ស្នេហ​មិន​ឈ្នះ​ស្អប់​

 

 ពេល​សាង​មិន​គិត​ដល់​ពេល​បាត់​

មិន​ប្រុង​ប្រយត្ន​ឱយ​បាត់​បង់​

មិន​ថ្នម​ចិត្ត​អូន​ឱយ​ក្រៀម​ខ្ញង់​
លុះ​មាស​ផូរ​ផង់​កើត​ចិត្ត​ស្អប់​។

ដឹង​ថា​បាត់​តែ​មិន​អាច​ឃាត់​

កំហឹង​ធំ​ធាត់​មួយ​ជា​ដប់​

កើត​ជា​ក្តី​ស្អប់​មិន​ចេះ​ចប់​

ឱយ​ស្រី​សំណប់​លែង​ជឿ​បង​។

មិន​ឱយ​អូន​នឹក​ដល់​ស្នេហា​

យើង​ធ្លាប់​រក្សា​យូរ​កន្លង​

បញ្ជា​ឱយ​អូន​ផ្តាច់​ចំណង​

ទី​ណា​មាន​បង​គឺ​គ្មាន​ស្រី​។

បង​ខុស​អ្វី​ក៏​អូន​មិន​ប្រាប់​

ជំនួស​ឈឺ​ចាប់​រក​​អ្នក​ថ្មី​

បង្អួត​ប្រុស​ស្នេហ​គ្រប់​សម្តី​

មិន​យល់​ថា​អ្វី​ហៅ​ស្នេហា​។

បើ​អូន​មាន​ចិត្ត​អធ្យាស្រ័យ​

មិន​មែន​ថ្លើម​ថ្លៃ​ដាច់​ចិន្តា​

មិន​ផ្តល់​ឱកាស​ឱយ​រៀម​រ៉ា​

ពន្យល់​យ៉ាង​ណា​នៅ​តែ​ខឹង​។

ក្តី​ស្អប់​មួយ​គ្រា​ធំ​ជាង​ស្នេហ​

សាង​ជា​ច្រើន​ខែ​ក្បែរ​ព្រលឹង​

បេះ​ដូង​ត្រួត​ត្រា​ដោយ​កំហឹង​

ស្នេហា​មាំ​រឹង​មិន​ឈ្នះ​ស្អប់​៕

—S. TAY, Mon, 17:35-18:19, 06/08/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s