សន្យា​

sad_love_quote_5

សន្យា

ទទួល​ដំណឹង​អូន​ត្រលប់​

ចិត្ត​ភ្ញាក់​ចំប្រប់​សួរ​មិត្រ​ស្រី​

ស្រាប់​តែ​ថ្ងៃ​នេះ​ឃើញ​មាស​មៃ​

បណ្តើរ​ប្រុស​ថ្មី​កំដរ​ផង​។

ស្មាន​ថា​មួយ​ឆ្នាំ​មិន​ឃើញ​អូន​

ឥឡូវ​ឃើញ​ស្ងួន​នៅ​សៅ​ហ្មង​

ព្រោះ​ឃើញ​ប្រុស​អូន​មុន​ស្នេហ​ស្នង​

អាច​ឱយ​រូប​បង​ប្រៀប​ខ្លួន​ឯង​។

ឡូយ​ណាស់​ប្រុសថ្មី​របស់​អូន​

អបអរ​នឹម​នួន​​ដោយ​ចំបែង​

ល្អ​ទើប​ជ្រើស​គេ​ហើយ​ប្រឹង​ប្រែង​

ប្រាប់​បង​ជាក់​ស្តែង​អូន​មាន​គេ​។

បើ​ប្រៀប​នឹង​គេ​បង​មាន​អី

អាច​ប្រៀប​ប្រុស​ថ្មី​អូន​​មែន​ទេ!​

​ទាំង​អតីត​កាល​បច្ចុប្បន្ន​ពេល​

បង​ជា​មាស​មេ​ក៏​ដូច​គ្នា​។

មិន​រើស​ជ្រើស​មនុស្ស​ឆ្វេង​ដូច​បង​

ស្តាយ​ស្នេហ​ធ្លាប់​ចង​ខាត​វេលា​

ប្រុស​ដូច​បង​សម​ឱយ​ពំងា​

ប្រហារ​ស្នេហ​វា​មិន​ស្តាយ​ក្រោយ​។

ទោះ​បង​មិន​អាច​ប្រៀប​នឹង​គេ​

សន្យា​មាស​មេ​បង​មិន​ខ្សោយ​

មិនឱយ​​ចាញ់​ប្រុស​ថ្មី​អូន​ឡើយ​

ទោះ​អូន​ក៏​ដោយ​ត្រូវ​តែ​ឈ្នះ​។

ពី​មុន​ឥឡូវ​មិន​មែន​ស្អែក​

កូន​ប្រុស​ចិត្ត​ដែក​ហ៊ាន​ជំនះ​

មិន​ឈឺ​យូរ​វាយ​បក​រូត​រះ​

មិន​ឱយ​រាំង​ស្ទះ​កិច្ច​ការ​ធំ​៕

—S. TAY, Tue, 9:52-10:25, 11/12/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s