កែ​ខាង​ក្នុង​ បើក​ខាង​ក្រៅ

inside and outside

កែខាងក្នុង បើកខាងក្រៅ

ខាង​​ក្នុងខាងក្រៅទីផ្សេង​​គ្នា                                    ខាងក្នុងគឺជាអ្នកកំណត់

ខាងក្រៅចូលបានអ្នកក្នុងកត់                                   បើខាងក្នុងក្បដស្លាប់ខ្លួនឯង

ពិតមែនខាងក្រៅមិនចំណុះ​                                    ខាងក្នុង​​​​ហីចុះតែប្រឹងប្រែង

គ្របគ្រងខាងក្នុងឱយតឹងតែង​                                  ខាងក្រៅចំបែងចូលមិនបាន

តែបើទប់ស្កាត់មិនបានទេ​                                     នោះត្រូវរិះរេការពារប្រាណ

បញ្ហាមិនមែនកើតគ្មានដាន​                                    កុំធ្វើដោយស្មានស្មានដោយគិត

បញ្ហាពុំមែនជាបញ្ហា​                                         អាស្រ័យឥរិយាកាយប្រព្រឹត្ត

ចំពោះបញ្ហាទើបការពិត​                                      ​​ត្រូវប្រយត្នចិត្តគ្របសង្កត់

បញ្ហាចៀសវាងដោយការស្រាយ​                                        ការគេចវេះឆ្ងាយចៀសបែនបត់

គង់ត្រូវចួបទៀតជាប្រាកដ​                                     គិតបានម៉ត់ចត់មិនខ្លាចខុស

កុំព្រួយភ័យពេលចួបបញ្ហា​                                     ព្រួយគ្មានប្រាជ្ញាស្រាយកំហុស

ព្រួយនាំមិនឡើងឱយធ្លាក់ចុះ​                                   អ្វីដែលត្រូវដុសគឺខួរក្បាល

ចាត់ទុកបញ្ហាជាមេរៀន​                                       ចួបតិចពិតគ្មានរីក​​ដុះដាល

រាល់បញ្ហាមានហេតុកណ្តាល​                                   ទោះធ្ងន់ស្រាលសុទ្ធដោះ​​បាន។

កុំបិតខាងក្នុងខ្លាចឧបសគ្គ​                                     ត្រូវខ្លាចភ្នែកខ្វាក់មិនចំណាន

រៀបចំខាងក្នុងឱយ​​សុខសាន្ត                                   ខាងក្រៅអាចច្រានចេញត្រលប់

តែមុនបើកខាងក្រៅរៀបចំ​​                                     ឱយល្អសក្តិសមល្មមគ្រាន់គ្រប់

បើមិនច្នោះទេខាងក្រៅលុប​                                    ពិបាកស្កាត់ទប់គ្រងលែងជាប់

ពិតមិនអាចខ្ទប់បានរហូត​                                     តែអាចរៀនសូត្រជាទម្លាប់

កែក្នុងបើក​​ក្រៅតបន្ទាប់​                                       ពិនិត្យឱយជាប់ក្នុងនិងក្រៅ

ដោយតៃសុវណ្ណារុណ, អង្គារ​, ១៩:៤២​-២០:១៥, ១៣/១១/២០១២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s