ចិញ្ចៀន​ស្នេហ​នៅ​ អារម្ម​ស្នេហ​បាត់​

ចិញ្ចៀនស្នេហ​នៅ​ អារម្ម​ស្នេហ​បាត់​ 

ចិញ្ចៀនមួយគូ​​អូននិងបង

ប្រើជាចំណងចម្លងចិត្ត

ជូនអូនទុកជាកាដូពិត

មុនថ្ងៃមាសមិត្រខួបកំណើត

អូនគិតថាបងមិនបានដឹង

មិនដឹងថ្ងៃហ្នឹងដូចម្តេចកើត

សមបងបន្ទោសខ្លួន​​ឯងឆោត

ទោះអូនមិនចោទក៏បងខុស

ថ្ងៃខួបកំណើតរបស់អូន

ត្រូវចាំ​​លុះសូន្យមិនដូច្នោះ

សមតាមញ៉ែអូនខកខានខុស

ក្លាយជារបស់អ្នកដទៃ

ចាំអូនលុះចួបក៏ប្រគល់

សង្ឃឹម​​និម្មលអូនបេតី

ចួបអូនលើកក្រោយបែរមាសមៃ

មិនពាក់ជាប់ដៃបងសែនឆ្ងល់

អូនមិនចូលចិត្តចិញ្ចៀនទេ

បងល្ងង់ជាងគេមិនដឹងដល់

ស្រឡាំងកាំងពេលបានផ្ទាល់

ចម្លែកពិភាល់ហួសវាចា​​

ស្រីណាមិនចូលចិត្តចិញ្ចៀន

!​អូនពិតគ្មានលើ​​លោកា

សមបងត្រូវតែយកជីវា

មិនបានសង្សារក៏ប្រពន់

ជូនចិញ្ចៀនស្រីលើកទីមួយ

ក៏ត្រូវចួបព្រួយមិនដឹងមុន

យ៉ាងណាក៏បង​​មិនសូវធ្ងន់

ព្រោះមាសតូចតន់ថាចង់ទុក

ទោះអូនមិនពាក់ក៏មិនថ្វី

សំខាន់មាសមៃចាំថ្ងៃ​​មុខ

ទុកស្មើ​​ស្នេហបង​​ជូនអូនទុក

អារម្មស្នេហសុខលើសចិញ្ចៀន​​​

ពេលអូនស្អប់បងគិតដល់វា

វាមិនទាមទារអ្វីដែលគ្មាន

សុំត្រឹមឱយស្ងួនអូនដាក់ទាន

ពេលចង់ចងស្ពានពាក់វាទៅ

ពេលចង់បញ្ចប់បោះវា​​ចោល

មិនចង់ដេញដោលឱយពាលពៅ

ទុកចិញ្ចៀនស្នេហឱយឋិតនៅ

ទាំងស្នេហាត្រូវរលាយបាត់។

មិនចង់ឃើញអូនធ្វើបាបម្ចាស់

មិនចង់អាម៉ាស​​ធ្វើស្ងៀមស្ងាត់

មិនចង់ចាំស្នេហដែលរសាត់

មិនតាងស្នេហបាត់បោកម្ចាស់ឯង

— S. TAY, Sun,- ១៣២៦១៤:៣៥, 24/06/2012

នឹកឃើញ​ អធ្រាត្រ​ ថ្ងៃអាទិត្យ​ ២៤/០៦​/២០១២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s