លើស​ពី​មិត្រ​ភាព​

 

លើស​ពី​មិត្រ

ពេល​ស្នេហ​នៅ​ស្រស់​ពាក្យ​ស្រឡាញ់​

មិន​ត្រូវ​ជួស​ចេញ​ដោយ​ពាក្យ​មិត្រ​

ទំនាក់​ទំនង​នៅ​មាន​ពិត​

តែ​បេះ​ដូង​ចិត្ត​ពិត​ខុស​គ្នា​។

ទោះ​ស្នេហ​ដំបូង​ផ្តើម​ពី​មិត្រ​

ភេទ​ពីរ​ស្នាល​ស្និទ្ធិគង់​ក្លាយ​ជា​

ក្តី​ស្នេហា​មួយ​ដែល​ធានា​

ការ​ពារ​មិត្រ​ភាព​លើស​​មិត្រ​ភាព​។

បើ​មាន​មិត្រ​ភាព​ក្នុង​ស្នេហា​

ស្នេហ​ថេរ​លុះ​ត្រា​មិត្រ​ទន់​ទាប​

បើ​មាន​ស្នេហា​ក្នុង​មិត្រ​ភាព​

មិត្រ​អាច​ប្រៀប​ធៀប​លើស​ពី​មិត្រ​។

តែ​បើ​ភាគី​មិន​យល់​ស្នេហ

ភាន់​ប្រែ​ចាត់​ទុក​ខុស​កំរិត​

ស្នេហាមិន​អាច​ក្លាយ​ជា​មិត្រ​

ព្រោះ​ស្នេហា​ពិត​លើស​មិត្រ​ភាព​។

ក្រោយ​យល់​ច្រលំ​បាត់​ទាំង​ពីរ​

នៅ​ទី​បញ្ចប់​ត្រឹម​រាប់​រៀប

ថា​ការ​ទាក់​ទង​ត្រឹម​មិត្រ​ភាព​

កុំ​មាន​ចិត្ត​ងាក​គិត​ផ្តេស​ផ្តាស​​។

បញ្ចប់​ពាក្យ​ស្នេហ​ដោយ​ពាក្យ​មិត្រ​

ទាំង​មិន​យល់​ចិត្ត​​​ខ្លួន​ឯង​ច្បាស់​

ទាំង​យល់​ពាក្យ​ស្នេហ​តិច​តួច​ណាស់​

ប្រថុយ​ទាំង​ខ្វះ​បទ​ពិសោធ​៕

—S. TAY, Mon. 18:49-19:40, 23/07/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s