បរាជ័យ​ (Successful Failure)

 បរាជ័យ

គ្មាន​នរណា​ ចង់​បាន​ បរាជ័យ​

ជា​សម្តី​​ ទួទៅ ងាយ​ដឹង​យល់​

តែ​ពុំ​មែន​ គ្រប់​គ្នា​ គិត​ដល់​គល់​

ព្រោះ​រវល់​ ចង់​ឱប​ តែ​ជោគ​ជ័យ​។

គ្មាន​ការ​ស្ទូច​ ត្រី​ណា​ មិន​ប្រើនុយ​

ជោគ​ជ័យ​ឈ្ងុយ​ ទាម​ទារ​ គ្រឿង​ផ្សំ​លៃ​

ការ​ចុះ​ចាញ់​ ឈប់​ស៊ូ​ ខ្សោយ​ស្មារតី​

ទើប​មាន​ន័យ​ ថា​ចាញ់​ ពិត​ប្រាកដ។

បរាជ័យ​ មិន​ទាន់​ គ្រប់​គ្រាន់​ទេ​

កុំ​គិត​គ្នេរ​ ចង់​ឈ្នះ​ គ្មាន​បែប​បទ​

ហ៊ាន​ចំណាយ​ ចំណូល​ ចូល​មិន​ខ្សត់​

អាស្រ័យ​មាត់​ ចេញ​ចូល​ គ្រប់​គ្រង​ល្អ​។

បរាជ័យ​ ពុំ​មែន​ ជា​ការ​ចាញ់​

ការ​ចម្រាញ់​ ឆ្លង​កាត់​ ទើប​បវរ​

ឱយ​តែ​ចេះ​ យល់​ហេតុ​ ការ​ចាញ់​ក៏​

ជា​អំណរ​ គួរឱយ​ សប្បាយ​ចិត្ត​។

ព្រោះ​វា​ក៏​ គឺ​ជា​ មេរៀន​មួយ​

អាច​លើក​ស្ទួយ​ ឱយ​ប្រែ​​ កើន​កំរិត​

ជាង​ពី​មុន​ ដំណើរ​ កាយ​ប្រព្រឹត្ត​

ជោគ​ជ័យ​ពិត​ ចាប់​ផ្តើម​ ពី​ខ្លួន​ឯង​។

បរាជ័យ​ គឺ​ជា​ ការ​លត់​ដំ​

ភាព​ក្រៀម​ក្រំ​ ពិសោធ​ ការ​ប្រឹង​ប្រែង

សេចក្តី​សុខ​ បាន​ដោយ​ ឈ្នះ​ចំបែង​

ការ​ខ្នះ​ខ្នែង​ គេច​វេះ​ គឺ​កំសាក​។

កុំ​មើល​ងាយ​ ការ​ចាញ់​ រៀន​ពី​វា​

កុំ​ទាម​ទារ​ លទ្ធ​ផល​ មុន​លំបាក​

កុំ​គិត​ថា​ ចុះ​ចាញ់​ ទោះ​តោក​យ៉ាក​

កុំ​សម្រាក​ ភ្លេច​ខ្លួន​ ក្រោយ​ជោគ​ជ័យ​។

ការ​ឈ្នះ​នាំ​ ជំនឿ​ ជាក់​ខ្លួន​ឯង​

ការ​ចាញ់​តែង​ នាំ​ការ​ ខំ​ឃ្មាត​ខ្មី​

ការ​រំពឹង​ ការ​ឈ្នះ​ តិច​ប្រពៃ​

ភាព​រីង​រៃ​ ក៏​តួច​ ប៉ុណ្ណោះ​ដែរ​។

សុទិដ្ឋិ​ នាំ​ធ្វេស​ ភ្លេច​ប្រយត្ន​

ត្រូវ​កំចាត់​ ត្រឹម​​ល្មម​ បើ​លើស​កែ​

ទុទិដ្ឋិ​ នាំ​ចិត្ត​ ត្រៀម​ជា​ខែល​

តែ​ត្រូវ​តែ​ ប្រើ​វា​ ត្រឹម​ការ​ពារ​។

កុំ​គិត​ថា​ អ្នក​មិន​ អាច​ធ្វើ​បាន​

កុំ​នឹក​ស្មាន​ ជោគ​ជ័យ​ ងាយ​គ្រប់​គ្នា​

ត្រៀម​ពីរ​ផ្លូវ មុខ​ក្រោយ​ តាម​វេលា​

ទើប​សម​ជា​ អ្នក​មាន​ ភ្នែក​ឆ្វេង​ស្តាំ​៕

S. TAY, Sat, 16:33-17:11, 10/11/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s