ពាក្យ​ចុង​ក្រោយ​

សង្ឃឹម​បាន​ឃើញ​មុន​ចាក​ចេញ​

មិន​ផុត​ទោម្នេញ​ថ្ងៃ​ចុង​ក្រោយ​

មួយ​សប្តាហ​ដែល​ឱកាស​ឱយ​

ចង់​ចួប​ត្រាណ​ត្រើយ​មុន​បែក​គ្នា​។

ដឹង​ច្បាស់​ថា​អូន​មិន​លា​បង​

ក៏​សង្ឃឹម​ផ្សង​ណាត់​ពំងា​

ទោះ​ចម្លើយ​គ្មាន​សង្ឃឹម​ទារ​

មួយ​ឆ្នាំ​មិន​រា​ចាំ​​ស្នេហា​។

ទោះ​ស្នេហ​ក្រោយ​វិល​ជូនអ្នក​​ផ្សេង​

សម្លេង​បេះដូង​ជូន​តាម​សារ​

សន្ទនា​ចុង​ក្រោយ​ដូច​រៀម​រ៉ា​

ស្តី​នឹង​ជីវា​កាល​ស្នេហ​ថេរ។

ពាក្យ​ចុង​ក្រោយ​ឱយ​ដោយ​មិន​ផ្ទាល់​

ផ្តើម​ពាក្យ​អាច​ស្គាល់​ន័យ​មាស​មេ​

អត្ថ​ន័យ​អូន​ប្រើ​មិន​ប្រែ​រេ​

យ៉ាង​ណា​ជ្រើស​គេ​មិន​រាប់​បង​។

ដឹង​ថា​បង​តែង​គិត​ដល់​អូន​

បង​តែង​បញ្ជូន​ពាក្យ​ស្នេហ​ស្នង​

ចុង​ក្រោយ​បាន​ដឹង​ថា​នួន​ល្អង​

ទទួល​សារ​បង​តាម​ផ្លូវ​ចិត្ត​។​

សន្តាន​ចិត្ត​អូន​នៅ​តែ​ល្អ​

បវរ​យ៉ាង​ណា​បង​គ្មាន​សិទ្ធិ​

ដណ្តើម​ពី​អូន​ព្រោះ​​ស្នេហ​ពិត​

ប្តូរ​ពី​​​វរ​មិត្រ​​មិន​សោក​ស្តាយ​។

អូន​ចង់​ឱយ​បង​អាច​រីក​រាយ​

បើ​បង​អាច​ងាយ​ដូច​ឆោម​ឆាយ​

បំភ្លេច​ស្នេហ​យើង​ដោយ​សប្បាយ​

សម​បង​មិន​ស្តាយ​ស្នេហ​ខំ​សាង​។

យ៉ាង​ណា​ក៏​បង​បាន​សប្បាយ​

ឮ​ពាក្យ​ឆោម​ឆាយ​ពិត​សំណាង​

ទោះ​បី​ន័យ​ពិត​មិន​ត្រដាង​

តែ​នៅ​ខាង​ៗ​អាច​យល់​បាន​។

មិន​ស្តី​រក​បង​ព្រោះ​ខ្លាច​បង​

មិន​លុប​នួន​ល្អង​ពី​ដើម​ដាន​

អាច​ប៉ះ​ពាល់​ដល់​ស្នេហ​កល្យាណ​

រឿង​រ៉ាវ​ប៉ុន្មាន​រាប់​ត្រឹម​មិត្រ​។

តើ​មិត្រ​ក្នុង​ន័យ​របស់​អូន​

មិត្រ​ចង់មាន​កូនឬ​ស្នេហ​ស្និទ្ធ​

មិត្រ​ដែល​អូន​ស្អប់​ដល់​កូន​ចិត្ត​

សូម្បី​ឈ្មោះ​ពិត​មិន​ហៅឬ?​។

ណាស់​ហើយ​ប្រកែក​ឈ្នះ​ចាញ់​ក្តី​

ក៏​មាស​ពិសី​មិន​ធ្វើ​ឮ

អត្ថន័យ​ដូច​គ្នា​តែ​មួយ​គឺ​

បាត់​បង់​ពន្លឺ​ចន្ទ្រ​ដូច​គ្នា​។

មិន​សល់​អ្វី​សូម្បី​ពាក្យ​ស្នេហ​

ខ្លែង​ហើរ​ដាច់​ខ្សែ​គ្មាន​វេលា​

បង្ហោះ​បាន​ដូចគ្រា​ល្អ​ជា​

មិន​ភ្លេច​ចន្ទ្រា​ទោះ​លែង​​ភ្លឺ​​៕

—S. TAY, ២៣:៤២PM-:១៦AM, ចន្ទ្រ​ ១៧ កញ្ញា​ ២០១២

 

 

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s