បង្អែម​មួយ​ចាន​

 

បង្អែម​មួយ​ចាន​

បង​និង​កល្យាណ​

ដណ្តើម​គ្នា​ចេញ​

ទាញ​ទៅ​ទាញ​មក​

ហាក់​សុខ​ពោរ​ពេញ​

ដោយ​ក្តី​ស្រឡាញ់​

មួយ​ចាន​មាន​ន័យ​។

ដ្បិត​ដណ្តើម​គ្នា​

បង​និង​ពំងា​

ពេញ​ចិត្ត​ហឫទ័យ​

ដណ្តើម​លុះ​តែ​

អ្នក​ក្បែរ​ដទៃ​

គេ​សើច​ ពិសី

ក៏​សម្លក់​គេ​។

ឫក​ពា​ជីវា​

គួរ​ឱយ​ស្នេហា​

ភ្លេច​មិន​បាន​ទេ​

ពេល​នោះ​ពួក​យើង​

ប្រៀប​ដូ​ច​គូ​ស្នេហ​

ទាស់​នៅ​ត្រង់​តែ​

ភាសា​លាក់​ចិត្ត​។

ទី​បំផុត​បង​

បណ្តោយ​នួន​ល្អង​

ឈ្នះ​ចុះ​ព្រោះ​ពិត​

អូន​ចង់​សង​គុណ​

បង​វិញ​វរ​មិត្រ​

ឱយ​អូន​អស់​ចិត្ត​

ស៊ូ​ចាញ់​ជីវា​។

ធ្វើ​គុណ​ទៅ​អូន​

មិន​ដែល​សំណូម​

ពរ​អ្វី​ឡើយ​ណា​

ឱយ​តែ​បាន​ចួប​

ពេល​នោះ​ថ្លៃ​ថ្លា​

អំណោយ​អស្ចារ្យ​

ស្ថិត​ត្រង់​អារម្ម​។

អនុ​ស្សាវរីយ​

កក​ជាប់​នាទី​

ចិត្ត​នឹក​បង្ខំ​

ពេល​នោះ​ពេល​ក្រោយ​

ត្រាណ​ត្រើយ​ឧត្តម​

ឥត​មាន​ក្រៀម​ក្រំ​

សង​តែ​មួយ​ចាន​។

អូន​មិន​អស់​ចិត្ត​

អរគុណ​បង​ពិត​

រាល់​គុណ​ប៉ុន្មាន​

មិន​មែន​គ្រាន់​តែ​

បង្អែម​មួយ​ចាន​

ឥលូវ​បង​បាន​

មួយ​ចាន​ទឹក​ភ្នែក​៕

—S. TAY, Tu. 16:51-17:30, 24/07/2012

3 thoughts on “បង្អែម​មួយ​ចាន​

  1. បង្អែមមួយ​ចាន …
    មួយ​ចាន​ទឹក​ភ្នែក​…
    មួយ​ចាន​ដែល​ត្រូវ​សងគុណ..

    កម្សត់​ម្ល៉េះ​ទេ!!

    មិន​អីទេ​សម្លាញ់! អ្នក​ធ្វើ​គុណ​លើគេ ដោយ​ពិត​ប្រាកដ​ មិន​រំពឹងការ​បត​ស្នង​សង​គុណ​អ្វី​មក​វិញ​នោះទេ។ ការ​សំខាន់ គឺ​ចង់​ឲ្យ​អ្នក​ទទួល​បាន​នូវ​ក្តីសុខ!!

    កើត​មក​ម្នាក់​ឯង រស់​នៅ​រហូត​ធំ​ពេល​នេះ ក៏​ម្នាក់ឯង!! ហេតុអ្វី​មិន​អាច​រស់​នៅ​បាន​ រីករាយ​ម្នាក់​ឯង?

    កាត់​ចិត្ត​ទៅ។ កសាង​ជីវិត​ថ្មី ដោយ​អាច​រស់នៅ​ដោយ​គ្មាន​នាង!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s