អូន​នៅ​តែ​បាត់​ បង​បាត់​តែ​នៅ​

អូននៅតែបាត់ បងបាត់តែនៅ 

ចិញ្ចៀន​បង​បាត់​ បាត់​តែ​ចិញ្ចៀន​
តែ​ចិត្ត​នៅ​មាន ​នៅ​ស្នេហ​ជីវា​

ចិញ្ចៀន​អូន​នៅ​ តែ​បាត់​ស្នេហា​

មាន​គ្មាន​ខ្លឹម​សារ​ ទុក​មាន​ន័យ​អ្វី​។

តែ​ទោះ​យ៉ាង​ណា​ ចង់​ឱយ​អូន​ទុក​

ក្រែង​លោ​ថ្ងៃ​មុខ​ ថយ​ក្រោយ​ផែន​ដី​

អូន​វិល​រក​បង​ វា​ជា​សក្ខី​

ពាក់​រិត​ប្រពៃ​ មាន​ន័យ​ចាំ​ស្នេហ​។

បើ​អូន​ស្អប់​វា​ អាច​បោះ​​ចោល​បាន​

តែ​ល្អ​កល្យាណ​ បង​សុំ​គ្រាន់​តែ​

ធ្វើ​ម្ចាស់​ចិញ្ចៀន​ ជំនួស​មាស​ស្នេហ​

ក្តី​ស្នេហ​មិន​ប្រែ​ អាច​ផ្ទេរ​ទៅ​វា​

បាត់​បង់​អូន​ហើយ​ មិន​ចង់​បាត់​បង់​

ចិញ្ចៀន​ផូរ​ផង់​ បង​ជូន​ពំងា​

កាល​ស្នេហ​ល្អូក​ល្អឺន​ យើង​សាង​រួម​គ្នា​

ពេល​នេះ​គ្រាំ​គ្រា​ មាន​វា​កំដរ​។

បង​ចង់​ពាក់​វា​ លុះ​អូន​រៀប​ការ​

ពាក់​ទាំង​នេត្រា​ មាន​ទឹក​កុះ​ករ​

ផុត​ថ្ងៃ​នោះ​ហើយ​ លែង​ពាក់​បន្ត​

សង្ឃឹម​ស្រី​ល្អ​ រក​បាន​ម្នាក់​ទៀត​។

បើ​បង​មិន​អាច​ បំភ្លេច​អូន​ទេ​

ពេល​នោះ​មាស​មេ​ នឹង​ឃើញ​ម្តង​ទៀត​

ដៃ​ជាប់​ចិញ្ចៀន​ តាង​ស្នេហ​មិន​ឃ្លាត​

ទោះ​អូន​រវាត​ ក៏​វា​ចាំ​ម្ចាស់​។

បើ​អូន​វិល​វិញ​ វា​ចាំ​ស្វាគម​

បង​នឹង​ជូន​ម៉ុម​ ដោយ​ចិត្ត​ស្រលះ​
ក្រោយ​ភ្លៀង​មួយ​មេ​ ​ឱប​អូន​ដល់​ចាស់​

ស្នេហ​អូន​មិន​ផ្លាស់​ ទោះ​ភ្លៀង​យ៉ាង​ណា​។

តែ​បើ​អូន​នៅ​ តែ​ចង់​បោះ​ចោល​

ក៏​មិន​ដេញ​ដោល​ ជា​សិទ្ធិ​ជីវា​

អូន​នៅ​តែ​បាត់​ ក៏​គ្មាន​ខ្លឹម​សារ​

មិន​ស៊ូ​ឈឺ​ផ្សា​ ឱប​ចិញ្ចៀន​ក្បដ​៕

—S. TAY, Thurs, 23:34-24:23, 30/08/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s