អូន​ចេះ​ក្បដ​?

 

មិន​ដែល​សង្ស័យ​ចិត្ត​ស្មោះ​ត្រង់​

មិន​ដែល​បោះ​បង់​ការ​ជឿ​ជាក់

គិត​ថា​អូន​ងរ​មួយ​រយៈ​

ពេល​ទឹក​ភ្នែក​ធ្លាក់​ជឿ​អូន​ក្បដ​។

ឫក​ពា​ស្លូត​បូត​ក្រៅ​ខុស​ក្នុង​

ឱយ​បង​ជឿ​សុង​ស្លាប់​ចិត្ត​ម៉ត់​

អូន​ធ្វើ​បាន​ល្អ​ប៉ិន​បែន​បត់​

គ្មាន​ដាន​ឱយ​កត់​សម្គាល់​បាន​។

ស្គាល់​អូន​ដំបូង​បង​សួរ​ពៅ​

មាន​គូ​ឬ​នៅ​អូន​ឆ្លើយ​គ្មាន​

ឥលូវ​លេស​ក្បដ​អូន​បំពាន​

សង្សារ​អូន​មាន​បញ្ឈឺ​បង​។

អាយុ​ស្នេហ​យើង​ត្រឹម​ពីរ​ឆ្នាំ​

ទោះ​បាន​ប្រេះ​ស្រាំ​ក៏​បង​ប៉ង​

រឿង​រ៉ាវ​ល្អ​ៗ​បង​ចាំ​ចង​

អាក្រក់​នួន​ល្អង​អ្នក​រក្សា​។

បើ​មិន​​ប្រកាន់​រឿង​អាក្រក់​

មិន​អាច​វាយ​ឆ្មក់​ឱយ​សោកា​

មិន​អាច​ឱយ​អូន​ភ្លេច​ស្នេហា​

ចិត្ត​ស្រាល​ជី​វា​គង់​កែវ​​បែក​។

មិន​ដឹង​ថា​ស្នេហ​អូន​និង​គេ​

អាច​រស់​ឋិត​ថេរ​ឬ​ចប់​ស្អែក​

តែ​រឿង​ដែល​មិន​អាច​ប្រកែក​

គឺ​បង​ជា​ឯក​ស្គាល់​អូន​ជាង​។

គេ​មិន​អាច​ស្គាល់​អូន​ជាង​បង​

ស្រី​ដូច​នួន​ល្អង​ពោល​ឥត​ល្អៀង​

ជា​ស្រី​ដែល​ស្រឡាញ់​ប្រុស​ខ្លាំង​

តែ​តាំង​ខ្លួន​ដូច​ត្រឹម​ត្រូវ​ណាស់​។

គិត​ថា​ខ្លួន​ឯង​ស្គាល់​ស្នេហា​

តែ​ក្នុង​ខ្លឹម​សារ​យល់​មិន​ច្បាស់​

ជា​ស្រី​ស្រមៃ​ច្រើនក្រៃ​​ក្រាស់​

វិជ្ជ​មាន​ខ្លាំង​ណាស់​ក្នុង​ជីវិត​។

ទោះ​បី​បាត់​បង់​មាស​ព្រលឹង​

ហោច​ណាស់​ក៏​ដឹង​ក្រយៅ​ពិត​

បាន​មួយ​បាត់​មួយ​ក៏​ស្រួល​ចិត្ត​

ស្រី​ដូច​វរ​មិត្រ​ក៏​ចេះ​ក្បដ​

——S. TAY, Sat. 16:09-13:57, 28/07/2012 មាន​គំនិត​ Mon. 30/07/2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s