សុបិន​ស្តាយ​ក្រោយ​

ទំនាក់​ទំនង​បាន​បញ្ចប់​

បន្ត​ត្រលប់​ក្នុង​សុបិន​

លើក​​នេះ​ប្រែ​ប្លែក​មាស​ឆោម​ឆ្អិន

ចរិត​អូនមិន​ដូច​រាល់​ដង​។

សុបិន​រាល់​ដង​បង​រក​អូន​

លើក​នេះ​មាស​ស្ងួន​មក​រក​បង​

ទាំង​ពាំ​ស្នាម​ញញឹម​មក​ផង​

បង​ញញឹម​សង​តែ​មិន​ស្តី​

​ហេតុ​អ្វី​នៅ​ក្នុង​សុបិន​សោះ​

ញញឹម​នៅ​ស្រស់​ដូច​ថ្មីៗ​

ពិត​ណាស់​គឺ​ស្នាម​ញញឹម​ស្រី​

ដក់​ក្នុង​ហឫទ័យ​ព្រោះ​ខ្លឹម​សារ​​។

ន័យ​ត្រង់ញញឹម​លើស​ញញឹម​

បង្កប់​សង្ឃឹម​​​ក្តី​ស្នេហា​

ញញឹម​ដាក់​ដូច​គូ​សង្សារ​

ប្រុស​អូន​ប្រាថ្នា​រួម​ជីវិត​។

ទាំង​ក្នុង​សុបិន​នៅ​តែចាំ​

បេះ​ដូង​ចំណាំ​​ចាំ​ជាង​ចិត្ត​

ដែល​រង​របួស​ព្រោះ​វរ​មិត្រ​

ដ្បិត​អារម្ម​ស្និទ្ធ​នៅ​តែ​មាន​។

ឈឺ​តែ​មិន​ឈឺ​ត្រង់​ចិត្ត​ស្នេហ​

បើ​អូន​ថួន​ថែ​ស្នេហ​រស់​រាន​

ធ្វើ​ម្តេច​បើ​អូន​មិន​ដាក់​ទាន​

ស្នាម​ញញឹមគ្មានស្នេហ​គ្មាន​ន័យ​។​​

កាល​ស្នេហ​នៅ​ស្រស់​រៀង​រាល់​ពេល

ចួប​បង​មាស​មេ​មុន​នឹង​ស្តី​

គឺ​ស្នាម​ញញឹម​​​ស្រស់​ប្រឹម​ប្រិយ​

ដែល​មាស​ពិសី​ជូន​ឱយ​បង​។

ចង​ចិត្ត​ស្រឡាញ់​ដល់​សុបិន​
ញញឹម​មាស​ឆ្អិន​បាន​កន្លង​

តែ​នៅ​ជាប់​ក្នុង​សុបិន​បង​

មិន​ដឹង​នួន​ល្អង​ដូច​បង​ទេ​។

ក្រោយ​ចួប​អូន​​ហើយ​ចួបអូន​​ទៀត​

តែ​បង​មិន​ឆ្លៀត​ចួប​មាស​មេ​

ដោយ​ចាំ​ឱយ​អូន​​រក​បងទ្វេ​

រហូត​ដល់​ពេល​ពោល​ពាក្យ​ស្តាយ​។

បណ្តោយ​ឱយ​អូន​ចាំ​បង​ខក​

រក​គ្រប់​ច្រក​ល្ហក​បាត់​ឆោម​ឆាយ​

មិន​គួរ​ឱប​អូន​​ឱយ​ឃ្លាត​កាយ​

សុបិន​ស្តាយ​ក្រោយ​ស្តាយ​កំហុស​។

ភ្ញាក់​ឡើង​ខ្លោច​ចិត្តបន្ទោស​ខ្លួន​

ឥលូវ​នឹម​នួន​ស្ងួន​ដាក់​ទោស​

សុបិន​ខុស​ហើយខុស​​ទៅ​ចុះ​

ការ​ពិត​កុំ​ច្នោះ​​​មិន​ចង់​ស្តាយ​៕

Sat.  22:57 -0014, 28/07 /2012

០០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s