រូប​អូន​ (STILL)

រូបអូន​ (STILL) 

មួយ​ខែ​ហើយ ​ដែល​អូន ​បែក​ពី​បង

តើ​ស្នេហ​ស្នង​ មាន​នឹក​ ដូច​បង​ទេ?​

មិន​ឃើញ​អូន​ ដូច​សព្វ​ ដង​សព្វ​ពេល​

តែ​មាស​មេ​ បង​តែង​ ឃើញ​ក្នុង​ចិត្ត​។

សុខ​ទុក្ខ​អូន​ ម្តេច​ហើយ​? សួរ​ខ្លួន​ឯង​

​ក៏​សម្តែង​ ជា​អូន​ ឆ្លើយ​តាម​ពិត

អូន​រីក​រាយ​ ឱយ​តែ​ គ្មាន​បង​ជិត​​

ត្បិត​វរ​មិត្រ​ ថា​លែង​ ចង់​ចួប​ទៀត​​។

ខួប​កំណើត​ កន្លង​ បាន​មួ​យ​ខែ​

ស្មើ​​ពេល​​ស្នេហ​ ចាក​ចេញ​ កាយ​ចិត្ត​ឃ្លាត​

សម​បំណង​ អូន​ហើយ​ អាច​រវាត​

មនុស្ស​ចោល​ម្សៀត​ មិន​សម​ អូន​នឹកនា​។

សល់​រូប​ថត​ ថត​ជាប់​ ស្នាម​ញញឹម​

នៅ​សង្ឃឹម​ ចាំ​ស្នេហ​ ពេល​ល្អ​ជា​

ស្នាម​ញញឹម​ ជូន​បង​ នឹក​គ្រាំ​គ្រា​

ទេ​!ពំងា​ ញញឹម​ ប្រែ​ប្រួល​ហើយ​។

​អូន​បាន​ផ្ទេរ​ ស្នាម​នេះ​ ទៅ​អ្នក​ផ្សេង​

ទាំង​សម្លេង​ ផ្អែម​ល្ហែម​ គ្មាន​ទៀត​ឡើយ​

សូម្បី​រូប​ ថត​អូន​ ក៏​កន្តើយ​

មិន​ឆ្លង​ឆ្លើយ​ នឹង​បង​ ដូច​អូន​ដែរ​។

បើ​ចួប​បង​ អូន​តែង តែ​ឱន​មុខ

មិន​ចង់​ទុក​ សូម្បី​ មុខ​មាស​ស្នេហ​

ឱយ​បង​ចាំ​ ក្រោយ​ពេល​ ចិត្ត​អូន​ប្រែ​

ចិត្ត​ត្អូញ​ត្អែរ​ ពេល​គិត​ មើល​ទៅ​ក្រោយ​។

ពី​មនុស្ស​ដែល​ ចួប​គ្នា​ យូរ​ៗ​ម្តង​

តែ​ចិត្ត​ចង​ រីក​រាយ​ ជា​អំណោយ​

ធ្លាប់​ក្បែរ​គ្នា​ ញញឹម​​ សើច​មិន​ខ្សោយ​

ឥឡូវ​អើយ​! មុខ​បង​ អូន​សែន​ស្អប់​។

នរណា​ឱយ​ បង​ធ្វើ​ ឱយ​ព្រលឹង​

កើត​កំហឹង​ បំផ្លាញ​ ស្នេហសម្អប់​

ទាំង​បេះ​ដូង​ អូន​នៅ​ មិន​ទាន់​ចប់​

តែ​ត្រលប់​ ដូច​ដើម​ ក៏​មិន​បាន​។

ទោះ​យ៉ាង​ណា​ ក៏​អូន​ លួច​ញញឹម​

សើច​ប៉ប្រឹម​ ពេល​ចួប​ ពេល​កល្យាណ​

ដឹង​ថា​បង​ ឈរ​មើល​ មាស​ភុំ​ផាន​

បង្ហាញ​ដាន​ ចិត្ត​អូន​ នៅ​មាន​បង​។

ទោះ​អូន​តាំង​ ចិត្ត​ហើយ​ ត្រូវ​បញ្ចប់​

ស្នេហ​ចាញ់​ស្អប់​ ក៏ចិត្ត​ ស្នេហ​ចាំ​ចង​

អនុស្សា មិន​ស្លាប់​ ដូច​រូប​បង​

ឱយ​នួន​ល្អង​ ចាំ​បាន​ មួយ​ជីវិត​៕

—S. TAY, Fri, 13:29-14:10, 26/10/2012

​​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s