ឃាត​ករ​ស្នេហា​ (Love Killer)

559689_312843522153727_1406818968_n

 ឃាតករស្នេហា

៙អូន​ចាត់​ទុក​បង​ត្រឹម​មិត្រ​ល្អ​

បង​អាច​ត្រេក​អរ​បើ​មែន​ពិត​

ចាំ​​សារ​ដំបូង​មាស​វរ​មិត្រ

ចារ​ពាក្យ​ក្នុង​ចិត្ត​អូន​ស្អប់បង​។

ពេល​អូន​ចារ​ថាអាច​ជា​មិត្រ​

ថា​អូន​មាន​គិត​ទេ​ស្នេហ​ស្នង?

ថា​អូន​ធ្លាប់​ពោល​ស្អប់រូប​បង​

ឬ​មួយ​នួនល្អង​អូន​ភ្លេច​ហើយ​?

បង​ជឿ​ថា​អូន​មិន​ភ្លេច​ទេ​!

បេះ​ដូង​មាស​មេ​ជា​ចម្លើយ​

បង​ស្នើ​អត់ទោស​អូន​តោះ​តើយ​

ចិត្ត​បង​មិន​ស្បើយ​ចាំចិត្ត​ស្រី​​។

អូន​មិន​តប​ហើយ​មាន​ថ្មី​ទៀត​

ថែម​ស៊ក​ពាក្យ​សៀតគ្មាន​ប្រណី​

អូន​ថា​ស្នេហ​ជូន​តែ​ប្រុស​ថ្មី​

មិន​អាច​បេតី​ប្រុស​ដូច​បង​។

សប្បាយ​ចិត្ត​ពេលអាន​សារ​អូន​

បេះ​ដូង​ស្លាប់​សូន្យ​មិន​សៅ​ហ្មង​

សរសើរ​អូន​ពិត​ពូកែ​ចង​

ស្រាយ​មិន​ឱយ​បង​អាច​រើ​បាន​។

បើ​បង​បំភ្លេច​ស្នេហ​យើង​ហើយ​

អាច​បាន​ត្រាណ​ត្រើយ​ជា​កល្យាណ​

មិត្រ​ល្អ​ដែល​អូន​ធ្លាប់​រាប់​អាន​​​​

អាច​មើល​ភុំ​ផាន​ក្បែរ​គេ​ផ្សេង​។

សម្លាប់​ស្នេហ​បង​មិន​គ្រប់​គ្រាន់!

នៅ​លើក​ជើង​ជាន់​មិត្រភាព​លេង​

ចាត់​ទុក​រូប​បង​ដូច​កូន​ក្មេង​

ស្នេហមិន​អាច​ប្លែង​ទៅ​ជា​មិត្ត​។

ទឹក​ចិត្ត​អូន​ល្អ​គឺ​បង​យល់​

បើ​ស្រស់​និម្មល​អូន​ពេញ​ចិត្ត​

ធ្វើ​មិត្រ​នឹង​បងកិត្តិ​យស​ពិត​
ខ្លាច​តែ​វរ​មិត្រ​​ធ្វើ​មិន​បាន​។

បើ​អូន​មាន​ចិត្ត​ធ្វើ​ជា​មិត្រ

ម្តេច​មិន​ដាក់​ចិត្ត​សាក​កល្យាណ​

ចរចា​លោ​មើល​​ក្រែង​សុខ​សាន្ត​

មិន​បាច់​រុញ​ច្រាន​ចិត្តឱយ​គេច​។

តើ​ទង្វើ​អូន​ដូច​ពាក្យ​ទេ​?

​​គឺ​បង​រិះ​រេ​ស្តី​ជា​និច្ច​​

និយាយ​រក​អូន​តែ​​ដូច​ម្តេច​?​

មិន​ហា​បន្តិច​ក៏រត់​ចេញ។​

នេះ​ឬ​អំពើ​ប៉ងចង​មិត្រ​!

ពិត​ឬ​ប្រតិដ្ឋអាច​ដោល​ដេញ​

បើ​ចង់ចង​​មិត្រ​បង​សួរ​វិញ​

មិត្រ​យើង​ពេញ​លេញ​ដែរ​ឬ​ទេ​?

ឬ​មិត្រ​ត្រឹម​មិត្រឱយ​ល្អ​មើល​!

​សួរមិន​អើ​ពើ​ឬ​រិះ​រេ​

កុហក​ដូច​ការ​រៀន​​មាស​មេ​

​ឬ​សារ​សរសេរ​ពិត​ប៉ុណ្ណា​?

ទោះ​អូន​អាច​ធ្វើ​មិត្រ​នឹង​បង​​

បង​ប្រហែល​ផ្សង​លុប​ស្នេហា​

ពី​អូន​មិន​បាន​ទេ​ជីវា​

ស្នេហ​ដែល​មរណា​នៅ​ចាំ​​ថ្លៃ​។

មិន​ភ្លេច​ឃាត​ករ​សម្លាប់​ស្នេហ​

តើ​បង​អាច​ដែរ​ទេ​ពិសី?

ធ្វើ​មិត្រ​នឹងអូន​​ឃាតករស្រី​

សម្លាប់​ផ្ទាល់​ដៃ​ស្នេហា​បង​។

​រវាង​ពួក​យើង​មិនមែន​ស្នេហ​

ក៏​មិន​អាច​ដែរ​មិត្រ​ស្នេហ​ស្នង​​

អាច​​ធ្វើ​មិន​ស្គាល់​គ្នាតែ​ម្តង

ទាំង​បេះ​ដូង​ចង​នៅ​តែ​​ស្គាល់​​។៚

​​​​​—S. TAY, Mon, 22:13-23:10, 12/11/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s