើ​ថ្ងៃ​ណា​ទៅ​អូន​ភ្ជាប់​ពាក្យ?

​រៀប​កាល​វិភាគ​ពាក់​ចិញ្ចៀន​

ពាក់​ហើយ​ស្នេហ​ថ្មី​អូន​រស់​រាន​

ចាំ​តែ​ចង​ស្ពាន​មង្គល​ការ​។

ពាក់​ចិញ្ចៀន​គេ​ត្រូវ​ចាំ​ផង​

យក​ចិញ្ចៀន​បង​ចោល​ជីវា​

បំបរ​បង់​ឱយ​ដូច​ស្នេហា​​

អូន​ធ្លាប់​រក្សា​កាលនៅ​​ស្នេហ​​។

ចង់​ប្រាប់​អូនថា​នៅ​ស្រឡាញ់​

ទោះ​ស្នេហ​បង​ចាញ់​នៅ​ត្អូញ​ត្អែរ​

ស្រឡាញ់​ស្មើ​អូន​ស្នេហ​គេ​ដែរ​

ទាល់​នៅ​ត្រង់​តែ​អូន​មិន​តប​។៚

អង្គារ,​ ២២:២៦-២៣:០៤, ២០/១១/២០១២

2 thoughts on “ស្នេហ​អូន​ស្មើ​​អូន​ស្នេហ​គេ​

  1. kimilly និយាយថា៖

    ព្យាយាមប្រាប់ខ្លួនឯងថាយើងមិនដល់គេទើបអូនបែកទៅរកម្នាក់នោះ តែមិនប្រាកដថាម្នាក់នោះល្អជាង យើងទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s