កាត់​ចិត្ត​​ត្រង់​ណា​?

cut_my_heart_out_love_by_alexxbullet13-d4pbp4c

កាត់ចិត្តត្រង់ណា?

ពេល​អូន​មាន​ថ្មី​ សម្លាប់​ស្នេហ​បង​

អូន​នៅ​ប៉ុន​ប៉ង​ មានបំណង​ល្អ

ចង់​ឃើញ​រូប​បង រីករាយ​បន្ត​

ជួស​មាស​បវរ​ រក​ឃើញ​ស្នេហ​ពិត​។​​​

បើ​អូន​ចង់​ឃើញ​ បង​អាច​ធ្វើ​បាន

ញញឹម​សុខ​សាន្ត​ ជូន​ពរ​វរ​មិត្រ​

តែ​ទោះ​អូន​ឃើញ​ បង​រីករាយ​ចិត្ត​

កុំ​សង្ឃឹម​គិត​ ខាង​ក្រៅ​ដូច​ក្នុង​។

ក្រោយ​សាង​ស្នេហ​ថ្មី​ បំភ្លេច​ស្នេហ​ចាស់​

អូន​ប្រាប់​បង​ច្បាស់​ មិន​ឱយ​បង​ផុង​

ក្នុង​ក្តី​សោកា​ ពេល​ស្នេហ​សូន្យ​សុង​

ត្រូវ​ចេះ​កាច់​កុង​ ទៅ​រក​សប្បាយ​។

បើ​បង​ចង់​ធ្វើ​ មិន​ពិបាក​ទេ​

ចាំ​ពាក្យ​​មាស​មេ​ ចារ​ប្រាប់​ដោយ​ណាយ​​

ទោះ​បី​យ៉ាង​ណា​​ យើង​មិន​អាច​ក្លាយ​

ជា​គូ​ស្នេហ​ឡើយ​ ត្រូវ​​​កាត់​ចិន្តា​​។

តើ​អូន​អាច​ប្រាប់​ ឱយ​ច្បាស់​បាន​ទេ?​

ឱយ​បង​រិះ​រេ​ កាត់​ចិត្ត​ត្រង់​ណា​

បើ​​សុទ្ធ​ឈឺ​ចាប់​ ស្មើ​ចិត្ត​ស្នេហា​

ស្រឡាញ់​ជីវា​ ខ្លាំង​ណាស់​ឈឺ​ណាស់​។

បើ​អូន​ទំនេ​ ជួយ​ប្រាយ​ប្រាប់​​ផង​

ឬ​ជួយ​កាត់​បង​ ពិត​ល្អ​ក្រៃ​ក្រាស់​

គ្រាន់​អាច​​បន្ថយ​ ការ​ឈឺ​ចាប់​ខ្លះ​

កាត់​ទី​ណា​ចាស់​ ស្រួល​អាច​ដុះ​ថ្មី​។

​តែ​បើ​អូន​ជួយ​ ខ្លាចចិត្ត​​នៅ​​ចាំ​

​បែរ​ស្នាម​ប្រេះ​ស្រាំ​ មិន​សះ​ប្រក្រតី​

បែ្រ​​ឈឺ​លើស​ដើម​ រិត​ស្រឡាញ់​ស្រី​

យល់​ល្អ​ពិសី​ បង្ហាញ​បាន​ហើយ​។

បើ​សិន​អូន​ពុំ​ បង្ហាញ​បង​ទេ​

សូម​ស្រស់​មាស​មេ​ កុំ​ឃាត់​ត្រាណ​ត្រើយ​​

ទុក​ឱយ​បង​ឈឺ​ លុះ​​ហឫទ័យស្បើយ​

បើ​ជ្រល់​កន្តើយ​ កុំ​ខ្វល់​ពី​បង​។

ក្រោយ​ឈឺ​អស់​ចិត្ត​ មិន​ឈឺ​ត​ទៀត​

ស្នេហ​ក្បដ​ចោល​ម្សៀត​ កើយ​នាំ​សៅ​ហ្មង​

អូន​អាច​រក​ថ្មី មិនអាល័យ​ផង​

ហេតុ​អ្វី​ត្រូវ​ចង​ ឱប​ទុក្ខ​ម្នាក់​ឯង​។

ឬ​អូន​ខ្លាច​គេ​ ថា​អូន​ក្បដ​បង?​

បង្ក​មួ​ហ្មង​ ឱយ​បង​ចំបែង​

កុំ​ព្រួយ​សន្យា​! បង​នឹង​​ប្រឹង​ប្រែង​​

ការ​ពារ​ខ្នះ​ខ្នែង​ មនុស្ស​បង​ស្នេហា​។

បង​នឹង​ប្រាប់​គេ​ បង​ខុស​ទាំង​អស់​

ឯ​អូន​ឥត​ខ្ចោះ​ គ្មាន​ខុស​ត្រង់​ណា​

ពេល​បង​ឈឺ​ចាប់ ក៏​ឈឺ​ត្រៀប​ត្រា​

ពេល​អូន​សុខា​ ក៏​សុខ​ឥត​ទាស់​៕​

—S. TAY, Tue, 22:54-​23:32, 04/12/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s