ពាក្យ​ស្រឡាញ់​

 

ពាក្យស្រឡាញ់

ពាក្យ​ស្រឡាញ់​ ក្នុង​ទ្រូង​ អូន​សូម​បង​

ទោះ​ស្នេហ​ស្នង ​ដឹង​ថា ​គឺ​ជា​អ្វី​

ក៏​ទទូច​ ឱយ​បង​ ពោល​ស្រដី​

ព្រោះ​មាន​ន័យ​ គ្មាន​វា​ គឺ​គ្មាន​ស្នេហ​។

អូន​ចង់​បាន​ ដើម្បី​ ឱយ​ច្បាស់​ចិត្ត​

ស្រស់​វរ​មិត្រ​ រង់​ចាំ​ ប្រគល្ភ​តែ​

បេះ​ដូង​ស្មោះ​ ដែល​អូន​ រក្សា​ថែ​

ចង់​បាន​ស្នេហ​ បាន​ប្រុស​ អូន​ស្នេហា។

បើ​បង​មិន​ និយាយ​ ប្រាប់​អូន​ទេ​

ស្រី​មាស​មេ​ លែង​ស្តី​ រក​រៀម​រ៉ា​

ដល់​ពេល​បង​ ប្រាប់​អូន​ អូន​ស្តី​ថា​

បង​វាចា​ កុហក​ សែន​ហួស​ចិត្ត​។

បើ​អូន​គិត​ ថា​បង​ កុហក​ស្រី​

ចុះ​ហេតុ​អ្វី​ ឱយ​បង​ ប្រាប់​វរ​មិត្រ​

អូន​ជា​អ្នក​ កុហក​ ទើប​ការ​ពិត​

ព្រោះ​មាស​សិ្នទ្ធ​ វាចា ខុស​ចិត្ត​ឯង​។

ប្រាប់​អូន​ហើយ​ មិន​សុំ​ អូន​ប្រាប់​វិញ​

មិន​ដោល​ដេញ​ ព្រោះ​បង ​ឃើញ​ជាក់​ស្តែង

ថា​អូន​ស្នេហ​ រូប​បង​ ភ្លឺ​ចាំង​ចែង​

ដែល​សម្តែង​ ចេញ​តាម​ កែវ​នេត្រា​​។

ពេល​បែក​គ្នា​ អូន​ពោល​ មិន​ស្នេហ​បង​

ជា​សំណង​ ឱយ​បង​ ទាល់​វាចា​

បើ​មុន​បែក​ បង​សុំ​ ពាក្យ​ស្នេហា​

ពី​ជីវា​ ក៏​អូន​ គ្មាន​លេស​នេះ​។

ខុស​គឺ​បង​ ជឿ​អូន​ ស្មោះ​ត្រង់​ពេគ​

ឱយ​ទឹក​ភ្នែក​ ស្រក់​លើ​ ស្នាម​ស្នេហ​ប្រេះ​

កោត​តែ​អូន​ ហ៊ាន​ពោល​ ពាក្យ​ដូច្នេះ​

មាស​មេ​ចេះ​ ចាក់​ចំ​ ទី​ឈឺ​ចាប់​។

ពាក្យ​ស្រឡាញ់​​ ជូន​អូន មិន​សុំ​វិញ​

ពាក្យ​ទោ​ម្នេញ​ អូន​សង​ ក៏​បង​ស្តាប់​

ពាក្យ​ស្រឡាញ់​ ជូន​អូន​ អូន​សម្លាញ់

អ្នក​ដែល​ស្លាប់​ គឺ​បង​ អ្នក​ជូន​ស្រី​៕

S. TAY, Mon. 17:49-18:31, 13/08/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s