អូន​មិន​បាន​ស្នេហ​បង​

ខឹង​ណាស់​មែន​ទេ​ពេល​បង​ស្តី​

ថា​ស្រស់​មាស​មៃ​ស្រឡាញ់​បង​

អូន​មិន​ដែល​ស្តី​ពាក្យ​ស្នេហ​ផង​

ម្យ៉ង​នឹម​នួន​ល្អង​មាន​គូ​ហើយ​។

អូន​ប្រាប់​ឱយ​បង​បំភ្លេច​ស្រី​

ទាំង​ដឹង​ដល់​ក្តី​ឈឺ​ឥត​ស្បើយ​

លំបាក​ប៉ុណ្ណា​ក៏​ត្រាណ​ត្រើយ​

ឱយ​បង​កុំ​ឡើយ​នៅ​ស្នេហ​ស្រី​។

ពាក្យ​អូន​ថា​មិន​ស្រឡាញ់​បង​

បើ​សិន​ស្នេហ​ស្នង​និយាយ​ស្តី​

ចំពោះ​មុខ​បង​ច្បាស់​ពិសី​

មិន​ហ៊ាន​ស្រដី​បែប​នេះ​ឡើយ​។

ព្រោះ​បើ​ចួប​ផ្ទាល់​ភ្នែក​ទល់​ភ្នែក​

សម​ភ្នែក​អូន​ជ្រែក​ដល់​ទី​ត្រើយ​

ឃើញ​ដាន​ស្នេហា​ក្នុង​ភ្នែក​ហើយ​

ថែមចាំ​​ចម្លើយ​បង​ស្នេហអូន​​!។

ចាំ​ពាក្យ​អូន​ស្តី​ថា​កុហក​

ត្រចៀក​ក្បែរសក់​មិន​ភ្លេច​សូន្យ​

ក្រោយ​បង​សារ​ភាព​ប្រាប់​ទៅ​អូន​

អូន​ចង់​បាន​កូន​ជា​មួយ​បង​។

ចាំ​ទេ​ថ្ងៃ​មួយ​បង​រក​អូន​

អូន​បាន​ដឹង​ខ្លួន​ស្រី​ស្នេហ​ស្នង​​

ត្រេក​អរ​សប្បាយ​ក្រៃ​កន្លង​

​ចួបបង​​នួន​ល្អង​ស្តី​បន្លប់​។

គ្រាន់​មើល​ក៏​ដឹង​ថា​ស្រឡាញ់​

គ្រាន់​សម្តី​ចេញ​លាក់​បង្កប់​

ពេល​នេះ​ក្បែរ​បង​អូន​ធុញ​ថប់​

តែ​ទោះ​ស្នេហ​ចប់​ចិត្ត​នៅ​មាន​។

ថ្ងៃ​នោះ​បង​បាន​អង្គុយ​ក្បែរ​

ប៉ះ​ជើង​មាស​ស្នេហ​អូន​ដក​ភ្លាម​

ឃើញ​បង​ចួប​បង​សែន​អឹម​អៀន​

ឥលូវ​អូន​ហ៊ាន​ថា​មិន​ស្នេហ​។

ថ្ងៃ​នោះ​ក្រង​សក់​បង​លាន់​មាត់​
សរសើរ​ថា​ស្អាត​ក៏​ប៉ុន្តែ​

អូន​ថា​គ្មាន​លុយ​រាយ​ឱយ​ទេ​

តាម​ពិត​មាស​មេ​ក៏​ដឹង​ថា​។

បង​សរសើរ​អូន​​ដោយ​ចិត្ត​ស្មោះ​

ទង្វើ​ទាំង​អស់​ព្រោះ​ស្នេហា​

អូន​ខំ​នៅ​មុខ​កញ្ចក់​ថ្លា​

តុប​តែង​កាយា​ដើម្បី​បង​។

ក្រង​សក់​ចាយ​ពេល​យូរ​ប៉ុណ្ណា​

ស្មើ​ចិត្ត​ស្នេហា​ស្រី​ស្នេហ​ស្នង​

ជូន​បង​ឱប​ទុក​ក្នុង​ចិត្ត​ចង​

ទី​បំ​ផុត​បង​អូន​មិន​ស្នេហ​៕

—S. TAY, Sat. 13:12-15:29, 04/08/2012

 

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s